អ្នករក្សា "ព្រលឹង" វីរកថា ម៉្នុង

អ្នករក្សា "ព្រលឹង" វីរកថា ម៉្នុង
សិល្បៈករ ឌៀវគ្លុង ជាមួយវណ្ណកម្ម “កំណប់វីរកថា តីង្វៀន”
សិល្បៈករ ឌៀវគ្លុង ជាមួយវណ្ណកម្ម “កំណប់វីរកថា តីង្វៀន”

ចំពោះជនជាតិ ម៉្នុង វីរកថាគឺជាគម្ពីរ "ចំណេះដឹងទូទៅពេញលេញ" មួយឈុតឆ្លុះបញ្ចាំងជីវភាពខាងសម្ភារៈនិងស្មារតីរបស់ជនជាតិម៉្នុង។ មិនត្រឹមតែនៅពេលមានបុណ្យទានទើបបងប្អូនជនជាតិ ម៉្នុង ច្រៀងនិទានវីរកថាប៉ុណ្ណោះទេ គឺពេលមានភ្ញៀវ ក្រុមគ្រួសារសាច់ញាតិមានធុរៈអ្វីមួយ ចាស់ក្មេងស្រីប្រុសមានឱកាសមូលមីរគ្នានៅជុំវិញចង្រ្កានភ្លើង ពេលនោះ មនុស្សចាស់ក៏ចាប់ផ្ដើមបន្លឺសម្លេងច្រៀងនិទាននូវវីរកថាដើម្បីអោយអ្នករាល់គ្នាស្តាប់។ សម្តែងច្រៀងនិទាន វីរកថាក៏មានទំនៀមកាន់ត្រណមដោយឡែកដែរ។ 
ក្រៅពីពេលទៅធ្វើចំការ អោយតែមានពេលទំនេរគឺសិល្បៈករ ឌៀវគ្លុង ក៏រំលឹកសាឡើងវិញនូវបណ្តាវណ្ណកម្មវីរកថា ម៉្នុង
ក្រៅពីពេលទៅធ្វើចំការ អោយតែមានពេលទំនេរគឺសិល្បៈករ ឌៀវគ្លុង ក៏រំលឹកសាឡើងវិញនូវបណ្តាវណ្ណកម្មវីរកថា ម៉្នុង

ជនជាតិ ម៉្នុង មិនច្រៀងនិទានវីរកថាពេលក្នុងផ្ទះមានបុណ្យសព ឬមានអ្នកស្លាប់មិនទាន់ផុតកាលកាន់ទុក្ខ (៣ ឆ្នាំ)។ វីរកថា ម៉្នុង ក៏ហាមប្រាមមិនអនុញ្ញាតអោយសម្តែងច្រៀងនិទានតែម្នាក់ឯងដោយពុំមានអ្នកស្តាប់ឡើយ។
 
សិល្បៈករ ឌៀវគ្លុង បន្តបង្ហាត់បង្រៀនរបៀបច្រៀងនិទានវីរកថា ម៉្នុង ដល់ក្មួយៗ
សិល្បៈករ ឌៀវគ្លុង បន្តបង្ហាត់បង្រៀនរបៀបច្រៀងនិទានវីរកថា ម៉្នុង ដល់ក្មួយៗ
ឆ្នាំ ១៩៩៥ ផ្នែកវប្បធម៌ខេត្ត ដាក់ឡាក់ ដំណើរការស្រាវជ្រាវរកប្រមែប្រមូលវីរកថា ម៉្នុង ហើយសិល្បៈករ ឌៀវគ្លុង គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដំបូងគេបង្អស់ត្រូវបានអញ្ជើញចូលរួម។ មកទល់ពេលនេះ គាត់អាចច្រៀងនិទានបានជាង ១២០ វីរកថា។ ក្នុងបណ្តាចំនួនវណ្ណកម្មវីរកថាដែលបានគាត់ច្រៀងនិទានស្វែងរកប្រមែប្រមូលដល់បច្ចុប្បន្ននេះ ត្រូវបានបោះពុម្ពផ្សាយបាន ២៧ វណ្ណកម្ម ២៣ វណ្ណកម្មទៀតនឹងបានបោះពុម្ពផ្សាយនៅពេលខាងមុខ...។ សិល្បៈករ ឌៀវគ្លុង មានមោទនភាពយ៉ាងខ្លាំងពេលដែលវីរកថា ម៉្នុង ត្រូវបានវាយតម្លៃជាវីរកថាវែងបំផុតលើពិភពលោក។
ជាមួយការ រួមចំណែកទាំងអម្បាលម៉ានរបស់ខ្លួន សិប្បករ ឌៀវគ្លុង ត្រូវបានប្រគល់ជូននូវពានរង្វាន់ជាច្រើន ក្នុងនោះមានមេដាយដើម្បីបុព្វហេតុអក្សរសិល្ប៍ប្រជាប្រិយ នាមករណ៍សិល្បៈករប្រជាប្រិយ។ល៕

អ្នកប្រហែលជាចាប់អារម្មណ៍