វិធានការបច្ចេកទេសមួយចំនួនលើកបង្កើនប្រសិទ្ធភាពបង្កបង្កើនផលស្រូវធ្ងន់

ប្រជាជននៅឃុំ ទ្រុងអៀន ស្រុក សឺនយឿង (ខេត្ត ទ្វៀនក្វាង ភ្ជួររាស់ ដើម្បីស្ទូងស្រូវធ្ងន់
ប្រជាជននៅឃុំ ទ្រុងអៀន ស្រុក សឺនយឿង (ខេត្ត ទ្វៀនក្វាង ភ្ជួររាស់ ដើម្បីស្ទូងស្រូវធ្ងន់

ស្រូវធ្ងន់លូតលាស់នៅរដូវភ្លៀងព្យុះ កម្រិតសីតុណ្ហភាពក៏ដូចជាប្រពលភាព កាំរស្មីខ្ពស់បានជារយៈពេលលូតលាស់ខ្លី ជាពិសេសក្នុងលក្ខខ័ណ្ឌនៃការបម្រែបម្រួលធាតុអាកាស កត្តាអាកាសធាតុអាក្រក់ៗ កើតមានពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើង។

ដើម្បីធានាការបង្កបង្កើនផលស្រូវធ្ងន់មានប្រសិទ្ធភាព មាមីងបងប្អូនកសិករគប្បីយកចិត្តទុកដាក់លើបញ្ហាមួយចំនួនដូចខាងក្រោម៖
១/ ការពុលសរីរាង្គ៖
- រោគសញ្ញា៖ ស្រូវស្រែរីកលូតលាស់មិនស្មើគ្នា លូតយឺត ដើមស្រូវដុះរេញៗ ទន់ខ្សោយ។ ពិនិត្យមើលស្រូវមិនមានដុះឫសថ្មី ឬឫសសតិច ដើមស្រូវមាន ពណ៌លឿងក្រហម ឫសជាំខ្មៅ មានក្លិនស្អុយហើយមានក្លិនឆ្អាប មានគុម្ភ ស្លោករុះរោយបន្តិចម្តងៗ។

វិធានការបច្ចេកទេសមួយចំនួនលើកបង្កើនប្រសិទ្ធភាពបង្កបង្កើនផលស្រូវធ្ងន់ ảnh 1ស្រូវធ្ងន់ក្នុងដំណាក់កាលស្រូវមូរដើមចាំបាច់បង្ការបណ្តាប្រភេទដង្កូវចង្រៃ បំផ្លាញ

- វិធានការកាត់បន្ថយបាតុភូតស្រូវត្រូវពុលសរីរាង្គ៖
+ ការឆាប់ភ្ជួររាស់ ល្អបំផុតគួរតែប្រើប្រាស់ម៉ាស៊ីនភ្ជួររាស់មានសមត្ថភាព ផលិតខ្ពស់ដើម្បីបង្កប់ចំបើងជញ្ជ្រាំងឱ្យជ្រៅ រក្សាទឹកក្នុងស្រែជួយឱ្យចំបើង ជញ្ជ្រាំងឆាប់រលួយ។ ចំនួនផ្ទៃដី ៣៦០ ម៉ែត្រការ៉េនៅ បាក់បូ ដាក់ម្សៅកំបោរស ឬប្រើជីមីក្រូសរីរាង្គផូស្វាតជាមធ្យម ៣០ គីឡូក្រាម បណ្តាផលិតផលជីវសាស្ត្រ រលួយសារធាតុសរីរាង្គផូស្វាត។ល។ រង្វាស់រង្វាល់ប្រើប្រាស់តាមការណែនាំ នៅលើ សម្បកវេចខ្ចប់។
+ ការសាបព្រោះ ស្ទូងរាក់ៗ ដៃដើម្បីចង្កោមឫសនៅលើផ្ទៃស្រែកាត់បន្ថយ ផលប៉ះពាល់នៃសីតុណ្ហភាពដី និងឧស្ម័នពុលកើតឡើងក្នុងដំណើរការរលួយ ចំបើងជញ្ជ្រាំង។ ស្ទូងបន្ទាប់ពីបានធ្វើដីរួចយ៉ាងហោចណាស់ ៧ ថ្ងៃ។
២/ ការដាក់ជីអោយស្រូវធ្ងន់៖
- ការដាក់ជីទ្រាប់បាត៖ ជីកំប៉ុស ១០០% ផូស្វាត ១០០% អ៊ុយរ៉េ ៥០ ដល់   ៦០% ប៉ូតាស្យូម ៣០%។ ការដាក់ទ្រាប់បាតកាត់បន្ថយជីរំហួត និងរសាត់អណ្តែតជី។

វិធានការបច្ចេកទេសមួយចំនួនលើកបង្កើនប្រសិទ្ធភាពបង្កបង្កើនផលស្រូវធ្ងន់ ảnh 2ប្រជាជននៅឃុំ ទ្រុងអៀន ស្រុក សឺនយឿង (ខេត្ត ទ្វៀនក្វាង ភ្ជួររាស់ ដើម្បីស្ទូងស្រូវធ្ងន់

- ការដាក់ជីគំហុកបែកមែកធាង៖ បន្ទាប់ពីស្ទូង ៣ ទៅ ៥ ថ្ងៃ ចំពោះស្រូវ  សាបព្រោះត្រូវដាក់ជីបន្ទាប់ពីលាបព្រោះ ១០ ទៅ ១២ ថ្ងៃ ទុកអោយស្រូវ បែកមែកធាងឆាប់និងបែកគុម្ភ។ បរិមាណនៃការដាក់ជី ៣០ ទៅ ៤០% អ៊ុយរ៉េ   ២០% ប៉ូតាស្យូម។
- ការដាក់ជីត្រៀមស្រូវផើម៖ បរិមាណនៃការដាក់ជីអ៊ុយរ៉េ អាស្រ័យទៅតាមកម្រិតនៃការលូតលាស់ អភិវឌ្ឍរបស់ស្រូវស្រែនិងស្ថានភាពធាតុអាកាស។ ប្រសិនបើដំណាក់កាលស្រូវមូរដើម មានភ្លៀងធ្លាក់ខ្លាំងគឺកាត់បន្ថយបរិមាណ ជីអ៊ុយរ៉េ និង ប៉ូតាស្យូម ៥០%។
៣/ វិធានការកាត់បន្ថយស្រូវដួលរលំពេលនៅខ្ចី៖
អនុវត្តព្រមៗ គ្នាបណ្តាវិធានការបច្ចេកទេសជាបន្តបន្ទាប់ជួយឱ្យដើម ស្រូវមានចង្កោមឫសលូតលាស់ល្អ ចាក់ជ្រៅ ចាក់ស្រេះទូលាយ ដើមស្រូវរឹងមាំ សំណុំស្លឹកមិនទ្រុបទ្រុល។
- ប្រើពូជស្រូវណាដើមរឹងមាំ ដើមតឿង ពូជដែលមានកួរផ្កាខ្លី។
- ភ្ជួររាស់ដីធានាបន្ទាប់ពីស្ទូងស្រូវមិនពុលសារធាតុសរីរាង្គ មិនផុសជាតិជូរ។
- ដាក់ជីតុល្យភាព N, P, K។ ដំបូងដាក់ជីច្រើន ចុងក្រោយដាក់តិច។ ដាក់ បំប៉ន ស៊ីលីចូម ជួយឱ្យដើមស្រូវរឹងមាំ។
- អនុវត្តវិធានការស្រោចស្រពសើមស្ងួតឆ្លាស់គ្នា។ អំពកស្រែដែលមានដី ទួល វាលស្រែមានកម្រិតមធ្យម ស្រែមានកម្រិតខ្ពស់គួរស្ទូងជាជួរទូលាយ ជួរចង្អៀត។ ដង់ស៊ីតេស្ទូងសមស្រប។ វាលស្រែមានកម្រិតទាបគួរស្ទូងរង្វើលៗ បង្កើនការដាក់កំបោរស ប៉ូតាស្យូម និងផូស្វាត។
៤/ ការបង្ការកម្ចាត់ជំងឺដង្កូវ៖
ជំងឺដង្កូវចម្បងមួយចំនួនក្នុងរដូវកាល៖ ដង្កូវមូរស្លឹកតូច ដង្កូវចោះដើម មេ អំបៅស ក្រាត្នោត ជំងឺស្រពោនបណ្តាលមកពីបាក់តេរី ជំងឺបាក់តេរីឆ្នូតលើ ស្លឹក ជំងឺតឿលឿង ជំងឺរលាកស្រទប។ មាមីងបងប្អូនចាំបាច់អនុវត្តវិធានការបង្ការកម្ចាត់តាមបែប IPM នៅលើវាលស្រែ។ អនុវត្តអនាម័យវាលស្រែ ប្រើប្រាស់ពូជមានភាពធន់ខ្ពស់ភាពបន្ស៊ាំទូលាយ សាបព្រោះក្នុងកម្រិតដង់ស៊ីតេ សមស្រប ដាក់ជីមានតុល្យភាព៕

ផលិតដោយ៖ ដូ ហ៊ឺវហាយ - ប៊ូយ វ៉ាន់វៀន
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ វិច្ឆិកា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍