លើកកម្ពស់តម្លៃគ្រាប់ស្វាយចន្ទី ប៊ិញភឿក

កម្មករវេចខ្ចប់គ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិតផលិតកម្មពាណិជ្ជកម្ម ឌឹកធិញ នៅឃុំ ថុងញឹត ស្រុក ប៊ូដាំង
កម្មករវេចខ្ចប់គ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិតផលិតកម្មពាណិជ្ជកម្ម ឌឹកធិញ នៅឃុំ ថុងញឹត ស្រុក ប៊ូដាំង

ដោយមានផ្ទៃដីជាង ១៥០.០០០ ហិកតា ដាំប្រមូលផ្តុំនៅតាមស្រុក ប៊ូដាំង ប៊ូយ៉ាម៉ឹប ភូរៀង និង ដុងភូ ខេត្ត ប៊ិញភឿក មិនត្រឹមតែជា "ធានីស្វាយចន្ទីរបស់ វៀត ណាម" ប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋាននាំមុខគេទូទាំងប្រទេសអំពីចំនួនសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី (ចំនួន ១.៤១៦ សិប្បកម្ម) ទៀតផង។

លើកកម្ពស់តម្លៃគ្រាប់ស្វាយចន្ទី ប៊ិញភឿក   ảnh 1ដោយមានផ្ទៃដីជាង ១៥០.០០០ ហិកតា ខេត្ត ប៊ិញភឿក ត្រូវបានប្រសិទ្ធនាមថាជា "ធានីស្វាយចន្ទីរបស់ វៀតណាម"

បច្ចុប្បន្នគ្រាប់ស្វាយចន្ទី ប៊ិញភឿក មានស្រឡាយផលិតផលជាច្រើន ក្នុងនោះមានស្រឡាយផលិតផលត្រូវបានកែច្នៃយ៉ាងស៊ីជម្រៅដោយមានទំហំ ទម្ងន់ គំរូម៉ូដែល ឱជារសផ្សេងៗ គ្នា ក្នុងគោលបំណងឆ្លើយតបតម្រូវការ ការនិយមចូលចិត្តរបស់អតិថិជនក្នុងស្រុកនិងបរទេស។

លើកកម្ពស់តម្លៃគ្រាប់ស្វាយចន្ទី ប៊ិញភឿក   ảnh 2កម្មករវេចខ្ចប់គ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិតផលិតកម្មពាណិជ្ជកម្ម ឌឹកធិញ នៅឃុំ ថុងញឹត ស្រុក ប៊ូដាំង

អាចរំឭកដល់គ្រាប់ស្វាយចន្ទីឈីស គ្រាប់ស្វាយចន្ទី ខ្ទឹមស ម្ទេស គ្រាប់ស្វាយចន្ទី យុមថៃ គ្រាប់ស្វាយ ចន្ទីក្រូចអំបិលរបស់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Vinahe សាច់គ្រាប់ស្វាយចន្ទី គ្រាប់ស្វាយចន្ទីទឹកឃ្មុំ គ្រាប់ស្វាយចន្ទីលីងខ្ទឹមស គ្រាប់ស្វាយចន្ទីសំបកស្តើងលីង គ្រាប់ស្វាយចន្ទី wasabi របស់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតនាំចេញនាំចូល ភុកធិញ WINUT គ្រាប់ស្វាយចន្ទីលីងអំបិលរបស់សិប្បកម្មផលិតកម្មអាជីវកម្ម ញឺហ្វាង ជាដើម។

ផលិតផលគ្រាប់ស្វាយចន្ទីទាំងនេះត្រូវបានទទួលស្គាល់ជាផលិតផល OCOP ផ្កាយ ៤ លំដាប់ថ្នាក់ខេត្ត (កម្មវិធីឃុំមួយផលិតផលមួយ)។

លើកកម្ពស់តម្លៃគ្រាប់ស្វាយចន្ទី ប៊ិញភឿក   ảnh 3ផលិតផលគ្រាប់ស្វាយចន្ទី ប៊ិញភឿក ពិពិធភាពអំពីគំរូម៉ូដែលដ៏ល្អឯកអំពីឱជារស គុណភាពលេចធ្លោជាងគេបើធៀបនឹងគ្រាប់ស្វាយចន្ទីនាំចូលលើពិភពលោក

ខេត្ត ប៊ិញភឿក ខិតខំដល់ឆ្នាំ ២០២៥ ដាំដុះថ្មីដោយពូជស្វាយចន្ទីមានទិន្នផលសម្រេចបានចំនួន ២,៥ តោនមួយហិកតាឡើងទៅ សមត្ថភាពផលិតស្ថិរភាពចំនួន ៥០០.០០០ តោនក្នុងមួយឆ្នាំ កសាងពាណិជ្ជសញ្ញាផលិតផលគ្រាប់ស្វាយចន្ទី ប៊ិញភឿក សម្រេចស្ថាពរ កែច្នៃយ៉ាងស៊ីជម្រៅសាច់គ្រាប់ស្វាយចន្ទីសម្រេចបានចំនួន ១០.០០០ តោនក្នុងមួយឆ្នាំ តួលេខនាំចេញគ្រាប់ស្វាយចន្ទីសរុបសម្រេចបានជាង ៨០០ លានដុល្លារ…

អត្ថបទនិងរូបថត៖ កហ្គឿយហ៍
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កក្កដា ឆ្នាំ ២០២៣ ដោយ៖ យ៉ាញ់លើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍