ដើម្បីលើកបង្កើនប្រសិទ្ធភាព ពាំនាំសេដ្ឋកិច្ចសមូហភាពអោយក្លាយទៅជាសមាសភាពសេដ្ឋកិច្ចដ៏មានសារៈសំខាន់យ៉ាងពិតប្រាកដ រួមវិភាគទានគួរអោយកត់សម្គាល់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ខេត្ត និញធន់ បានដាក់ចេញដំណោះស្រាយជាច្រើន ខិតខំប្រឹងប្រែងសម្រេចគោលដៅដល់ឆ្នាំ ២០២៥ នឹងអភិវឌ្ឍក្រុមសហការចំនួនពី ១០០ ដល់ ១២០ សហករណ៍ចំនួនពី ៥០ ដល់ ៦០ បន្ថែមទៀត អត្រានៃសហករណ៍សម្រេចបានល្អបង្គួរឡើងទៅ ស្មើនឹង ៥០ ភាគរយ ពាំនាំអោយវិស័យសេដ្ឋកិច្ចសមូហភាពស្មើនឹងចំនួនពី ១០ ដល់ ១១ ភាគរយនៃ GRDP របស់ខេត្ត។ល។
យោងតាមតួលេខរបស់សហព័ន្ធសហករណ៍ ខេត្ត និញធន់ នាពេលបច្ចុប្បន្ននេះ នៅលើភូមិសាស្រ្តខេត្តមានសហករណ៍ជាង ៩០ ភាគច្រើន ប្រតិបត្តិការក្នុងវិស័យកសិកម្មដោយមានសហករណ៍ចំនួន ៧១ ស្មើនឹង ៧៦,៣ ភាគរយ វិស័យផលិតកម្មហត្ថកម្ម ខ្នាតតូចដោយមានសហករណ៍ចំនួន ៧ ស្មើនឹង ៧,៥ ភាគរយ វិស័យធ្វើអាជីវកម្មសេវាកម្ម ចម្រុះមានសហករណ៍ចំនួន ៧ ស្មើនឹង ៧,៥ ភាគរយ វិស័យដឹកជញ្ជូនមានសហករណ៍ចំនួន ៥ ស្មើនឹង ៥,៤ ភាគរយនិងមូលនិធិឥណទានប្រជាជនកំពុងដំណើរការចំនួន ៣ ស្មើនឹង ៣,២ ភាគរយ។
អត្ថបទ៖ កុងធឺ រូបថត៖ កុងធឺ - ង្វៀនថាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ធ្នូ ឆ្នាំ ២០២១ ដោយ៖ សិរីសួស្តី