ឱសថការិនីជនជាតិ​ ចាម ខិតខំប្រឹងប្រែង​ថែរក្សាបណ្តាចង្វាក់រាំ​ប្រពៃណី

អ្នកស្រី វ៉ាហ៊ៃយ៉ាប៊ៃវៃ (អាវពណ៌ផ្កាឈូក)ចែករំលែកថា ចំណុចពិសេសនៃបណ្តាចង្វាក់រាំ ចាម គឺជាការគួបផ្សំទន់ភ្លន់ល្វាសល្វន់រវាងចលនាដៃនិងដងខ្លួន
អ្នកស្រី វ៉ាហ៊ៃយ៉ាប៊ៃវៃ (អាវពណ៌ផ្កាឈូក)ចែករំលែកថា ចំណុចពិសេសនៃបណ្តាចង្វាក់រាំ ចាម គឺជាការគួបផ្សំទន់ភ្លន់ល្វាសល្វន់រវាងចលនាដៃនិងដងខ្លួន

ការខិតខំប្រឹងប្រែងហាត់សមនិងបង្ហាត់បង្រៀនបណ្តាចង្វាក់រាំប្រពៃណី ចាម អ្នកស្រី វ៉ាហ៊ៃយ៉ាប៊ៃវៃ (អាយុ ៣៧ ឆ្នាំ) ឱសថការិនីមណ្ឌលសុខភាពឃុំ ស៊ន់ហ៊ឹង ស្រុក ស៊ន់ឡុក (ខេត្ត ដុងណាយ) បានក្លាយជាអ្នកជម្រុលទឹកចិត្តចំណាប់អារម្មណ៍ដល់យុវជនយុវនារីជនជាតិ ចាម ជាច្រើននៅមូលដ្ឋាន។

បណ្តាចង្វាក់រាំ ចាម ច្រើនតែសាមញ្ញធម្មតាប៉ុន្តែគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង បង្ហាញអោយឃើញពីបំណងប្រាថ្នាចង់រស់រាន ភាពសុទិដ្ឋិនិយម ស្រឡាញ់ជីវិតរបស់បងប្អូនជនជាតិ ចាម។ ដើម្បីបន្តរក្សាក្រុមរាំក្នុងឃុំ អ្នកស្រី វ៉ាហ៊ៃយ៉ាប៊ៃវៃ ស្វែងយល់រៀនបន្ថែមពីអ្នកដែលមានបទពិសោធន៍ផង ចងក្រងរៀបរៀងនិពន្ធបណ្តាឈុតរាំថ្មីៗ ផង ព្រមទាំងចលនាប្អូនៗ ផ្តោតលើការហាត់រាំនៅប៉ុន្មានថ្ងៃចុងសប្តាហ៍។

ឱសថការិនីជនជាតិ​ ចាម ខិតខំប្រឹងប្រែង​ថែរក្សាបណ្តាចង្វាក់រាំ​ប្រពៃណី ảnh 1អ្នកស្រី វ៉ាហ៊ៃយ៉ាប៊ៃវៃ (អាវពណ៌ផ្កាឈូក)ចែករំលែកថា ចំណុចពិសេសនៃបណ្តាចង្វាក់រាំ ចាម គឺជាការគួបផ្សំទន់ភ្លន់ល្វាសល្វន់រវាងចលនាដៃនិងដងខ្លួន

អ្នកស្រី វ៉ាហ៊ៃយ៉ាប៊ៃវៃ ចែករំលែកថា៖ "ចំណុចពិសេសនៃបណ្តា ចង្វាក់រាំ ចាម គឺជាការគួបផ្សំទន់ភ្លន់ល្វាសល្វន់រវាងចលនាដៃនិងដងខ្លួន។ ខ្ញុំតែងតែចង់ឲ្យយុវជនយុវនារីអាចរៀននិងរក្សាទុកបានបណ្តាចង្វាក់រាំ រួមចំណែកអភិរក្សលក្ខណៈវប្បធម៌មួយដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ ចាម"។

ឱសថការិនីជនជាតិ​ ចាម ខិតខំប្រឹងប្រែង​ថែរក្សាបណ្តាចង្វាក់រាំ​ប្រពៃណី ảnh 2ឱសថការិនី វ៉ាហ៊ៃយ៉ាប៊ៃវៃ ជាអ្នកជម្រុលទឹកចិត្តចំណាប់អារម្មណ៍ដល់យុវជនយុវនារីរៀនបណ្តាចង្វាក់រាំ ចាម ផ្តើមពីនោះយល់ដឹងបន្ថែម ស្រឡាញ់វប្បធម៌របស់ជនជាតិខ្លួនថែមទៀត

រក្សាក្តីជក់ចិត្តដិតអារម្មណ៍ជូនប្អូនៗ អ្នកស្រី វ៉ាហ៊ៃយ៉ាប៊ៃវៃ បានចុះឈ្មោះដើម្បីក្រុមរាំចូលរួមសម្តែងក្នុងឱកាសពិធីបុណ្យទាន បុណ្យចូលឆ្នាំថ្មី កម្មវិធីសិល្បៈនៅមូលដ្ឋាន។ ប្អូន ផាទីហាហ៍ (អាយុ ១៤ ឆ្នាំ) បានអោយដឹងថា៖ "បងស្រី វ៉ាហ៊ៃយ៉ាប៊ៃវៃ បានជម្រុលទឹកចិត្តចំណាប់អារម្មណ៍អោយប្អូន ជួយប្អូនរាំបានច្រើនចង្វាក់រាំ ចាម ផ្តើមពីនោះយល់ដឹងបន្ថែមស្រឡាញ់វប្បធម៌របស់ជនជាតិខ្លួនថែមទៀត"៕

អត្ថបទនិងរូបថត៖ ឡេ ស៊ន់
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍