តម្រូវការបច្ចេកទេសសំខាន់ៗ មួយចំនួនពេលប្រើម៉ាស៊ីនស្ទូងស្រូវ

ដង់ស៊ីតេស្ទូងស្រូវចាប់ពី ១៨ ដល់ ២៥ គុម្ពក្នុងមួយមែត្រការ៉េអាស្រ័យតាមរយៈពេលលូតលាស់នៃពូជស្រូវដែលធ្វើនិងកម្រិតប្រពលវប្បកម្ម
ដង់ស៊ីតេស្ទូងស្រូវចាប់ពី ១៨ ដល់ ២៥ គុម្ពក្នុងមួយមែត្រការ៉េអាស្រ័យតាមរយៈពេលលូតលាស់នៃពូជស្រូវដែលធ្វើនិងកម្រិតប្រពលវប្បកម្ម

បច្ចុប្បន្ននេះ ម៉ាស៊ីនស្ទូងត្រូវបានចាត់ទុកជាដំណោះស្រាយមានប្រសិទ្ធភាព ក្នុងដំណាក់កាលស្ទូងស្រូវក្នុងគោលបំណងជួយកាត់បន្ថយបរិមាណគ្រាប់ពូជសាបព្រោះ កាត់បន្ថយចំណាយក្នុងផលិតកម្ម បង្កើនផលិតភាពការងារ បង្កើនទិន្នផល។

ហេតុដូច្នេះហើយ ដើម្បីស្រូវស្ទូងដោយម៉ាស៊ីនសម្រេចបាន ទិន្នផលនិងប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ បងប្អូនជនជាតិចាំបាច់បំពេញល្អ តម្រូវ ការបច្ចេកទេសសំខាន់ៗ មួយចំនួនដូចខាងក្រោម៖

* ការរៀបចំដីស្រែ៖

- គប្បីភ្ជួររាស់ដី ២ ទៅ ៣ ថ្ងៃមុនដើម្បីអោយភក់រងចុះក្រោម ធានាផ្ទៃស្រែរាបស្មើ ថ្ងៃស្ទូងផ្ទៃស្រែនៅមានភក់ប៉ុន្តែមិនរាវពេកដើម្បីជៀសវាងសំណាបអណ្តែតនៅពេលស្ទូង។

តម្រូវការបច្ចេកទេសសំខាន់ៗ មួយចំនួនពេលប្រើម៉ាស៊ីនស្ទូងស្រូវ ảnh 1ដង់ស៊ីតេស្ទូងស្រូវចាប់ពី ១៨ ដល់ ២៥ គុម្ពក្នុងមួយមែត្រការ៉េអាស្រ័យតាមរយៈពេលលូតលាស់នៃពូជស្រូវដែលធ្វើនិងកម្រិតប្រពលវប្បកម្ម

- ដើម្បីធានាល្បឿនដំណើរការរបស់ម៉ាស៊ីនហើយមិនបណ្តាលឱ្យសំណាបអណ្តែតពេលស្ទូងគួរតែបង្ហូតទឹកអោយរីងគោកមុនពេលស្ទូង គ្រាន់តែទុកកម្រិតទឹកនៅប៉ប្រះផ្ទៃស្រែ ជម្រៅមិនលើសពី ៣ សង់ទីម៉ែត្រ។ ក្រោយពេលស្ទូងរួច បង្ហូតទឹកចូលមកស្រែវិញ។

- កំណត់ទិសស្ទូងដើម្បីដំណើរការម៉ាស៊ីន ការបង្វិលក្បាលម៉ាស៊ីនងាយ ស្រួលបំផុតនិងផលិតភាពម៉ាស៊ីនដំណើរការខ្ពស់បំផុត។

- ស្ទូងតាមទិសខាងកើតទៅលិចគឺល្អប្រសើរបំផុតសម្រាប់ការឆ្លៀត ប្រើប្រាស់ពន្លឺរបស់ស្រែ។

* ការរៀបចំពូជ សំណាបនិងស្ទូង៖

- គួរប្រើពូជស្រូវដែលមានអំឡុងកាលលូតលាស់ជាងឬស្មើ ៩៥ ថ្ងៃ មានសមត្ថភាពបែកគុម្ពមាំមួនកាន់តែល្អ។

- ដង់ស៊ីតេសាបព្រោះពី ៤០ ទៅ ៥០ គីឡូក្រាមក្នុងមួយហិកតាគឺល្មមហើយ (ចំនួន ២៤០ - ២៦០ ថាសសំណាបក្នុងមួយហិកតាដីស្រែ)។

តម្រូវការបច្ចេកទេសសំខាន់ៗ មួយចំនួនពេលប្រើម៉ាស៊ីនស្ទូងស្រូវ ảnh 2ការប្រមូលផ្ដុំសំណាបចូលមកក្នុងស្រែស្ទូង

- អាយុកាលសំណាបពី ១០ ទៅ ១៣ ថ្ងៃ កម្ពស់សំណាបសម្រេចបានពី ១២ ទៅ ១៥ សង់ទីម៉ែត្រគឺល្អបំផុត។

- សំណាបមានដង់ស៊ីតេនិងកម្ពស់លូតស្មើៗ គ្នា ដើមរឹងមាំ ធំ មិនមានជំងឺដង្កូវ។

- ដង់ស៊ីតេនៃការស្ទូងពី ១៨ ទៅ ២៥ គុម្ពក្នុងមួយម៉ែត្រការ៉េអាស្រ័យទៅតាមអំឡុងកាលលូតលាស់នៃពូជស្រូវដែលធ្វើនិងកម្រិតប្រពលវប្បកម្ម។

- ចំនួនដើមសំណាបស្ទូងនៅក្នុងគុម្ពនីមួយៗ ចាប់ពី ០៤ ទៅ ០៦ ដើម។

- ជម្រៅស្ទូងចាប់ពី ២ សង់ទីម៉ែត្រទៅ ២,៥ សង់ទីម៉ែត្រដើម្បីស្រូវបែកគុម្ពឆាប់បែកគុម្ពមាំមួននិងអត្រាចេញផ្កាខ្ពស់ ផ្កាធំ គ្រាប់ច្រើន។

- ឆ្លូកឡើងវិញកន្លែងណាស្ទូងខូច កន្លែងបាក់ជាប្រលោះៗ នៅក្នុងរង្វង់ ២ ទៅ ៣ ថ្ងៃបន្ទាប់ពីស្ទូងរួចភ្លាមដើម្បីឱ្យស្រូវលូតលាស់ស្មើៗ គ្នា ទុំក្នុងពេលតែមួយ។

* ការដាក់ជី៖

- រូបមន្តជីទូទៅ៖ 80 - 100N/50 - 70P2O5/50 - 70K2O (អាចបន្ថែមបន្ថយ អាស្រ័យតាមជើងដី រដូវកាល ពូជស្រូវជាដើម)។
- បង្កើនការដាក់ជីទ្រាប់បាតនិងដាក់ជីកំហុកឆាប់ដើម្បីឱ្យស្រូវឆាប់បែកគុម្ព៕

អត្ថបទ៖ ង៉ូ វ៉ាន់ដី រូបថត៖ វូស៊ិញ
បញ្ចូលទិន្នន័យដោយ៖ ចន្ថា

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍