ប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះ បង ហ្វាង ចូវវៀតវូ (កើតឆ្នាំ ១៩៩៤) នៅភូមិ ៤ ឃុំ ញ៉ឹនគើ ស្រុក ដាក់រឡឹប (ខេត្ត ដាក់ណុង) បានជំរុញយ៉ាងខ្លាំងក្លាការអនុវត្តបច្ចេកវិទ្យាចូលក្នុងការថែទាំ កែច្នៃ រួមចំណែកលើកកម្ពស់តម្លៃគ្រាប់កាហ្វេ។
បង វូ បានអោយដឹងថា៖ "គ្រួសារខ្ញុំមុននេះដាំដុះកាហ្វេចំនួន ៥ ហិកតាតាមវិធីសាស្ត្រប្រពៃណី។ ដោយសារប្រសិទ្ធភាពសេដ្ឋកិច្ចមិនខ្ពស់ ឆ្នាំ ២០១៩ គ្រួសារខ្ញុំចាប់ផ្តើមអនុវត្តបច្ចេកវិទ្យាចូលក្នុងការផលិតកាហ្វេគុណភាពខ្ពស់មិនប្រើថ្នាំការពាររុក្ខជាតិ ថ្នាំកម្ចាត់ដង្កូវក្នុងអំឡុងកាលដាំដុះក៏ដូចជាការថែទាំជាដាច់ខាត។
អាស្រ័យហេតុដូច្នេះហើយ ចម្ការកាហ្វេតែងតែបានគ្របម្លប់ត្រឈៃនិងប្រមូលផលផ្លែទុំពី ៨០% ដល់ ១០០%។ ផ្លែកាហ្វេទុំពេលយកទៅហា នឹងស្រូបយកសារជាតិបំប៉នពីក្រៅសម្បក ជួយឱ្យគ្រាប់កាហ្វេកាន់ តែពិសេស ហើយស្និទ្ធស្នាលជាមួយនឹងបរិស្ថានថែមទៀត"។
បច្ចុប្បន្ន ចម្ការកាហ្វេរបស់គ្រួសារ បង វូ ផ្តល់ផលចំនួន ១២ តោនក្នុងមួយឆ្នាំ។ ឆ្នាំ ២០២២ បន្ទាប់ពីត្រូវបានផ្តល់វិញ្ញាបនប័ត្រចំនួន ៦០០ គីឡូក្រាមកាហ្វេគុណភាពខ្ពស់ គ្រួសារបង វូ បានលក់ជាមួយនឹងតម្លៃ ១២៥.០០០ ដុងក្នុងមួយគីឡូក្រាម ខ្ពស់ជាង ២ ដល់ ៣ ដងបើធៀបនឹងទីផ្សារ។
បង វូ ចែករំលែកថា៖ "មនុស្សជាច្រើននៅតែដាំដុះតាមបែបប្រពៃណីដដែល ការប្រមូលផលផ្លែមិនទាន់ដល់កម្រិតទុំបណ្តាលអោយគុណភាពគ្រាប់កាហ្វេថយចុះ។ ទាល់តែកាហ្វេដាំត្រឹមត្រូវតាមវិធីសាស្រ្ត ដើមកាហ្វេទើបល្អមាំមួននិងផ្តល់គ្រាប់គុណភាពខ្ពស់"៕
អត្ថបទនិងរូបថត៖ ង្វៀនយុង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ