អាស្រ័យដោយធ្វើបរិវត្តកម្ម ពិពិធកម្មគំរូចិញ្ចឹមសត្វយ៉ាងសកម្ម ជាពិសេស គឺការរៀបចំដាក់ដំណើរការគម្រោង "ជួយឧបត្ថម្ភអភិវឌ្ឍផលិតកម្ម ធ្វើពិពិធកម្មការងាររកស៊ីចិញ្ចឹមជីវិតនិងពង្រីកទូលំទូលាយគំរូកាត់បន្ថយភាពក្រីក្រ" (គម្រោង) ស្ថិតក្នុងកម្មវិធី ១៣៥ របស់រដ្ឋាភិបាលនោះ បងប្អូនជនជាតិ ក្ហ ជាច្រើនក្រុមគ្រួសារនៅឃុំ បាវធន់ ស្រុក យីលិញ (ខេត្ត ឡឹមដុង) បានរួចផុតពីភាពក្រីក្រហើយ។
ការចិញ្ចឹមសត្វទន្សាយគឺជាគំរូមួយក្នុងចំណោមគំរូដែលស្ថិតក្នុងគម្រោង ត្រូវបានដាក់ដំណើរការនៅឃុំ បាវធន់ តាំងពីឆ្នាំ ២០១៩។ ដោយមានថវិកា សរុបចំនួន ១០០ លានដុង គម្រោងបានទាក់ទាញក្រុមគ្រួសារក្រីក្រ និងគ្រួសារជិតខ្សែបន្ទាត់នៃភាពក្រីក្រចំនួន ១៤ គ្រួចូលរួម។
ស្រុក យីលិញ ជំរុញយ៉ាងខ្លាំងក្លាការអភិវឌ្ឍប្រភេទសត្វចិញ្ចឹមដែលងាយស្រួលក្នុងការថែទាំ ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់នៅឃុំឆ្ងាយដាច់ស្រយាល បាវធន់
មិនត្រឹមតែទទួលបានការជួយជ្រោមជ្រែងដោយផ្ទាល់ពីសំណាក់កម្មាភិបាលជំរុញកសិកម្មប៉ុណ្ណោះទេ គ្រួសារទាំងនោះថែមទាំងទទួលបានការហ្វឹកហ្វឺនពីបច្ចេកទេសចិញ្ចឹមសត្វ ចងសម្ពន្ធគ្នាសម្រាប់លក់ផលិតផលជាមួយនឹងមូលដ្ឋានផ្សេងៗ ទៀតផង។
គំរូចិញ្ចឹមសត្វទន្សាយនៅឃុំ បាវធន់ ស្រុក យីលិញ (ខេត្ត ឡឹមដុង) មានការអភិវឌ្ឍល្អ ជួយបងប្អូនជនជាតិផ្លាស់ប្តូរទម្លាប់ដាំដុះផង ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់សមគួរផង
លោក ក្លូល ប្រធានគណៈកម្មាធិការប្រជាជនឃុំ បាវធន់ មានប្រសាសន៍ឲ្យដឹងថា៖ "ក្រោយពេលដាក់ដំណើរការបានមួយរយៈពេល ដល់ពេលបច្ចុប្បន្ននេះ គំរូចិញ្ចឹមសត្វទន្សាយកំពុងមានការអភិវឌ្ឍល្អ ជួយបងប្អូនជនជាតិផ្លាស់ប្តូរទម្លាប់ដាំដុះផង ហើយផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់សមគួរផង"។
មិនត្រឹមតែចិញ្ចឹមសត្វទន្សាយប៉ុណ្ណោះទេ ក្រុមគ្រួសារជាច្រើនថែមទាំង ក្លៀវក្លាហ៊ានចិញ្ចឹមមាន់ ឡាកធុយ សត្វក្រួច។ល។ លោក កាប្រាវ នាយក សហករណ៍ចិញ្ចឹមសត្វ បាវធន់ បានអោយដឹងថា បន្ទាប់ពីទទួលបានជោគជ័យ ជាមួយនឹងការចិញ្ចឹមមាន់ ឡាកធុយ លោកបន្តបើកទូលាយទ្រុងក្រោល ចិញ្ចឹមសត្វទន្សាយចំនួន ៣០០ ក្បាលបន្ថែមទៀត។
នាពេលបច្ចុប្បន្ននេះ គំរូនេះកំពុងទាក់ទាញប្រជាជនជាច្រើនក្នុងឃុំចូលរួម រួមចំណែកបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន៕
អត្ថបទនិងរូបថត៖ ង្វៀនយុង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ធ្នូ ឆ្នាំ ២០២១ ដោយ៖ អៀងថាន់