តម្រូវការមួយចំនួនអំពីទ្រុងក្រោលក្នុងការចិញ្ចឹមមាន់សរីរាង្គ

ទ្រុងចិញ្ចឹមត្រូវបានរចនាសមស្របទៅតាមមុខសញ្ញានីមួយៗ អាយុកាលរបស់មាន់និងគោលបំណង នៃផលិតកម្ម សមស្របលក្ខខណ្ឌអាកាសធាតុតំបន់ភូមិភាគដើម្បីសត្វមាន់ធំធាត់ល្អបំផុត
ទ្រុងចិញ្ចឹមត្រូវបានរចនាសមស្របទៅតាមមុខសញ្ញានីមួយៗ អាយុកាលរបស់មាន់និងគោលបំណង នៃផលិតកម្ម សមស្របលក្ខខណ្ឌអាកាសធាតុតំបន់ភូមិភាគដើម្បីសត្វមាន់ធំធាត់ល្អបំផុត

* ទីតាំងចិញ្ចឹម៖
- ត្រូវបានកំណត់យកតំបន់ចិញ្ចឹម មានតំបន់ទ្រនាប់ឬព័ទ្ធរបងដាច់ដោយឡែកពីតំបន់ផ្សេង។
- កន្លែងចិញ្ចឹមសត្វនៅតំបន់ខ្ពស់ស្រឡះ ងាយបង្ហូរទឹក ឃ្លាតឆ្ងាយពីត្រូវបំពុលបរិស្ថានឬតំបន់ប្រមូលផ្តុំធ្វើប្រព្រឹត្តកម្មកាកសំណល់ប្រជុំជីវភាព កាកសំណល់ឧស្សាហកម្ម កាកសំណល់ក្នុងមន្ទីរពេទ្យ។
- ត្រូវមានកន្លែងផ្ទុកលាមកសត្វ ផ្អាប់ជីកំប៉ុស្ត៍ កាកសំណល់រឹង មានរណ្តៅធ្វើប្រព្រឹត្តកម្មកាកសំណល់រាវធានាតម្រូវការអនាម័យពេទ្យសត្វ អនាម័យបរិស្ថាន។

តម្រូវការមួយចំនួនអំពីទ្រុងក្រោលក្នុងការចិញ្ចឹមមាន់សរីរាង្គ ảnh 1ទ្រុងចិញ្ចឹមត្រូវបានរចនាសមស្របទៅតាមមុខសញ្ញានីមួយៗ អាយុកាលរបស់មាន់និងគោលបំណង នៃផលិតកម្ម សមស្របលក្ខខណ្ឌអាកាសធាតុតំបន់ភូមិភាគដើម្បីសត្វមាន់ធំធាត់ល្អបំផុត

* លក្ខខណ្ឌអំពីទ្រុងក្រោល វាលព្រលែង៖
ទ្រុងចិញ្ចឹមមាន់ត្រូវបំពេញតម្រូវការតាមសំណើដូចខាងក្រោម៖
- ត្រូវបានរចនាសមស្របទៅតាមមុខសញ្ញានីមួយៗ អាយុកាលរបស់មាន់ និងគោលបំណងនៃផលិតកម្មសមស្របលក្ខខណ្ឌអាកាសធាតុ ធាតុអាកាសតំបន់ភូមិភាគដើម្បីសត្វមាន់ធំធាត់ល្អបំផុត។
- មិនសាងសង់ទ្រុងមាន់រួមជាមួយនឹងទ្រុងក្រោលសត្វពាហនៈ បក្សីស្រុកឯទៀតឡើយ។
- ប្រព័ន្ធខ្យល់ចេញចូលបានល្អ ធានាចរន្តខ្យល់អាកាសហើយមានការជះផ្ទាល់ជាមួយពន្លឺធម្មជាតិ ងាយស្រួលក្នុងការឱ្យចំណី ទឹកផឹក ចលនារបស់មាន់ រក្សាកម្តៅ ធានាកម្តៅក្នុងរដូវរងា ស្រឡះស្រឡំ ត្រជាក់នៅរដូវប្រាំង។
- ទ្រុងចិញ្ចឹមមាន់មានរចនាសម្ព័ន្ធរឹងមាំ។ អាចប្រើចំបើង ជញ្រ្ជាំង កម្ទេចឈើ ខ្សាច់ស្ងួតសម្រាប់ទ្រាប់បាតទ្រុង។
- ជញ្ជាំង បាតទ្រុងនិងប្រឡាយបង្ហូរទឹកធានាងាយស្រួលសម្អាតអនាម័យ។

តម្រូវការមួយចំនួនអំពីទ្រុងក្រោលក្នុងការចិញ្ចឹមមាន់សរីរាង្គ ảnh 2បុគ្គលិកពេទ្យសត្វបាញ់ថ្នាំសម្លាប់មេរោគបរិស្ថាននៅកសិដ្ឋានចិញ្ចឹមមាន់

* ទីធ្លារត់លេង/វាលព្រលែង៖
ទីធ្លារត់លេង/វាលព្រលែងមាន់ធម្មតាទំហំយ៉ាងហោចណាស់ស្មើ ២ ដងនៃផ្ទៃដីទ្រុងចិញ្ចឹម។ ទីធ្លារត់លេង/វាលព្រលែងឃ្វាលត្រូវរាបស្មើនិងមានចំណោតដើម្បីងាយស្រួលបង្ហូរទឹក ងាយស្រួលសម្អាតអនាម័យ។
* ផ្ទៃដីទ្រុងក្រោល វាលព្រលែង៖
- ទ្រុងជាក់លាក់៖
+ ក្នុងទ្រុង៖ មាន់ ១០ ក្បាលក្នុងមួយម៉ែត្រការ៉េ អតិបរមា ២១ គីឡូក្រាម មាន់រស់ក្នុងមួយម៉ែត្រការ៉េ។
+ ចិញ្ចឹមវាលខាងក្រៅ៖ មាន់ ១ ក្បាលក្នុង ៤ មែត្រការ៉េ មាន់បារាំង ១ ក្បាល ក្នុង ១០ ម៉ែត្រការ៉េ បរិមាណអាសូតអតិបរមា ១៧០ គីឡូក្រាមក្នុងមួយហិកតាក្នុងមួយឆ្នាំ។
- ទ្រុងចល័ត៖
+ ក្នុងទ្រុង៖ មាន់ ១៦ ក្បាលក្នុងមួយម៉ែត្រការ៉េ អតិបរមា ៣០ គីឡូក្រាម មាន់រស់ក្នុងមួយម៉ែត្រការ៉េ។
+ នៅវាលខាងក្រៅ៖ ចំពោះមាន់ចិញ្ចឹមក្នុងទ្រុងចល័ត ២,៥ ម៉ែត្រការ៉េ ១ ក្បាល បរិមាណអាសូតអតិបរមា ១៧០ គីឡូក្រាមក្នុងមួយហិកតាក្នុងមួយឆ្នាំ។
- ព្រលែងសេរីនៅក្រៅវាល៖
ដង់ស៊ីតេចិញ្ចឹមអតិបរមាជាង ១ ហិកតា ស្មើនឹងបរិមាណអាសូត ១៧០ គីឡូក្រាមក្នុងមួយហិកតាក្នុងមួយឆ្នាំ៖ មិនលើសពី ៥៨០ ក្បាល៕

អត្ថបទ៖ លៀនហឿង រូបថត៖ វូស៊ិញ
បញ្ចូលទិន្ន័យ៖ អៀនថាញ់

កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ

អ្នកប្រហែលជាចាប់អារម្មណ៍