ក្នុងដំណាក់កាលដែលអាកាសធាតុផ្លាស់ប្តូរពីរដូវរងាទៅនិទាឃរដូវនិងពីរដូវស្លឹកឈើជ្រុះទៅរដូវរងារ សត្វត្រីច្រើនតែកើតជំងឺបណ្តាលឱ្យខាតបង់ដល់អ្នកចិញ្ចឹម។ ទោះជាយ៉ាងណា ប្រសិនបើអ្នកចិញ្ចឹមប្រតិបតិ្តយ៉ាងល្អតាមតម្រូវការបច្ចេកទេស មួយចំនួនដូចខាងក្រោមនេះ នឹងជួយកាត់បន្ថយការខូចខាតជាអតិបរមាដែលអាចកើតមានឡើង ដោយសារជំងឺផ្សេងៗ។
* ការសម្អាតស្រះចិញ្ចឹម៖
មុនរដូវកាលចិញ្ចឹមម្តងៗ ត្រូវសម្អាតស្រះចិញ្ចឹមឱ្យស្អាតស្អំ ជម្រះស្មៅ ស្តារភក់បាតស្រះ ចុករន្ធជុំវិញ មាត់ស្រះ បាចកំបោរសដើម្បីកម្ចាត់ភ្នាក់ងារបង្កជំងឺ រក្សាលំនឹង pH នឹងកម្ចាត់ពពួកសត្វមេរោគចង្រៃ។
* ការជ្រើសរើសពូជនិងថែទាំត្រី៖
- ជ្រើសរើសពូជត្រីចិញ្ចឹមសមស្របទៅតាមលក្ខខណ្ឌនីមួយៗ និងសក្តានុពលចំណីដែលមានស្រាប់។ ទិញត្រីពូជនៅទីកន្លែងមានកិត្យានុភាព ជ្រើសរើសពូជល្អ មានកម្លាំងមាំមួន មិនមានភ្នាក់ងារបង្កជំងឺ មានពណ៌ភ្លឺស្អាត ហែលលឿន។ មុនពេល ដាក់ត្រីចិញ្ចឹម គួរតែប្រស់ត្រីពូជក្នុងទឹកអំបិលកម្រិត ២% ទៅ ៣% ក្នុងរយៈពេល ពី ៥ ទៅ ១០ នាទី។ ដាក់ ត្រីចិញ្ចឹមចំរដូវកាលនិងធានាដង់ស៊ីតេត្រឹមត្រូវ។
- ថែទាំត្រីត្រឹមត្រូវតាមតម្រូវការ "កំណត់ ៤ យ៉ាង" គឺ៖ កំណត់បរិមាណ - កំណត់ គុណភាព - កំណត់ ទីតាំង - កំណត់ពេលវេលាប្រយោជន៍គឺធានាឲ្យត្រីមានកម្លាំងមាំមួន មិនសូវមានជំងឺ។
- គប្បីរក្សាភ្ជាប់គុណភាពបរិស្ថានទឹកឱ្យបានល្អ គួបផ្សំជាមួយនឹងការថែទាំនិងចិញ្ចឹមត្រីត្រឹម ត្រូវតាមគោលការណ៍បច្ចេកទេស។
* ការគ្រប់គ្រងគុណភាពទឹកក្នុងស្រះចិញ្ចឹម៖
ស្រះចិញ្ចឹមត្រូវស្រឡះស្រឡំ មានជម្រៅពី ១,២ ម៉ែត្រដល់ ១,៨ ម៉ែត្រ (ដោយមានស្រះភ្ញាស់ត្រីពូជទំហំ ០,៥ ម៉ែត្រ - ១ ម៉ែត្រ)។ រក្សាភ្ជាប់ទឹកស្រះឲ្យមានពណ៌បៃតងសំបកសណ្តែក ឬបៃតងស្លឹកចេកខ្ចីគឺល្អបំផុត ចំណុះអុកស៊ីហ្សែនរំលាយពី ៣ ដល់ ៨ មីលីក្រាមក្នុងមួយលីត្រ សីតុណ្ហភាពពី ២៦ ដល់ ៣០ អង្សាសេ។ ចំពោះស្រះដែលពិបាកផ្លាស់ទឹក ឬមិនអាចផ្លាស់ទឹកបាននោះអាចធ្វើប្រព្រឹត្តកម្មដោយផលិតផលជីវសាស្រ្តកែច្នៃផ្សេងៗ។
* ការបង្ការជំងឺ៖
មួយខែមុនពេលអាកាសធាតុផ្លាស់ប្តូររដូវ គប្បីប្រើប្រាស់ថ្នាំ "ទៀនដាក់" អោយត្រីស៊ី ៣ ថ្ងៃ ជាប់ៗ គ្នាជាមួយនឹងចំណុះ ៥០ ក្រាមក្នុងចំនួន ត្រី ២៥០ គីឡូក្រាមក្នុងមួយថ្ងៃ។ ចូលដល់ដំណាក់កាលអាកាសធាតុផ្លាស់ប្តូររដូវ រោយកំបោរជុំវិញស្រះតាមកាល កំណត់ ២ សប្តាហ៍ម្តង ដើម្បីទប់ស្កាត់មិនឲ្យទឹកភ្លៀងនាំយកជាតិជូរនិងសារធាតុកខ្វក់ផ្សេងៗ ចូលក្នុងស្រះ ព្រមទាំងយកទឹកកំបោរសាចឱ្យស្មើៗ ពេញ ស្រះទាំងអស់ដោយកំណត់បរិមាណពី ១ ទៅ ៣ គីឡូក្រាមក្នុងបរិមាណទឹកចំនួន ១០០ ម៉ែត្រគុប។ ក្រៅពីនោះ ចាំបាច់បំពេញបន្ថែមវីតាមីននិងសារធាតុរ៉ែចាំបាច់ផ្សេងៗ ចូលក្នុងរបបចំណីដើម្បីបង្កើនកម្លាំងការពាររាងកាយអោយត្រី៕
អានព័ត៌មានលម្អិតនៅទំព័រ៖ https://km.dantocmiennui.vn)
ផលិតដោយ៖ ហ៊ឺវហាយ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ វិច្ឆិកា ឆ្នាំ ២០២១ ដោយ៖ អៀងថាន់