ការកាត់តម្រឹមមែកគឺជាបច្ចេកទេសច្នៃបង្កើតរូបរាងសំខាន់និងចាំបាច់ក្នុងដំណើរការថែទាំដើមកាហ្វេជួយដំណាំលូតលាស់មួនមាំផ្តល់ទិន្នផលខ្ពស់។ ពេលកាត់តម្រឹមមែកសមស្របដំណាំនឹងផ្តល់ទិន្នផលខ្ពស់ លូតលាស់ឡើងវិញឆាប់រហ័ស ផ្តល់ផ្លែធំជាងនិងកាត់បន្ថយបានជំងឺដង្កូវមួយចំនួនអោយចម្ការកាហ្វេ...
* អំឡុងពេលកាត់តម្រឹម៖
ខណៈពេលកាត់មែកដើមកាហ្វេមានចំនួន ២ លើក៖ កាត់បន្ទាប់ពីប្រមូលផលរួចភ្លាម ដើម្បីដំណាំមិនបាត់បង់កម្លាំងហើយឈានដល់ពាក់កណ្តាលរដូវភ្លៀងប្រហែលខែ មិថុនា ឬខែ កក្កដា កាត់ត្រួសៗ ឡើងវិញម្តងទៀត។
* មែកទាំងឡាយដែលត្រូវការកាត់តម្រឹម៖
- បណ្តាមែកស្ងួត មែកគ្មានស្លឹក មែកចាស់ៗ លែងនៅមានលទ្ធភាពផ្តល់ផ្លែឬបណ្តាមែកត្រូវកើតជំងឺដង្កូវគឺត្រូវតែកាត់មែកចោលភ្លាមៗ ជាបន្ទាន់។
- មែកបន្ទាប់បន្សំដុះឆ្ពោះទៅខាងក្នុងត្រសុំស្លឹកដែលមិនដុះឆ្ពោះចេញទៅខាងក្រៅ បណ្តាមែកដុះបញ្ឈរត្រង់ឆ្ពោះទៅលើឬខាងក្រោមមែកទាំងនេះ ចាំបាច់ត្រូវតែកាត់ចោលអោយអស់ប្រសិនបើមិនដូច្នោះទេវានឹងប៉ះពាល់ដល់ការច្នៃបង្កើតរូបរាងដោយផ្ទាល់ក៏ដូចជាការប្រមូលផលខាងក្រោយមកនេះមែកដុះជាចង្កោមក៏ត្រូវតែកាត់ចោលភ្លាមតែម្តង។
- កាត់ចោលទាំងមែកបន្ទាប់បន្សំនៅខាងក្នុងត្រសុំស្លឹកដើម្បីបង្កលក្ខណៈឱ្យពន្លឺចាំងចូលខាងក្នុងម្លប់ជួយអោយចម្ការដំណាំស្រឡះស្រឡំជាង កាត់បន្ថយជំងឺដង្កូវបង្កការអន្តរាយទៀតផង។
- ចំពោះមែកចាស់ៗ នៅតែមានលទ្ធភាពផ្តល់ផ្លែគឺកាត់អោយខ្លីបានហើយដើម្បីដំណាំប្រមូលផ្តុំសារធាតុចិញ្ចឹមចូលទៅក្នុងមែកបន្ទាប់បន្សំខាងក្នុងមានលទ្ធភាពផ្តល់ផ្លែស្រោចដើមជាងមុន មានគុណភាពល្អ ថែមទៀត។
- អំឡុងពេលកាត់តម្រឹមមែកលើកទី ២ ធ្វើឡើងនៅក្នុងអំឡុងខែ មិថុនា ដល់ខែ កក្កដា អំឡុងរដូវភ្លៀង ពេលដំណាំត្រូវបានលូតលាស់ ល្អពេញលេញឡើងវិញហើយកំពុងស្ថិតក្នុងដំណាក់កាលចិញ្ចឹមផ្លែ ត្រូវធ្វើការកាត់តម្រឹមមែកហើយកាត់មែករង្វើលៗ អោយដំណាំស្រឡះស្រឡំ។
- ពេលកាត់មែកមិនត្រូវកាត់កៀកគល់ស្លឹកពេកដោយឃ្លាតចេញពី ២ ដល់ ៣ សង់ទីម៉ែត្រ ប្រើប្រាស់កន្ត្រៃជ្រះស្អាតមិនមានជាប់ប្រភពបង្កជំងឺផ្សេងៗ ឬកន្ត្រៃទើបតែកាត់មែកនៅបណ្តាដើមដែលកើតមានដង្កូវជំងឺដើម្បីកាត់បន្ថយស្ថានភាពរីករាលដាល។
* បង្កើតម្លប់ត្រសុំត្រសាយអោយដំណាំ៖
- ធ្វើការបង្កើតម្លប់ដំណាំសាជាថ្មីដោយពិធីកាត់មែកខ្លីទាំងអស់ឬមួយផ្នែកមែកដែលមានផ្លែចូលជ្រៅទៅខាងក្នុងត្រសុំស្លឹក បន្សល់ទុកតែបណ្តាកំណាត់មែកប្រវែងប្រហែល ៣០ សង់ទីម៉ែត្រ (ខាងលើ) និង ៥០ សង់ទីម៉ែត្រ (ខាងក្រោម) តាមរាងសាជីកំបុត ខាងលើតូចខាងក្រោមរីកត្រសុំត្រសាយ។
- កំណាត់មែកទាំងឡាយដែលនៅសល់ប៉ុន្មាននឹងដុះឡើងមែកបន្ទាប់ បន្សំជាហូរហែថ្មីទៀតគឺគួរតែតម្រឹមមែកដុះក្រាស់ៗ ពេកចោល ទុកអោយដុះតែនៅលើកំណាត់មែកចាស់ៗ ចាប់ពីចំនួន ១ ដល់ចំនួន ៣ មែកខ្ចី ក្រោយមកនឹងលូតលាស់បង្កើតជាត្រសុំស្លឹកជាថ្មី លទ្ធភាពផ្តល់ផ្លែបានច្រើននិងទៀងទាត់ថែមទៀត។
* ចំណាំពេលកាត់តម្រឹមដើមកាហ្វេ៖
ប្រការសំខាន់បំផុតបន្ទាប់ពីកាត់តម្រឹមមែក បង្កើតត្រសុំមែកកាហ្វេគឺផ្គត់ផ្គង់ទឹកស្រោចស្រព ដាក់ជីអោយដំណាំដើម្បីដំណាំធ្វើសំយោគនិងលូតលាស់ល្អបំផុត។
ប្រការនេះជួយអោយដំណាំចិញ្ចឹមពន្លកនិងចេញផ្កាក៏ដូចជាផ្លែស្រោចដើម បង្កើនទិន្នផលនិងបង្កើនសេដ្ឋកិច្ច។ ជាពិសេស ត្រូវការតាមដានការលូតលាស់របស់ដំណាំ ពេលដំណាំកើតជំងឺដង្កូវត្រូវការសង្គ្រោះ ព្យាបាលទាន់ពេលវេលា៕
ផលិតដោយ៖ ដូ ហ៊ឺវហាយ - វូស៊ិញ - ញឺអ៊ី
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ