ថាច់ ធីចន្ធី ជនជាតិ ខ្មែរ កើតឆ្នាំ ១៩៨៩ ក្នុងគ្រួសារកសិករសុទ្ធសាធមួយនៅស្រុក ទៀវកឹន (ខេត្ត ត្រាវិញ)។ ឆ្នាំ ២០១៨ បន្ទាប់ពីបញ្ចប់ការ សិក្សាថ្នាក់អនុបណ្ឌិតផ្នែកបច្ចេកវិទ្យាម្ហូបអាហារនៅសកលវិទ្យាល័យបច្ចេកទេសទីក្រុង ហូជីមិញ ចន្ធី ជាមួយស្វាមីវិលមកស្រុកកំណើត ស្រាវជ្រាវរាវរកស្តាររបរប្រពៃណីយកទឹកពីផ្កាដូងឡើងវិញ។
ឆ្នាំ ២០១៩ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ត្រាវិញ ហ្វាម (សុខហ្វាម) បានបង្កើតឡើង កំណត់សម្គាល់ចំណុចចាប់ផ្តើមសម្រាប់ដំណើរការ ពាំនាំផលិតផលទឹកផ្កាដូងរបស់ ចន្ធី ទៅកាន់អតិថិជន។ រហូតមកទល់ពេលនេះ ផលិតផលជាច្រើនពីទឹកផ្កាដូងរបស់ សុខហ្វាម មានវត្តមាននៅតាមខេត្ត ក្រុងក្នុងប្រទេសជាង ៣០ កន្លែង ហើយនិងបាននាំចេញទៅកាន់ទីផ្សារប្រទេស ជប៉ុន និង ហូឡង់។
យោងតាមលោក ឡឹម ហឺវភុក អនុប្រធានមន្ទីរផែនការនិងវិនិយោគ ខេត្ត ត្រាវិញ៖ ថាច់ ធីចន្ធី គឺជាស្ត្រី ខ្មែរ គំរូតួយ៉ាង ក្លាយជាអ្នកជម្រុល ទឹកចិត្តដល់អ្នកដែលចង់ផ្តើមអាជីព ជាពិសេសគឺស្ត្រីនិងបងប្អូនជនជាតិភាគតិច។
ដោយមានការចូលរួមចំណែករបស់ខ្លួនអោយសហគមន៍ អ្នកស្រី ថាច់ ធីចន្ធី មានកិត្តិយសទទួលបានពានរង្វាន់ លឿង ឌិញ កួ លើក ទី ១៦ ឆ្នាំ ២០២១ បានទទួលប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលដោយមានស្នាដៃដ៏គំរូក្នុងការសិក្សារៀនសូត្រនិងធ្វើតាមមនោគមវិជ្ជា សីលធម៌ ស្ទីលរស់នៅនិងធ្វើការរបស់លោកប្រធាន ហូ ជីមិញ ដំណាក់កាល ២០១៦ - ២០២១ ត្រូវបានរដ្ឋមន្រ្តីទទួលបន្ទុកគណៈកម្មាធិការជនជាតិជូនប័ណ្ណសរសើរដោយបានមានស្នាដៃឆ្នើមក្នុងវិស័យផលិតកម្ម អាជីវកម្ម ផ្ទេរភាពជឿនលឿនបច្ចេកទេស បច្ចេកវិទ្យាកសិកម្ម ការពារបរិស្ថាននិងកសាងជនបទថ្មីឆ្នាំ ២០២២៕
អត្ថបទនិងរូបថត៖ ថាញ់ហា
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មិថុនា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ