ជាច្រើនឆ្នាំមុននេះ បងប្អូនជនជាតិនៅឃុំ បានលៀន ស្រុក បាក់ហា (ខេត្ត ឡាវកាយ) ច្រើនតែទាញយកផលតែធម្មជាតិ (ពូជតែ Shan Tuyet នៅមូលដ្ឋាន) ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចទាប ប៉ុន្តែមកទល់ពេលនេះ អាស្រ័យដោយដាំដំណាំតែសរីរាង្គ ប្រាក់ចំណូលកើនឡើងពី ២០ ដល់ ៣០%។
បច្ចុប្បន្នឃុំ បានលៀន មានដំណាំតែជាង ៥០០ ហិកតាដោយមានគ្រួសារចូលរួមប្រមាណ ៣០០ គ្រួ។ គ្រួសារដែលដាំតិចគឺមានជិត ១ ហិកតា គ្រួសារដាំច្រើនគឺមាន ១០ ហិកតា។ ដើម្បីឱ្យដំណាំតែអភិវឌ្ឍបានល្អ មានទីតាំងឈរជើងនៅលើទីផ្សារ ស្រុក បាក់ហា បាន ជួយឧបត្ថម្ភបងប្អូនជនជាតិនូវប្រាក់កម្ចី កូនឈើពូជ បច្ចេកទេសដាំដុះថែទាំហើយប្រមូលទិញផលិតផលតាមកិច្ចសន្យា។
ដោយឡែកក្នុងឆ្នាំ ២០១៩ សហករណ៍តែ បានលៀន បានប្រមូលទិញត្រួយតែខ្ចីជាង ៣.០០០ តោន ព្រមទាំង បង្កការងារធ្វើជូនពលករជាច្រើននៅមូលដ្ឋានដោយមានប្រាក់ចំណូលថេរពី ៥ ដល់ ៦ លានដុងក្នុងមួយខែ។អាស្រ័យដោយការដាំដំណាំតែ អត្រាគ្រួសារក្រីក្រនៅ បានលៀន បានធ្លាក់ចុះយ៉ាងខ្លាំង បច្ចុប្បន្ននៅប្រមាណ ២០%។
ដើម្បីបន្តការកែលម្អជីវភាពរស់នៅរបស់បងប្អូនជនជាតិ ពីពេលនេះដល់ឆ្នាំ ២០២៥ ឃុំ បានលៀន ខិតខំប្រឹងប្រែងដាំដើមតែថ្មីពី ៤០ ដល់ ៥០ ហិកតាក្នុងមួយឆ្នាំ៕
អត្ថបទនិងរូបថត៖ ហ៊ឺវហាយ - អានថាញ់ដាត