បទពិសោធន៍ចិញ្ចឹមក្របីយកសាច់

បទពិសោធន៍ចិញ្ចឹមក្របីយកសាច់

* របៀបធ្វើក្រោល៖
- ក្រោលចិញ្ចឹមក្របីត្រូវនៅឃ្លាតឆ្ងាយពីទីប្រជុំជន លំនៅដ្ឋាន ប្រភពទឹកប្រើប្រាស់ ត្រូវមានរណ្តៅសម្រាប់ដាក់លាមកសត្វ ទឹកកាកសំណល់។

បទពិសោធន៍ចិញ្ចឹមក្របីយកសាច់ ảnh 1ចាក់វ៉ាក់សាំងបង្ការជំងឺយ៉ាងគ្រប់គ្រាន់គ្រប់ប្រភេទតាមកាលកំណត់អោយក្របី

- សង់ក្រោលនៅកន្លែងខ្ពស់ ស្រឡះស្រឡំ ធានាល្ហើយស្រួលនៅរដូវក្តៅ ហើយកក់ក្តៅក្នុងរដូវរងា។

ក្រោលអាចចាក់ស៊ីម៉ងត៍ឬដីដំបង្ហាប់ អោយណែនក៏ប៉ុន្តែត្រូវតែខ្ពស់ជាងផ្ទៃដីនៅខាងក្រៅពី ២០ ដល់ ៣០ សង់ទីម៉ែត្រកម្រិតចំណោតពី ២ ដល់ ៣% ឆ្ពោះទៅចង្អូរបង្ហូរទឹក។

* បច្ចេកទេសចិញ្ចឹម៖
ក្របីចិញ្ចឹមធម្មតាត្រឹម ២ ដល់ ៣ ឆ្នាំគឺអាចលក់បាន។

ប្រហែលជា ២ ដល់ ៣ ខែមុនពេលពិឃាតយកសាច់ អ្នកចិញ្ចឹមចាំបាច់ត្រូវចិញ្ចឹម បន្ធាត់ក្របីដើម្បីបង្កើនទម្ងន់និងគុណភាពសាច់។

- ខែទី ១៖ ធ្វើអនាម័យក្រោលជារឿយៗ បញ្ចុះព្រូន អោយក្របីស៊ីចំណីស្ងួត ចំណីស្រស់អោយបានគ្រប់គ្រាន់។

- ខែទី ២៖ ព្រលែងអោយក្របីស៊ីស្មៅនៅវាលដោយសេរី ព្រមទាំងបំពេញចំណីមានជាតិម្សៅបន្ថែមក្នុងមួយថ្ងៃពី ១ ដល់ ២,៥ គីឡូក្រាមក្នុងមួយក្បាល។

- ខែទី ៣៖ ព្រលែងវាលឬចិញ្ចឹមដាក់ទ្រុងក៏ប៉ុន្តែអោយក្របីស៊ីចំណីមានជាតិម្សៅច្រើនជាងប្រមាណពី ៣ ដល់ ៤ គីឡូក្រាមក្នុងក្របីមួយក្បាលក្នុងមួយថ្ងៃ។

* ការធ្វើអនាម័យបង្ការជំងឺ៖
- ជារឿយៗ ត្រូវកម្ចាត់ជាតិពុល សម្លាប់មេរោគក្នុងក្រោល ស្នូកចំណី ស្នូកទឹកនិងឧបករណ៍ចិញ្ចឹមសត្វផ្សេងៗ ដោយប្រភេទថ្នាំមួយចំនួនដូចជា៖ Benkocid H an-Lodine Five-Lodine។

- ចាក់វ៉ាក់សាំងគ្រប់ប្រភេទអោយបានគ្រប់គ្រាន់តាមកាលកំណត់ ជាពិសេសគឺជំងឺជាំឈាម ជំងឺអុតក្តាម។

បទពិសោធន៍ចិញ្ចឹមក្របីយកសាច់ ảnh 2ប្រហែលជា ២ - ៣ ខែមុនពេលពិឃាតយកសាច់ ត្រូវព្រលែងទុកអោយក្របីស៊ីស្មៅ

- ប្រើចំណី ទឹកផឹកគ្មានជាតិពុល មិនជ្រាបជាតិកខ្វក់ហើយ នៅរដូវប្រាំងត្រូវងូតទឹកអោយក្របីជារឿយៗ៕

ហ៊ឺវហាយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍