ប៉ុន្មានឆ្នាំកន្លងទៅ ក្នុងដំណើរការដាំដុះប្រភេទដំណាំលើដីគោកមួយចំនួនដូចជា ពោត សណ្ដែកដី ប៉េងប៉ោះ ស្ពៃក្តោប ខាត់ណាមើមមូល ម្នាស់ ឃ្លោក ត្រឡាច រុក្ខជាតិឱសថ ។ល។ បងប្អូនជនជាតិបានអនុវត្តវិធីសាស្រ្តគ្របនីឡុង។
ផ្ទាំងគម្របនីឡុងកសិកម្មឬហៅថានីឡុងគឺជាសម្ភារៈប្លាស្ទិចយឺត ស្តើងដោយមានពណ៌ពីរផ្សេងគ្នា ប្រើសម្រាប់គ្របលើផ្ទៃរងដំណាំ។
ការគ្របនីឡុងជួយសន្សំសំចៃបរិមាណទឹកស្រោចស្រពគួរអោយកត់ សម្គាល់ សមស្របជាមួយតំបន់ដែលតែងតែកើតគ្រោះរាំងស្ងួតជារឿយៗ និងកង្វះទឹក។
គម្របនីឡុងធ្វើអោយកាត់បន្ថយការចេញចំហាយទឹកពីក្នុងដីជួយឱ្យដំណាំបន្តរក្សាបានកម្រិតសំណើមដីស្មើហើយជាប្រចាំបន្ថែម ម្យ៉ាងវិញទៀតធ្វើអោយបង្កើនកម្រិតផុសរបស់ដី ធ្វើអោយបង្កើនសីតុណ្ហភាពដី ជាពិសេសគឺក្នុងរដូវកាលមានសីតុណ្ហភាពទាប ផ្តើមពីនោះបណ្តាលឲ្យដំណាំលូតលាស់មានស្ថិរភាព ផ្តល់ទិន្នផលខ្ពស់ជាង ។ល។
ក៏ប៉ន្តែ ក្រៅពីការពាំនាំមកនូវផលប្រយោជន៍នៅពេលប្រើប្រាស់គម្របនីឡុងបើមិនយកចិត្តទុកដាក់អនុវត្តបច្ចេកទេសត្រឹមត្រូវទេនឹងបង្កភាពអសកម្មចំពោះការលូតលាស់និងទិន្នផលរបស់ដំណាំ ជួនកាលបណ្តាលឱ្យដំណាំងាប់ទៀតផង។ ព្រោះហេតុដូច្នេះ នៅពេលប្រើប្រាស់នីឡុងគម្របត្រូវការកំណត់ចំណាំមួយចំនួនដូចខាងក្រោម៖
- នៅតាមស្រែដាំដុះដំណាំលើដីគោកមានគ្របបាំងនីឡុង បើជួបភ្លៀងធំក្រោយមកមេឃប្រែជាមានកម្តៅព្រះអាទិត្យខ្លាំងនឹងធ្វើអោយទឹកក្នុងដីចេញចំហាយខ្លាំងប៉ុន្តែពិបាករំដោះទៅខាងក្រៅផ្ទាំងគម្រប អាចបណ្តាល ឱ្យដំណាំរលួយឫសនិងងាប់យ៉ាងងាយ។ ព្រោះហេតុដូច្នេះ ចាំបាច់សកម្មការបង្ហូរទឹកជាមុននៅតាមផ្ទៃដីស្រែទាំងនេះ។
- ប្រើផ្ទាំងគម្របនីឡុងមានពណ៌ពីរនៅលើផ្ទៃផ្ទាំងទាំងពីរ។ ផ្ទៃពណ៌ប្រាក់នៃផ្ទាំងគម្របត្រូវបានផ្ងារឡើងលើក្នុងគោលបំណងបង្កើន ប្រតិកម្មពន្លឺព្រះអាទិត្យផ្ទៃពណ៌ខ្មៅផ្កាប់ចុះទៅក្រោមដើម្បីបំបាំងអោយងងឹតផ្ទៃដី (កាត់បន្ថយស្មៅចង្រៃ)។
- គួរប្រើតែផ្ទាំងគម្របនៅរដូវប្រាំងប៉ុណ្ណោះដើម្បីកាត់បន្ថយការចេញចំហាយទឹក រក្សាសំណើមអោយដី សន្សំសំចៃកម្លាំងស្រោចស្រពទឹក។ គួរកាត់បន្ថយការប្រើផ្ទាំងគម្របនៅរដូវវស្សា ព្រោះលក្ខណៈរបស់ផ្ទាំងគម្របគឺរក្សាសំណើមដីពិបាករំដោះចំហាយទឹក បណ្តាលឱ្យដំណាំត្រូវរលួយ ឫសឆ្លងជំងឺបាត់តេរីស្លោកស្រស់ ។ល។
- នៅតាមខេត្តភាគខាងជើង អាចនឹងប្រើផ្ទាំងគម្របនីឡុងដើម្បីបង្គ្របសំណាបស្ទូងក្នុងរដូវដើមឆ្នាំ។ ប្រសិនបើសីតុណ្ហភាពខាងក្រៅខ្ពស់ជាង ២៥ អង្សាសេនោះចាំបាច់ត្រូវបើកនីឡុងទាំងអស់នៅលើផ្ទៃរង៕
អត្ថបទ៖ ថាម វ៉ាន់ភូ
រូបថត៖ ឡេ ហុយហាយ - កុងតឿង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មិថុនា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ