វិធានការរក្សាទុកនិងកែច្នៃចំណីបៃតងស្រស់មួយចំនួន

ឲ្យសត្វពាហនៈស៊ីដោយមានរបបចំណី ៥ គីឡូក្រាមចំណោះទម្ងន់សត្វ ១០០ គីឡូក្រាមក្នុងមួយថ្ងៃ
ឲ្យសត្វពាហនៈស៊ីដោយមានរបបចំណី ៥ គីឡូក្រាមចំណោះទម្ងន់សត្វ ១០០ គីឡូក្រាមក្នុងមួយថ្ងៃ

* ការរក្សាទុកចំបើងស្ងួត៖

បន្ទាប់ពីប្រមូលផលស្រូវរួចរាល់ មាមីងបងប្អូនគួរតែហាលចំបើងភ្លាម។ នៅពេលហាលចាំបាច់ត្រឡប់ដើម្បីចំបើងស្ងួតស្មើហើយឆាប់ស្ងួត។ មូរចំបើង ស្ងួតជាពំនូក មានប្រក់ដំបូលបាំងភ្លៀង ឬច្រកឲ្យណែនការុង ហើយយកដាក់ក្នុងឃ្លាំងរក្សាទុក។

វិធានការរក្សាទុកនិងកែច្នៃចំណីបៃតងស្រស់មួយចំនួន ảnh 1ចំបើងទើបតែប្រមូលមកថ្មីៗ រក្សាស្អាតយកទៅផ្អាប់ជាមួយអ៊ុយរ៉េធ្វើជាចំណីបម្រុងឲ្យសត្វពាហនៈគឺល្អបំផុត

ការកំណត់ចំណាំពេលប្រើប្រាស់៖

- គួរតែបន្ថែមស្កររងូពី ០,៥ ទៅ ១ គីឡូក្រាម ចំណុះចំបើង ៣ គីឡូក្រាម ដោយវិធីលាយស្កររងូជាមួយទឹកតាមអត្រា ១:៣ បន្ថែមអំបិលបន្តិចបន្តួច បន្ទាប់មកស្រោចទឹកសើមចំបើងដើម្បីធ្វើឱ្យចំបើងទន់ បង្កើនតម្លៃអាហារូបត្ថម្ភហើយបង្កើនចំណង់ ស្រេកឃ្លានរបស់សត្វពាហនៈ។

- បើមានចំណីបៃតងស្រស់គួរតែលាយបញ្ចូលគ្នាដើម្បីឱ្យសត្វពាហនៈស៊ីបានច្រើនជាង។

- ឱ្យសត្វពាហនៈផឹកទឹកតាមតម្រូវការ។

* ផ្អាប់ចំបើងជាមួយអ៊ុយរ៉េ៖

- អាចផ្អាប់ចំបើងស្រស់ ឬចំបើងស្ងួត។ ជ្រើសរើសចំបើងរលោង សម្បុរភ្លឺ មិនជាប់ដីភក់ មិនមានសំណើម ដុះផ្សិត ល្អបំផុតគឺចំបើងប្រមូលពីម៉ាស៊ីន ច្រូតកាត់បោកបែន ពីព្រោះចំបើងត្រូវបានរត់តាមម៉ាស៊ីននឹងទន់ ងាយស្រួលជ្រាបទឹកនិងសារធាតុបន្ថែមនៅពេលលាយ។

- ផ្អាប់ចំបើងដោយរណ្តៅផ្អាប់ជាបេតុងឬរណ្តៅទ្រាប់នីឡុងឬក៏វត្ថុប្រើប្រាស់ផ្សេងៗ ទៀត។ ចំពោះគ្រួសារកសិករគួរតែធ្វើរណ្តៅដោយមាន ចំណុះផ្ទុក ចំបើងប្រហែល ១ តោន មានទំហំ ១,៦ ម៉ែត្រ (ប្រវែង) x ១,២ ម៉ែត្រ (ទទឹង) x ១,០ ម៉ែត្រ (កម្ពស់)។

+ រូបមន្តនិងវិធីផ្អាប់ ១ អនុវត្តចំពោះចំបើងស្រស់៖ ចំបើងស្រស់៖ ១០០ គីឡូក្រាម អ៊ុយរ៉េ៖ ១,៥ គីឡូក្រាមទ្រាប់ជញ្ជាំងរណ្តៅផ្អាប់ដោយនីឡុង ទ្រាប់បាត រណ្តៅផ្អាប់ដោយចំបើងស្ងួត។

ដាក់ចំបើងស្រស់ ចូលទៅក្នុងរណ្តៅ ឬថង់ផ្អាប់តាមស្រទាប់ៗ ស្រទាប់ នីមួយៗ កម្រាស់ ២០ សង់ទីម៉ែត្រ រោយអ៊ុយរ៉េឱ្យស្មើតាមអត្រាខាងលើ ហើយបង្ហាប់ឱ្យណែន។ ធ្វើតាមលំដាប់លំដោយទាល់តែពេញរណ្តៅ ផ្អាប់គឺគ្របផ្ទាំងប្លាស្ទិកឬនីឡុងពីលើលុបបិទរណ្តៅឱ្យជិតឬ ក៏ចងរឹតបន្តឹងថង់ផ្អាប់ដើម្បីកុំឱ្យខ្យល់ ទឹកចូលនិង ចំហាយអាម៉ូញាក់ មិនហើរចេញក្រៅ។

វិធានការរក្សាទុកនិងកែច្នៃចំណីបៃតងស្រស់មួយចំនួន ảnh 2ឲ្យសត្វពាហនៈស៊ីដោយមានរបបចំណី ៥ គីឡូក្រាមចំណោះទម្ងន់សត្វ ១០០ គីឡូក្រាមក្នុងមួយថ្ងៃ

+ រូបមន្ត និងវិធីផ្អាប់ ២ អនុវត្តចំពោះចំបើងស្ងួត៖ ចំបើងស្ងួត៖ ១០០ គីឡូក្រាម អ៊ុយរ៉េ ៤ គីឡូក្រាម ទឹកស្អាត៖ ៨០ ដល់ ១០០ លីត្រ។ លាយអ៊ុយរ៉េ ចូលក្នុងទឹកតាមអត្រាខាងលើទ្រាប់រណ្តៅផ្អាប់ដោយនីឡុង។

ដាក់ចំបើងចូលទៅក្នុងរណ្តៅផ្អាប់ ឬថង់ ផ្អាប់ជាស្រទាប់ៗ ស្រទាប់នីមួយៗ កម្រាស់ ២០ សង់ទីម៉ែត្រ ប្រើធុង ozoa ស្រោចសើមចំបើងឱ្យស្មើ ប្រើរនាស់ ច្របល់ឲ្យសព្វ បន្ទាប់មកបង្ហាប់ឲ្យណែនតាមលំដាប់លំដោយទាល់តែពេញរណ្តៅផ្អាប់។

* ពិនិត្យគុណភាពចំណីបន្ទាប់ពីផ្អាប់ និងវិធីអោយសត្វពាហនៈស៊ី៖

- ៣ សប្តាហ៍ក្រោយមកអាចប្រើប្រាស់ឲ្យសត្វពាហនៈស៊ី។ ចំណីផ្អាប់ឲ្យជូរល្អមានពណ៌លឿងភ្លឺ ក្លិនជូរស្រាល។

- មុនពេលឲ្យចំណីសត្វពាហនៈ ស៊ីគប្បីពិនិត្យមើលចំណីមានស្អុយ ដុះផ្សិត ឬមានក្លិនចម្លែកឬ អត់បើប្រទះឃើញសញ្ញាទាំងនោះគឺមិនគួរឲ្យសត្វពាហនៈស៊ីឡើយ។

- អាចឲ្យពាហនៈស៊ីចំណីដោយមានរបបចំណី ៥ គីឡូក្រាមចំពោះសត្វទម្ងន់ ១០០ គីឡូក្រាមក្នុងមួយថ្ងៃ ដើមដំបូងទម្លាប់ឱ្យសត្វពាហនៈស៊ីដោយវិធីលាយច្របល់គ្នាជាមួយចំណីបៃតង៕

អត្ថបទ៖ បាក់ហា រូបថត៖ ស៊ន់ទឺ - ហូកូវ
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍