ការសម្គាល់ដឹងជំងឺដុំពកស្បែកនៅលើក្របីគោនិងដំណោះស្រាយក្នុងការបង្ការព្យាបាលជំងឺ

សត្វគោដែលកើតជំងឺច្រើនតែពកកន្ទួលតាំងពីតូចដល់ធំនៅលើស្បែក
សត្វគោដែលកើតជំងឺច្រើនតែពកកន្ទួលតាំងពីតូចដល់ធំនៅលើស្បែក

ជំងឺដុំពកស្បែកជាជំងឺឆ្លងរាលដាលលើសត្វក្របី គោ។ ដើម្បីម្ចាស់ការក្នុងការបង្ការព្យាបាលនិងកាត់បន្ថយជាអប្បបរមាការអន្តរាយដោយជំងឺបង្កឡើង សូមចែករំ លែកជាមួយបងប្អូនជនរួមជាតិអ្នកចិញ្ចឹមសត្វ អំពីលក្ខណៈសម្គាល់ដឹងនិងវិធីបង្ការព្យាបាលមួយចំនួនដូចខាងក្រោម៖

* លក្ខណៈពិសេសនិងរោគសញ្ញាសម្គាល់ដឹងជំងឺដុំពកស្បែក៖
- លក្ខណៈពិសេសនៃជំងឺដុំពកស្បែក៖

+ ជំងឺនេះបណ្តាលមកពីវីរុសស្ថិតក្នុងត្រកូល Poxviridae បង្កឡើង។

+ កើតមានតែលើក្របី គោ ជំងឺនេះមិនឆ្លងដល់មនុស្សនិងសត្វដទៃទេ។

+ ជំងឺនេះកើតឡើងតាមរដូវហើយជាទូទៅផ្ទុះឡើងការឆ្លងរាលដាលនៅក្នុងរដូវក្តៅសើម (ចុងនិទាឃរដូវនិងក្នុងរដូវប្រាំង) នៅពេលបាណកសត្វធ្វើសកម្មភាពខ្លាំង។

+ ជំងឺនេះបណ្តាលឱ្យខូចស្បែក ស្រកទម្ងន់ហើយអាចបណ្តាលឲ្យស្លាប់។

+ ជំងឺនេះកើតឡើងធ្វើឱ្យបរិមាណទឹកដោះ អត្រាបង្កកំណើតថយចុះ ងាយរលូតកូនចំពោះសត្វពាហនៈផើម។

ការសម្គាល់ដឹងជំងឺដុំពកស្បែកនៅលើក្របីគោនិងដំណោះស្រាយក្នុងការបង្ការព្យាបាលជំងឺ ảnh 1គួរតែចាក់វ៉ាក់សាំងអោយសត្វក្របីគោនៅពេលមិនទាន់កើតជំងឺ។ រង្វាស់រង្វាល់នៃការចាក់តាមការណែនាំរបស់ផលិតករ

- ផ្លូវឆ្លងរាលដាលជំងឺ៖

+ ជាទូទៅការឆ្លងរាលដាលតាមរយៈបាណកសត្វបឺតឈាមដូចជា មូស រុយ ដង្កែ ។ល។

+ ដោយសារដឹកជញ្ជូនសត្វពាហនៈឆ្លងជំងឺពីតំបន់ដែលមានជំងឺរាតត្បាត។

+ ដោយសារប៉ះពាល់ផ្ទាល់រវាងសត្វពាហនៈកើតជំងឺនិងសត្វពាហនៈដែលមានសុខភាពមាំមួន។

+ ដោយសារប្រើប្រាស់ឧបករណ៍រួម៖ ស្នូកចំណី ស្នូកទឹកផឹក ឧបករណ៍អន្ទងមេជីវិត ម្ជុលចាក់ថ្នាំពេលព្យាបាលជំងឺជាដើម។

- រោគសញ្ញានៅពេលសត្វពាហនៈកើតជំងឺ៖

+ អន់ស៊ីចំណី លែងស៊ីចំណី ការផលិតទឹកដោះធ្លាក់ចុះ។

+ ក្តៅខ្លួន ឡើងដុំពកទឹករងៃ ពពុះមាត់ច្រើន ហូរទឹកភ្នែក ហៀរសំបោរ។

+ ស្បែកឡើងគគ្រើមឬកន្ទួល ដុំពកទំហំ (ពីចំនួន ១ ដល់ ១,៥ សង់ទីម៉ែត្រ) ជាធម្មតាលេចឡើងដំបូងបំផុតនៅតំបន់ក ក្បាលបន្ទាប់មករាលដាលចេញទៅសព្វរាងកាយ មាត់ សុដន់ជាដើម។

+ ចំនួនដុំពកឬចំណុចគគ្រើម ជាធម្មតាដំបូងឡើយមានទំហំតិចតួចពីពីរបីដុំ (ករណីស្រាល) រហូតដល់យ៉ាងច្រើនពេញរាងកាយ (ករណីធ្ងន់ធ្ងរ)។

+ ដុំកន្ទួល ដុំពកនេះបាត់ទៅតាមពេលវេលាប៉ុន្តែតំបន់កណ្តាលនៃចំណុច គគ្រើមច្រើនតែបែកស្រកាបង្ករបួសចំហរ រលេះរលួយទាក់ទាញបាណកសត្វ។

* វិធានការបង្ការជំងឺ៖
- អនុវត្តការត្រួតពិនិត្យអនាម័យសុវត្ថិភាពអនាម័យក្នុងការចិញ្ចឹមសត្វ៖

+ ទិញតែក្របី គោពូជពីកន្លែងដែលគួរឱ្យទុកចិត្ត ត្រូវបានចាក់វ៉ាក់សាំង បង្ការជំងឺដុំពកស្បែក។ សត្វដែលទើបតែដាក់បញ្ចូលហ្វូងត្រូវការពិនិត្យមើល មុនពេល ដឹកជញ្ជូនហើយចាំបាច់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកប្រហែល ៣ ដល់ ៤ សប្តាហ៍។

+ អនាម័យប្រមូលនិងធ្វើប្រព្រឹត្តកម្មកាកសំណល់តាមកាលកំណត់ធានាត្រឹមត្រូវតាមបច្ចេកទេស កម្ចាត់បាណកសត្វក្នុងក្រោលចិញ្ចឹមនិងតំបន់ចិញ្ចឹមសត្វ។

+ កាត់បន្ថយភ្ញៀវទស្សនាកសិដ្ឋាន។

+ ភ្ញៀវទស្សនា មធ្យោបាយ ឧបករណ៍ចេញចូលកសិដ្ឋានទាំងអស់ត្រូវតែអនុវត្តវិធានការអនាម័យនិងសម្លាប់មេរោគ។

+ ធ្វើអនាម័យឧបករណ៍បសុពេទ្យសម្លាប់មេរោគឱ្យបានត្រឹមត្រូវបច្ចេកទេស។

- ការចាក់វ៉ាក់សាំងបង្ការអោយក្របី គោ៖

+ គួរចាក់វ៉ាក់សាំងបង្ការអោយសត្វពាហនៈនៅពេលហ្វូងសត្វមិនទាន់កើតជំងឺ។ រង្វាស់រង្វាល់ការចាក់ថ្នាំតាមការណែនាំរបស់ផលិតករ។

ការសម្គាល់ដឹងជំងឺដុំពកស្បែកនៅលើក្របីគោនិងដំណោះស្រាយក្នុងការបង្ការព្យាបាលជំងឺ ảnh 2សត្វគោដែលកើតជំងឺច្រើនតែពកកន្ទួលតាំងពីតូចដល់ធំនៅលើស្បែក

+ អាចចាក់អោយសត្វពាហនៈគ្រប់វ័យអាយុ។ ករណីសត្វពាហនៈមេ បានចាក់វ៉ាក់សាំងហើយក៏គួរតែចាក់វ៉ាក់សាំងអោយកូនសត្វពាហនៈក្រោយពេលអាយុបាន ២ ខែ៕

អត្ថបទ៖ វ៉ាន់ហឿង
រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម - វ៉ាន់ដាត
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មិថុនា ឆ្នាំ ២០២៣ ដោយ៖ យ៉ាញ់លើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍