បច្ចេកទេសមួយចំនួនបណ្តុះញវល្លិ៍ពូជ

ការជ្រើសរើសបណ្តុះពូជញវល្លិ៍នៅដំណាក់កាលដំបូងសំខាន់ខ្លាំងណាស់កំណត់យកទិន្នផលយូរអង្វែងរបស់ដំណាំ
ការជ្រើសរើសបណ្តុះពូជញវល្លិ៍នៅដំណាក់កាលដំបូងសំខាន់ខ្លាំងណាស់កំណត់យកទិន្នផលយូរអង្វែងរបស់ដំណាំ

១/ បច្ចេកទេសបណ្តុះពូជដោយសាកមែកបណ្តុះឫស៖
- ជ្រើសរើសមែកសាកពូជ៖ មែកសាកធ្វើពូជគឺជាបណ្តាកំណាត់ដើមរុក្ខជាតិត្រូវបានកាត់ចេញពីតួមែកនៃទងញវល្លិ៍ដែលមានលក្ខណៈមិនចាស់ពេកឬខ្ចីពេកចោលផ្នែកគល់ចាស់និងផ្នែកខ្ចីខាងលើចុង។ ដើម្បីឈើពូជធានាបានស្តង់ដារនិងគុណភាព យកតែមែកសាករបស់បណ្តាគុម្ពឈើមានអាយុកាលចាប់ពី ៣ ឆ្នាំឡើងទៅប៉ុណ្ណោះ។

បច្ចេកទេសមួយចំនួនបណ្តុះញវល្លិ៍ពូជ ảnh 1ញវល្លិ៍ចេញផ្កានៅចុងខែ ឧសភា ពាក់កណ្តាលដើមខែ មិថុនា ផ្លែទុំនៅចុងខែ វិច្ឆិកា ហើយទុំស្រុះនៅខែ ធ្នូ

- ការកាត់ទងមែកសាក៖

+ បណ្តាកំណាត់ទងសម្រាប់កាត់មែកសាកពូជមានអង្កត់ផ្ចិតអប្បបរមាពី ៣ មីល្លីម៉ែត្រឡើងទៅ។ កំណាត់តួដើមនៃមែកសាកកាត់ប្រវែងចំនួន ១២ ដល់ ១៥ សង់ទីម៉ែត្រ មានចំនួន ២ ដល់ ៣ ខ្នែងនិងមានចំនួន ១ ដល់ ២ ថ្នាំង។

+ ពេលកាត់មែកសាក កាត់តម្រឹមស្លឹកចោលអោយអស់ប្រសិនបើមាន។ មែកសាកត្រូវបានចងទៅជាបាច់ៗ ពីចំនួន ២០ ដល់ ៣០ មែកសាក ពី គល់ដល់ចុង ដូចៗ គ្នា ។ ត្រាំផ្នែកគល់បណ្តាបាច់មែកសាកចូលទៅក្នុងថ្នាំរំញោចចេញឫសដែលបានត្រៀមហើយស្រាប់ក្នុងរយៈពេលចំនួន ២ ដល់ ៣ ម៉ោង។

+ បន្ទាប់ពីធ្វើប្រព្រឹត្តកម្មថ្នាំរំញោចចេញឫសនឹងដោតមែកសាកចូលចំកណ្តាលបំបៅ ជម្រៅនៃការដោតមែកសាកប្រហែល ១ ភាគ ៣ ប្រវែង មែកសាក។ ដោតរួចស្រោចទឹកឱ្យសើមហើយចងរឹតឲ្យតឹងណែនមែកសាកដោតលើបំបៅ។ ប្រើគម្របនីឡុងគ្របជិត ស្រោចស្រពបាញ់សាចស្មើនិងសំណើមគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ ខាងលើបាំងសំណាញ់ម្លប់ដើម្បីកាត់បន្ថយពន្លឺព្រះអាទិត្យចាំងលើដំបូលគម្រប។ ពន្លកនឹងដុះចេញពីខ្នែងខាងលើនៃមែកសាក។ អំឡុងពេលដុះពន្លកនិងឫសនៃមែកសាកពីចំនួន ២០ ដល់ ២៥ ថ្ងៃ។

+ រុក្ខជាតិពូជពេលយកចេញពីចម្ការមានពន្លកបន្ទាប់បន្សំ កម្ពស់ពីចំនួន ៦ ដល់ ១០ សង់ទីម៉ែត្រ មានស្លឹកចំនួន ៣ ឡើងទៅហើយឫសប្រវែងពី ៥ ដល់ ៧ សង់ទីម៉ែត្រ។ នៅពេលនោះពន្លកនិងឫសមានស្ថិរភាពបង្គួរអាចបញ្ជូនទៅដាំបានហើយ។

២/ វិធីសាស្រ្តបណ្តុះកូនពូជពីគ្រាប់៖
- ការប្រមូលផលគ្រាប់ពូជ៖
+ ញវល្លិ៍ចេញផ្កានៅចុងខែ ឧសភា ពាក់កណ្តាលដើមខែ មិថុនា ផ្លែទុំចុង ខែ វិច្ឆិកា និងទុំស្រុះនៅខែ ធ្នូ។ ប្រមូលផលផ្លែទុំនៅដើមណាអាយុកាល ៣ ឆ្នាំឡើងទៅ ជ្រើសរើសផ្លែណាទុំក្រហម មិនគួរបេះតែពីសតែពាសឡើយ ប៉ះពាល់អាក្រក់ដល់អត្រាដុះពន្លកនិងគុណភាពកូនរុក្ខជាតិ។

+ ក្រោយពេលបេះផ្លែរួចត្រូវបានយកទៅផ្អាប់ក្នុងការ៉ុង ១ សប្តាហ៍ឲ្យទុំបន្ថែមហើយដាក់ផ្លែចូលក្នុងកញ្ច្រែង ត្រាំក្នុងទឹកកោសសម្បកចោល យកគ្រាប់ហើយលាងអោយជ្រះសាច់ផ្លែដែលនៅជាប់នឹងគ្រាប់។ ហាលគ្រាប់នៅក្នុងម្លប់ប្រហែល ៥ ដល់ ៧ ថ្ងៃរួចទើបដាំបណ្តុះ។

+ អាចព្រោះគ្រាប់ក្នុងថាសខ្សាច់ផ្សេងៗ លើរងឬក្នុងបំបៅដោយផ្ទាល់។

- ការរៀបចំដី៖
+ ដីព្រោះគ្រាប់ត្រូវហាលអាចម៍ដីសព្វគ្រប់មុនពេលព្រោះប្រហែល ១ ខែ។ រើសស្មៅឫសឈើអោយអស់សម្រាប់ដីផុស កម្ចាត់ស្មៅចង្រៃទប់ស្កាត់ជំងឺដង្កូវដើម្បីកាត់តម្រឹមដកកូនពូជងាយស្រួល។ ដីល្បាយតូច លើកជារងមានទទឹងប្រវែង ១ ម៉ែត្រ លើកជ្រលងទឹកទំហំចំនួន ៣០ សង់ទីម៉ែត្រ ជម្រៅចំនួន ២០ សង់ទីម៉ែត្រ កម្ពស់ចំនួន ១៥ សង់ទីម៉ែត្រ។ មុននឹងព្រោះ ដាក់ជីទ្រាប់បាតនៅលើរងដោយជីកំប៉ុសផ្អាប់ពុករលួយឬ ជីអតិសុខុមប្រាណ អាស្រ័យលើស្ថានភាពរបស់ដីបានគណនាបរិមាណជីអោយសមស្រប។ ប្រសិនបើដាក់ជីក្រោយពេលឡើងរងរួចត្រូវប្រើកញ្ច្រែងដើម្បីរាយជីពុករលួយរាបស្មើលើផ្ទៃរងហើយប្រើខ្នៀសកាយលាយឱ្យស្មើគ្នា លើស្រទាប់ដីខាងលើ។ បន្ទាប់ពីចំនួន ១ ដល់ ២ ថ្ងៃទើបព្រោះគ្រាប់។

+ ចាប់តាំងពីពេលព្រោះរហូតដល់ដុះពន្លក ក្នុងរយៈពេលពី ១,៥ ដល់ ២ ខែ គ្រាប់ពូជចាប់ផ្តើមដុះ។

+ ក្នុងករណីព្រោះគ្រាប់លើរងនៅពេលគ្រាប់ដុះពន្លកទៅជារុក្ខជាតិមានស្លឹកចំនួន ៤ គឺដកទៅដោតដាំក្នុងបំបៅបានហើយ។ ប្រសិនបើនៅក្នុងបំបៅដកតម្រឹមរួចទុក ១ ដើមក្នុងបំបៅ អាយុកាលយកចេញពីចម្ការរបស់កូនរុក្ខជាតិពីអាយុ ៦ ដល់ ៧ ខែ កម្ពស់ពី ២០ ដល់ ២៥ សង់ទីម៉ែត្រ។

បច្ចេកទេសមួយចំនួនបណ្តុះញវល្លិ៍ពូជ ảnh 2ការជ្រើសរើសបណ្តុះពូជញវល្លិ៍នៅដំណាក់កាលដំបូងសំខាន់ខ្លាំងណាស់កំណត់យកទិន្នផលយូរអង្វែងរបស់ដំណាំ

- ការថែទាំកូនរុក្ខជាតិ៖
ក្នុងរយៈពេលដំបូងបន្ទាប់ពីដោតដាំមែកសាករួច ការព្រោះគ្រាប់ឬដោតដាំសុទ្ធតែត្រូវស្រោចទឹកបន្តិចបន្តួចចំនួន ១ ដង ក្នុងមួយថ្ងៃ។ ពេលកូនរុក្ខជាតិមានលំនឹង ២ ដល់ ៣ ថ្ងៃទើបស្រោចទឹក ១ ដង ប៉ុន្មានថ្ងៃភ្លៀង ដីសើមមិនត្រូវការស្រោចទឹក...៕

ផលិតដោយ៖ ជូ វ៉ាន់ទ្រី
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ធ្នូ ឆ្នាំ ២០២២ ដោយ៖ យ័ញឡើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍