ផ្ទះសង់ផុតពីដីបែបប្រពៃណីរបស់បងប្អូនជនជាតិ ថៃ |
"ខាវគុត" រួមមានឈើសំប៉ែត រាងបួនជ្រុង ៤ បន្ទះដែលបានចោះធ្លុះនៅចំណុចកណ្តាល រួចផ្គុំពីរបន្ទះចូលគ្នាគឺបានជាមួយគូ។ ចំណុចខុសគ្នាសម្រាប់សម្គាល់ប្រភេទ "ខាវគុត" ផ្សេងៗ គឺត្រង់របៀបតុបតែងនៅផ្នែកខាងចុងរបស់បន្ទះឈើទាំងគូនេះ។ "ខាវគុត" មាន ៣ ប្រភេទចម្បង ប្រភេទនីមួយៗ បង្ហាញពីភាពសម្បូរស្ដុកស្ដម្ភ ឋានៈក្នុងសង្គមរបស់ម្ចាស់ផ្ទះ។
និមិត្តសញ្ញា "ខាវគុត" សម្រាប់សម្គាល់ផ្ទះសង់ផុតពីដីរបស់ជនជាតិ ថៃខ្មៅ នឹងផ្ទះសង់ផុតពីដីរបស់ជនជាតិ ថៃ - ស និងជនជាតិផ្សេងៗ |
និមិត្តសញ្ញា "ខាវគុត" នៅលើដំបូលផ្ទះរបស់ជនជាតិ ថៃខ្មៅ នៅភូមិ ភៀងលើយ ឃុំ ថាញ់មិញ ទីក្រុង ឌៀនបៀនភូ (ខេត្ត ដៀនបៀន) |
សព្វថ្ងៃនេះ ការសម្របចូលគ្នាពីរបៀបរស់នៅ ការជះឥទ្ធិពលទៅវិញទៅមកអំពីទំនៀម ទម្លាប់ជាដើម បណ្តាលអោយលក្ខណៈវប្បធម៌បុរាណជាច្រើនកំពុងតែត្រូវសាបសូន្យទៅបន្តិចម្ដងៗ ។ ដូច្នេះហើយ ចាំបាច់ត្រូវតែរក្សា អភិរក្សនិងពង្រីកបណ្តាតម្លៃវប្បធម៌ ក្នុងនោះ មាននិមិត្តសញ្ញា "ខាវគុត" របស់ជនជាតិ ថៃខ្មៅ នៅតំបន់ តីបាក់៕