ស្តេចឃ្មុំមានតួនាទីសំខាន់បំផុតនៅក្នុងហ្វូងឃ្មុំ។ ចំណីចិញ្ចឹមស្តេចឃ្មុំត្រូវបានផលិតចេញពីបំពង់កនៃឃ្មុំកម្មករហៅថាទឹកដោះស្តេចឃ្មុំ។ ទឹកដោះស្តេចឃ្មុំគឺជាផលិតផលធម្មជាតិ បានជាវាមានអត្ថប្រយោជន៍យ៉ាងល្អដល់សុខភាពរបស់មនុស្សជួយឱ្យស្ត្រីក្នុងការរក្សាសម្ផស្ស។ បច្ចុប្បន្ននេះទឹកដោះស្តេចឃ្មុំនៅមានកម្រិត ម៉្លោះហើយដើម្បីទាញយកផលទឹកដោះស្ដេចឃ្មុំបានច្រើន អ្នកចិញ្ចឹមឃ្មុំត្រូវតែអនុវត្តតាមបណ្ដាជំហានដូចខាងក្រោម៖
![អ្នកចិញ្ចឹមបណ្តុះពងដង្កូវស្តេចក្លែងក្លាយក្នុងរន្ធសំបុកស្តេចឃ្មុំសិប្បនិម្មិត វិធីយកទឹកដោះស្ដេចឃ្មុំ ảnh 1](https://imagev3.dantocmiennui.vn/w1000/Uploaded/2024/khuosvp/2020_06_04/2sua_ong_chuahuu_hai.jpg)
អ្នកចិញ្ចឹមបណ្តុះពងដង្កូវស្តេចក្លែងក្លាយក្នុងរន្ធសំបុកស្តេចឃ្មុំសិប្បនិម្មិត
* ធ្វើធុងនិងបង្កើតរន្ធសំបុកស្តេចឃ្មុំ៖
ការជ្រើសរើសវត្ថុធាតុនិងធ្វើសំបុកអោយឃ្មុំយកទឹកដោះក៏ដូចនឹងវិធីចិញ្ចឹមឃ្មុំយកទឹកឃ្មុំដែរ។ អ្នកចិញ្ចឹមត្រូវបណ្តុះពងដង្កូវស្តេចឃ្មុំក្លែងក្លាយទៅក្នុងរន្ធស្ដេចឃ្មុំសិប្បនិម្មិតដើម្បីឱ្យឃ្មុំកម្មករផលិតទឹក ដោះចិញ្ចឹមស្តេចឃ្មុំ ជាជាងឱ្យការដាក់ក្រមួនឃ្មុំ។ ស្តេចឃ្មុំក្លែងក្លាយនឹងមិនបឺតទឹកដោះស្តេចឃ្មុំទេ ទើបអ្នកចិញ្ចឹមឃ្មុំធានាតែងតែទទួលបាននូវបរិមាណទឹកដោះ។
![ទឹកដោះស្តេចឃ្មុំសម្រេចស្តង់ដារមានពណ៌លឿងភ្លាវឬសល្អក់ វិធីយកទឹកដោះស្ដេចឃ្មុំ ảnh 2](https://imagev3.dantocmiennui.vn/w1000/Uploaded/2024/khuosvp/2020_06_04/6sua_ong_chuahuu_hai.jpg)
ទឹកដោះស្តេចឃ្មុំសម្រេចស្តង់ដារមានពណ៌លឿងភ្លាវឬសល្អក់
* ថែទាំសត្វឃ្មុំ៖
សត្វឃ្មុំណាដែលត្រូវជ្រាបប៉ារ៉ាស៊ីតនឹងត្រូវកម្ចាត់ចោល។ នារដូវផ្ការីកចំណីសម្រាប់ឃ្មុំសម្បូរហូរហៀរ ប៉ុន្តែនៅពេលខុសរដូវ អ្នកចិញ្ចឹមឃ្មុំត្រូវការដាក់បន្ថែមអាហារបំប៉ន (ដោយបណ្ដាប្រភេទស្ករ ម្សៅសារធាតុចម្រុះ) ដើម្បីចិញ្ចឹមឃ្មុំនិងបន្តការថែរក្សាសុខភាពអោយហ្វូងឃ្មុំ។
![រន្ធសំបុកស្តេចសិប្បនិម្មិតសម្រាប់ឃ្មុំកម្មករផលិតទឹកដោះចិញ្ចឹមស្តេចឃ្មុំ វិធីយកទឹកដោះស្ដេចឃ្មុំ ảnh 3](https://imagev3.dantocmiennui.vn/w1000/Uploaded/2024/khuosvp/2020_06_04/4sua_ong_chuahuu_hai.jpg)
រន្ធសំបុកស្តេចសិប្បនិម្មិតសម្រាប់ឃ្មុំកម្មករផលិតទឹកដោះចិញ្ចឹមស្តេចឃ្មុំ
* ការប្រមូលផលនិងរក្សាទុកទឹកដោះស្តេចឃ្មុំ៖
ក្រោយរយៈពេលប្រហែលជា ៣ ដល់ ៤ ថ្ងៃ អ្នកចិញ្ចឹមឃ្មុំយកប្រអប់ដាក់សម្បុកឃ្មុំចេញរួចហើយចាប់យកពងដង្កូវស្តេចឃ្មុំនីមួយៗ ចេញពីរន្ធសម្បុកស្តេចឃ្មុំ បន្ទាប់ មកជ្រើសយកសារធាតុកខ្វក់ចេញហើយដំណើរការបឺតយកទឹកដោះស្តេចឃ្មុំដោយឧបករណ៍ជំនាញមួយប្រភេទ។ ជាធម្មតាទឹកដោះស្តេចឃ្មុំសម្រេចស្តង់ដារមានពណ៌លឿងភ្លាវឬសល្អក់ ត្រូវបានរក្សាទុកនៅក្នុងទូទឹកកកនៅសីតុណ្ហភាពក្រោមសូន្យ។ ទុកក្នុងកម្រិតកកជាទឹកកក ទឹកដោះស្តេចឃ្មុំអាចទុកបានដល់ទៅ ២ ឆ្នាំនៅតែរក្សាបានដូចដើមនូវកម្រិតស្រស់ឆ្ងាញ់ក៏ដូចជាសមាសធាតុនៃសារធាតុចិញ្ចឹម៕