ស្ថិតនៅចម្ងាយពីទីក្រុង បាក់យ៉ាង (ខេត្ត បាក់យ៉ាង) ប្រហែលជា ៤០ គីឡូម៉ែត្រនាប៉ែកខាងកើត ស្រុក លុកង៉ាន គឺជាមូលដ្ឋានដែលមានភោគផលល្បីឈ្មោះជាច្រើន ជាពិសេសគឺផ្លែគូលែន។
យោងតាមការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុក លុកង៉ាន បច្ចុប្បន្ន ទូទាំងស្រុកមានផ្ទៃដីចម្ការគូលែនជាង ១៥.០០០ ហិកតា ស្ទើរតែទាំងអស់ត្រូវបានថែទាំស្របតាមវិធី VietGAP និង Global GAP បរិមាណផលរដូវគូលែនឆ្នាំនេះប៉ាន់ប្រមាណ ៨៥.០០០ តោន ក្នុងនោះ គូលែនទុំមុនរដូវមានប្រហែលជា ២ ម៉ឺន តោន គូលែនឲ្យផលចំរដូវពី ៦៥.០០០ ដល់ ៦៧.០០០ តោន។
បើប្រៀបធៀបនឹងផ្លែគូលែននៅតាមមូលដ្ឋានដទៃៗ ទៀត គូលែន លុកង៉ាន នៅពេលទុំមានពណ៌ក្រហម សំបកស្តើង គ្រាប់តូច សាច់ក្រាស់ ឱជារសផ្អែមមុត សម្បូរទៅដោយសារធាតុចិញ្ចឹម... ធ្វើឱ្យអ្នកហូបចេះតែចង់ក្រេបរសជាតិថែមទៀតនិងទិញយ៉ាងច្រើនសម្រាប់ធ្វើជាអំណោយជូនដល់គ្រួសារនិងសាច់ញាតិ។
ជាផលិតផលពិសេសមួយក្នុងបណ្ដាផលិតផលពិសេសប្រចាំតំបន់ដ៏ល្បីឈ្មោះ ចាប់តាំងពីឆ្នាំ ២០០៨ គូលែន លុកង៉ាន ត្រូវបានផ្តល់វិញ្ញាបនបត្រ ណែនាំពីភូមិ សាស្ត្រ។ គិតត្រឹមដើមខែ មិថុនា ទូទាំងស្រុកបានលក់ផ្លែគូលែនបានជាង ១.៧០០ តោន គូលែនទុំមុនរដូវដោយមានតម្លៃលក់ជាមធ្យម ២៥.០០០ ដុងក្នុងមួយគីឡូក្រាម៕
ឌឹកធិញ - ក្វាងយុយ - មីភឿង - ដុងធុយ