នៅចំពោះមុខការណ៍ដែលដើមមៀនយូរឆ្នាំជាច្រើនត្រូវកាប់រម្លំជារឿយៗ លោកស្រី ត្រឹនកៀវ (នៅបានហៅថា ថាញ់ង៉ុក) ម្ចាស់ចម្ការមៀនម្នាក់នៅភូមិ យ៉ុង ញ៉ានអា ឃុំ ហៀបថាញ់ ទីក្រុង បាកលៀវ (ខេត្ត បាកលៀវ) បានផ្សាំមែកពូជ មៀនថ្មីផ្តល់ទិន្នផលនិងគុណភាពខ្ពស់ដោយជោគជ័យ ត្រូវបានដាក់ឈ្មោះតាមឈ្មោះរបស់គាត់៖ ថាញ់ញ៉ាន។
ថាញ់ញ៉ាន ជាមុខដំណាំពិសេស ស៊ាំបានល្អនឹងតំបន់ដីផ្នូកខ្សាច់ប្របមាត់សមុទ្ររបស់ខេត្ត បាកលៀវ ផ្តល់ទិន្នផលនិង ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ នេះក៏ជាប្រភេទដំណាំហូបផ្លែដំបូងបង្អស់របស់ខេត្ត បាកលៀវ ត្រូវបានផ្តល់វិញ្ញាបនបត្រចុះ បញ្ជីស្លាកសញ្ញាផ្តាច់មុខ។
ចំណុចលេចធ្លោនៃ ថាញ់ញ៉ាន គឺផ្លែធំ សាច់ក្រាស់ គ្រាប់តូច រសជាតិផ្អែមត្រជាក់។ ដោយសារសាច់ក្រាស់ រក្សាបានទឹក ទើប ថាញ់ញ៉ាន អាចនឹងរក្សាទុកបានល្អជាងប្រភេទមៀនដទៃៗ ដែលដាំនៅតំបន់វាលទំនាបទន្លេ គឺវឡុង។
ថ្មីៗ នេះ គណៈកម្មាធិការប្រជាជនទីក្រុង បាកលៀវ បានវិនិយោគជាង ១៥,៥ ពាន់លានដុងដើម្បីដំណើរការគម្រោងដាំថ្មីមៀន ថាញ់ញ៉ាន លើផ្ទៃដី ១០០ ហិកតានៅលើភូមិសាស្រ្តឃុំ ហៀបថាញ់ និងឃុំ វិញត្រាច់ដុង។
ពេលគម្រោងនេះ រួចរាល់ជាស្ថាពរនៅឆ្នាំ ២០២១ អាចនឹងជួយអោយអ្នកដាំទទួល បានប្រាក់ចំណេញក្នុងមួយឆ្នាំជាង ៥០០ លានដុងក្នុងមួយហិកតា៕
អត្ថបទនិងរូបថត៖ អាញ់យុង - ថាញ់ញ៉ា