នារសៀលថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២០ ការប្រណាំងទូក ង នៅខេត្ត ត្រាវិញ អប អរសាទរពិធីបុណ្យអកអំបុកឆ្នាំ ២០២០ របស់ប្រជាជន ខ្មែរ នៅលើដងទន្លេ ឡុង ប៊ិញ ទីក្រុង ត្រាវិញ បានបញ្ចប់ក្រោយពីការប្រកួតប្រជែងអស់រយៈពេល ២ ថ្ងៃ។
ការប្រណាំងរបស់ក្រុមទូក ង ស្រុក ចូវថាញ់
ការប្រណាំងទូក ង នៅឆ្នាំនេះមានក្រុមទូក ងចំនួន ៨ ក្រុមមកពីស្រុក ក្រុងចំនួន ៨ នៅក្នុងខេត្តនិងក្រុមទូក ង របស់ភ្ញៀវកិត្តិយសមកពីទីរួមខេត្ត ប៊ិញ មិញ ខេត្ត វិញឡុង ចូលរួមការប្រកួតប្រជែងលើវិញ្ញាសាចំនួន ២ គឺប្រណាំងក្នុងចម្ងាយ ៨០០ ម៉ែត្រនិង ៦០០ ម៉ែត្រ។
ការប្រណាំងរវាងទូក ង ស្រុក យ្វៀនហាយ និងស្រុក ចូវថាញ់
ការប្រណាំងទូក ង សហការរវាងក្រុមទូក ង បុរសនិងនារីរបស់ស្រុក ទៀវកឹន និង កូវកែ
ក្រុមទូក ង ទាំងអស់មុនពេលចូលរួមការប្រណាំងក្រៅពីនោះ ការប្រណាំងទូក ង ឆ្នាំនេះនៅមានក្រុមអុំទូកចំនួន ៣ ក្រុមទៀតអញ្ជើញចូលរួមប្រកួតប្រជែងនឹងវិញ្ញាសាសហការរវាងបុរសនិងនារីនៅ ៣ ស្រុកគឺ កូវកែ ចូវថាញ់ ទៀវកឹន ក្នុងចម្ងាយ ៦០០ ម៉ែត្រ៕
ភុកសឺន