ស្រុក កូវកែ (ខេត្ត ត្រាវិញ) ត្រូវបានប្រសិទ្ធនាមថាជា "ធានីនៃដូងខ្ទិះ" ដែលជាប្រភេទដូងមានសាច់ក្រាស់ប្រៀបដូចក្រមួន ទន់ ស្វិត ខ្ទិះខាប់អន្ធឹលៗ មានរសជាតិទ្រលន់ក្លិនក្រអូបឈ្ងុយដ៏សែនពិសេសប្លែកពីដូងធម្មតាតែម្ដង បានក្លាយជាពាណិជ្ជសញ្ញា ពិសេសប្រចាំតំបន់ដែនដីនេះ។
ដោយសមស្របនឹងលក្ខណៈដីធ្លី បានជាដំណាំដូងខ្ទិះបានក្លាយជាប្រភេទផ្លែឈើមួយឆ្ងាញ់ពិសាដ៏ល្បីយ៉ាងឆាប់រហ័សហើយត្រូវបានប្រជាកសិកររាប់ពាន់ក្រុមគ្រួសារនៅស្រុក កូវកែ ពង្រីកផ្ទៃដីដាំដុះ។
គិតមកទល់ពេលនេះ ទូទាំងស្រុកបានដាំដំណាំដូងខ្ទិះលើផ្ទៃ ក្រឡាជាង ១.០០០ ហិកតាប្រមូលផ្តុំភាគច្រើននៅបណ្តាឃុំ ហ្វាតឹន ហ្វាអឹន និងទីរួមស្រុក កូវកែ។
ជារៀងរាល់ឆ្នាំ ការដាំដំណាំដូងខ្ទិះលើផ្ទៃដីទំហំ ១ ហិកតានៅស្រុក កូវកែ ផ្តល់ចំណូលមធ្យមប្រមាណជា ២០០ លានដុង ខ្ពស់ជាងច្រើនដងបើប្រៀបធៀបជាមួយការដាំប្រភេទដំណាំផ្សេងៗ នៅលើដែនដីដូចគ្នាតែម្ដង។
ដូងខ្ទិះស្រុក កូវកែ ត្រូវបានកែច្នៃជាភេសជ្ជៈជាច្រើនមុខដូចជា៖ យកសាច់ដូងខ្ទិះធ្វើជាទឹកក្រឡុកលាយជាមួយទឹកដោះគោនិងទឹកកកលាយជាមួយនឹងផ្លែឈើចម្រុះលាយស្ករ…។
ថ្មីៗ នេះ សិប្បកម្មផលិតនំនិងស្ករគ្រាប់ជាច្រើននៅស្រុក កូវកែ ថែមទាំងកែច្នៃសាច់ដូងខ្ទិះទៅជាតំណាប់ដូងខ្ទិះដ៏ល្អឯកទៀតផង។
គណៈកម្មការសម្របសម្រួលគម្រោងការណ៍ បន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុតំបន់វាលទំនាបទន្លេ គឺវឡុង នៅខេត្ត ត្រាវិញ កំពុងជួយឧបត្ថម្ភប្រជាកសិករដាំដំណាំដូងខ្ទិះនៅស្រុក កូវកែ កសាងពាណិជ្ជសញ្ញាដើម្បីបង្កើនតម្លៃផលិតផលនិងប្រាក់ចំណូលអោយកសិករ៕
អត្ថបទនិងរូបថត៖ ភុកស៊ឺន - ថាញ់ហ្វា