ចម្រុះពណ៌នៃបុណ្យកឋិនរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ

ចម្រុះពណ៌នៃបុណ្យកឋិនរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ

ក្នុងអំឡុងពេលពីពាក់កណ្តាលខែ អស្សុជ ដល់ថ្ងៃ ១៥ កើត ខែ កត្តិក (តាមប្រតិទិន ខ្មែរ) ជនជាតិ ខ្មែរ ណាមបូ តែងតែប្រារព្ធពិធីបុណ្យកឋិន ដើម្បីបួងសួងសុំសុខភាពល្អ សេចក្តីសុខនិងប្រការដ៏ល្អប្រសើរទាំងឡាយ។

ចម្រុះពណ៌នៃបុណ្យកឋិនរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ ảnh 1ក្បួនដង្ហែត្រៃចីវរប្រទក្សិណជុំវិញព្រះវិហារវត្ត គម្ភីរសាគរព្រែកជ្រៅ (ខេត្ត បាកលៀវ)

ពិធីបុណ្យកឋិនត្រូវបានប្រារព្ធឡើងក្នុងរយៈពេលពីរថ្ងៃ ដែលផ្ដួចផ្ដើមឡើងពីម្ចាស់បុណ្យដែលមានសេដ្ឋកិច្ចធូរធារនៅក្នុងភូមិស្រុក។

ក្នុងថ្ងៃដំបូង ម្ចាស់បុណ្យប្រារព្ធរាល់ពិធីកិច្ចនៅនឹងផ្ទះ អញ្ជើញញាតិសន្ដាននិងពុទ្ធបរិស័ទមកចូលរួម និមន្តព្រះសង្ឃសូត្រធម៌សុំសេចក្តីសុខ។

ចម្រុះពណ៌នៃបុណ្យកឋិនរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ ảnh 2ពិធីកិច្ចប្រគេនគ្រឿងបរិក្ខារចំពោះព្រះសង្ឃក្នុងពិធីបុណ្យកឋិននៅវត្ត បទុមរង្សីទំនប់ (ខេត្ត សុកត្រាំង)

ក្នុងថ្ងៃទីពីរ ក្នុងលំនាំបទភ្លេងដ៏រីករាយ គគ្រឹកគគ្រេងនៃភ្លេងពិណពាទ្យប្រពៃណី ម្ចាស់បុណ្យនិងពុទ្ធបរិស័ទដោយមានកាន់នូវគ្រឿងបរិក្ខារកឋិនក្នុងដៃ រួមជាមួយ នឹងក្រុមស្គរឆៃយ៉ាំនិងបណ្ដាក្រុមរបាំស្វា របាំយក្ស... ដង្ហែប្រទក្សិណជុំវិញព្រះវិហារមុនពេលប្រគេនចីវរចំពោះព្រះសង្ឃ។ នារដូវបុណ្យកឋិន នៅគ្រប់ទីកន្លែងនៃភូមិស្រុក វត្តអារាមទាំងឡាយគគ្រឹកគគ្រេងនឹងបរិយាកាសនៃថ្ងៃបុណ្យទាន។

ចម្រុះពណ៌នៃបុណ្យកឋិនរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ ảnh 3ក្រុមពុទ្ធបរិស័ទហែគ្រឿងបរិក្ខារកឋិនចូលវត្តដើម្បីធ្វើពិធីកិច្ចប្រគេនចីវរចំពោះព្រះសង្ឃ

នៅពេលយប់នៃពិធីបុណ្យកឋិន តាមបរិវេណវត្ត ខ្មែរ នានាតែងតែប្រារព្ធសកម្មភាពវប្បធម៌ សិល្បៈ រួមចំណែកបង្កឡើងនូវពិធីបុណ្យមួយដ៏សម្បូរបែបពោរពេញដោយអត្តសញ្ញាណវប្បធម៌ជនជាតិ៕

អត្ថបទនិងរូបថត៖ មុនីចិន្តា - ឡឹមទ្វៀន - ថាញ់គឿង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍