ប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះ ប្រជាជនជាច្រើនក្រុមគ្រួសារនៅឃុំ អានខាង ទីក្រុង ទ្វៀនក្វាង (ខេត្ត ទ្វៀនក្វាង) បានឆ្លៀតប្រើប្រាស់ឧត្តមភាពរបស់មូលដ្ឋាន អភិវឌ្ឍមុខរបរចិញ្ចឹមមាន់ក្រហម ដុងយ៉ី។
មាន់ក្រហម ដុងយ៉ី មានដងខ្លួនមាំមួនលទ្ធភាពធន់នឹងជំងឺតម្កាត់បានល្អ រីកធំធាត់ដោយស្ថិរភាព។ មាន់ឈ្មោលជាធម្មតាមានរោមពណ៌ត្នោតបែកក្រហម ឬរោមពណ៌ក្រហមបែកស្វាយ មានទម្ងន់ពី ៣,៥ ដល់ ៤ គីឡូក្រាមក្នុងមួយក្បាល។
មាន់មេមានរោមពណ៌ត្នោតខ្ចី ចិញ្ចឹមបានពី ២១ ដល់ ២៣ សប្តាហ៍ចាប់ផ្តើមផ្តល់ស៊ុត។ ពេលកែច្នៃធ្វើម្ហូប មាន់ក្រហម ដុងយ៉ី មានរសជាតិឈ្ងុយឆ្ងាញ់ ស្បែកស្រួយ ហើយត្រូវបានទីផ្សារនិយមចូលចិត្ត។
ដើម្បីអោយក្រុមគ្រួសារចិញ្ចឹមមាន់ក្រហមនៅ ដុងយ៉ី មានប្រាក់ចំណូលដោយស្ថិរភាពនិងលើកកម្ពស់ជីវភាពរស់នៅឃុំ អានខាង បានជំរុញខ្លាំងក្លាការអនុវត្តវិទ្យាសាស្ត្រ - បច្ចេកទេសទៅក្នុងការចិញ្ចឹមសត្វ ព្រមទាំងលើកទឹកចិត្តដល់គ្រួសារទាំង ឡាយតំណភ្ជាប់ផលិតកម្ម ចិញ្ចឹមសត្វតាមទិសដៅកសិដ្ឋានលក្ខណៈគ្រួសារ... ពាំនាំពាណិជ្ជសញ្ញាមាន់ក្រហម ដុងយ៉ី មកកាន់អតិថិជនលើទូទាំងប្រទេសជាជំហានៗ៕
អត្ថបទនិងរូបថត៖ ណាមសឿង