បង ត្រាង អាបាវ ជនជាតិ ម៉ុង ប្រធានភូមិ តៀនតុក ឃុំ ប៊ិញអាន ស្រុក ឡឹមប៊ិញ (ខេត្ត ត្វៀនក្វាង) មិនត្រឹមតែនាំមុខគេក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ថែមទាំងជាកម្មាភិបាលភូមិដែលធ្វើជាគំរូល្អមួយរូប តែងតែបានបងប្អូនជនជាតិជឿទុកចិត្តនិងស្តាប់តាម។
ភូមិ តៀនតុក មានបងប្អូនជនជាតិ ម៉ុង និង យ៉ាវ ចំនួន ៦៣ គ្រួសារ កាល ពីមុនប្រាក់ចំណូលទន្ទឹងរង់ចាំតែលើដំណាំស្រូវ ពោត តែប៉ុណ្ណោះ បានជាជីវភាពរស់នៅជួបការលំបាកលំបិនយ៉ាងខ្លាំង។ ក្នុងនាមជាបក្ខជនមួយរូបបង បាវ បានធ្វើជាគំរូល្អក្នុងការរៀបចំដាក់ដំណើរការគំរូចិញ្ចឹមបន្ធាត់ ក្របីគោកុ្នងទុ្រងក្រោល ដាំស្មៅ VA06 និងដាំដំណាំអំពៅ។
ដោយទទួលបានការជួយឧបត្ថម្ភពីសំណាក់មូលដ្ឋានអំពីដើមទុនបទពិសោធន៍ នាពេលបច្ចុប្បន្ននេះគ្រួសារបងមានក្របីចំនួន ៤ ក្បាល ផៃ្ទដីដាំស្មៅដំរី VA06 ចំនួន ៦.០០០ ម៉ែត្រការ៉េ ដាំដំណាំអំពៅជាវត្ថុធាតុដើមចំនួន ៥.០០០ ម៉ែត្រការ៉េ។ល។
ផ្ដល់ប្រាក់ចំណូលស្ថិរភាព ពី ៨០ ដល់ ១០០ លានដុងក្នុងមួយឆ្នាំ។ មិនត្រឹម តែជាគំរូល្អក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ បង បាវ ថែមទាំងបានសកម្មក្នុងការផ្សព្វផ្សាយ ចលនាបងប្អូនជនជាតិក្នុងភូមិអនុវត្តបណ្ដាគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ ចលនាគ្រួសារ ទាំង ឡាយដែលមានលក្ខណៈសម្បត្តិឲ្យដាំដំណាំអំពៅជាមួយគ្នាចិញ្ចឹមបន្ធាត់សត្វក្របី គោក្នុងទ្រុង ក្រោល លំនឹង ជីវភាពរស់នៅនិងរួចផុតពីភាពក្រីក្រជាបណ្តើរៗ។
ផ្តើមពីការខិតខំប្រឹងប្រែងរបស់ខ្លួនបង ត្រាង អាបាវ ត្រូវបានប្រគល់ជូនលិខិតសរសើរ ប័ណ្ណសរសើរជាច្រើនរបស់ខេត្ត មានកិត្តិយសជាតំណាងរបស់ខេត្ត ត្វៀនក្វាង អញ្ជើញចូលរួមមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិច វៀតណាម ទូទាំងប្រទេសលើកទី ២ ដែលបានរៀបចំឡើងនៅទីក្រុង ហាណូយ កាលពីខែ ធ្នូ ឆ្នាំ ២០២០៕
អត្ថបទនិងរូបថត៖ ហាយគ្វិញ-អានថាញ់ដាត
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ធ្នូ ឆ្នាំ ២០២១ ដោយ៖ សឺន ហេង