នារីជនជាតិ មឿង ម្នាក់ធ្វើឲ្យល្បីរន្ទឺមជ្ឈដ្ឋានប្រណាំងកង់ វៀតណាម

កាលៈទេសៈសុភមង្គលបំផុតរបស់កីឡាការិនី ឌិញ ធីញឺគ្វិញ នៅពេលដែលនាងការពារដោយជោគជ័យមេដាយមាស ក្នុងវិញ្ញាសាកីឡាអូឡាំពិកប្រណាំងកង់ភ្នំឆ្លងកាត់ឧបសគ្គ សម្រាប់នារីក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី ៣១
កាលៈទេសៈសុភមង្គលបំផុតរបស់កីឡាការិនី ឌិញ ធីញឺគ្វិញ នៅពេលដែលនាងការពារដោយជោគជ័យមេដាយមាស ក្នុងវិញ្ញាសាកីឡាអូឡាំពិកប្រណាំងកង់ភ្នំឆ្លងកាត់ឧបសគ្គ សម្រាប់នារីក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី ៣១

នៅឯទីលានប្រកួត ស៊ីហ្គេម លើកទី ៣១ ដែលរៀបចំឡើងនៅ វៀតណាម នោះ នាង ឌិញ ធីញឺគ្វិញ ជនជាតិ មឿង នៅឃុំ ឡូសឺន ស្រុក តឹនឡាក (ខេត្ត ហ្វាប៊ិញ) សាងស្នាដៃដ៏ឆ្នើមដោយបានការពារជោគជ័យមេដាយមាសលើវិញ្ញាសាកីឡាអូឡាំពិកប្រណាំងកង់ភ្នំឆ្លងកាត់ឧបសគ្គសម្រាប់នារី ពាំនាំមកនូវភាពប្រសើរថ្លៃថ្លាជូនជាតិមាតុភូមិ។

ចាប់កំណើតនិងធំដឹងក្ដីក្នុងគ្រួសារលំបាកលំបិនមួយនៅតំបន់ភ្នំ ឆ្នាំសិក្សាថ្នាក់ទី ១០ គិ្វញ បានចូលរួមក្នុងការប្រឡងចូលសាលាបណ្ដុះបណ្ដាលអ្នកមានដុង ហ្វឹកហាត់និងប្រកួតផ្នែកអប់រំកាយកីឡាខេត្ត ហ្វាប៊ិញ ហើយបាន "ចាប់ផ្តើមរៀនវិញ្ញាសា" កង់ជាផ្លូវការ។

នារីជនជាតិ មឿង ម្នាក់ធ្វើឲ្យល្បីរន្ទឺមជ្ឈដ្ឋានប្រណាំងកង់ វៀតណាម ảnh 1

កាលៈទេសៈសុភមង្គលបំផុតរបស់កីឡាការិនី ឌិញ ធីញឺគ្វិញ នៅពេលដែលនាងការពារដោយជោគជ័យមេដាយមាស ក្នុងវិញ្ញាសាកីឡាអូឡាំពិកប្រណាំងកង់ភ្នំឆ្លងកាត់ឧបសគ្គ សម្រាប់នារីក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី ៣១

ដោយមានលក្ខណៈកាយសម្បទាធម្មជាតិប្រទានអោយកម្លាំងកាយ តាំងពីកំណើតនិងកម្លាំងដ៏ស្វិតស្វាញគួរឱ្យកោតក្រែងរបស់កីឡាការិនីវិញ្ញាសាកង់មួយនោះ គ្វិញ ឆាប់បានលេចឡើងជាកីឡាការិនីប្រណាំងកង់ដ៏មានសក្ដានុពលម្នាក់ ហើយត្រូវបានជ្រើសរើសចូលក្រុមកង់
ជម្រើសជាតិ វៀតណាម។

នារីជនជាតិ មឿង ម្នាក់ធ្វើឲ្យល្បីរន្ទឺមជ្ឈដ្ឋានប្រណាំងកង់ វៀតណាម ảnh 2

ការប្រគល់មេដាយជូនកីឡាការិនីទាំងឡាយ៖ មេដាយមាសបានទៅលើកីឡាការិនី វៀតណាម ឌិញ ធីញឺគ្វិញ មេដាយប្រាក់និងមេដាយសំរឹទ្ធិបានទៅលើកីឡាការិនី ម៉ាឡេស៊ី ២ រូប តាមលំដាប់លំដោយគឺកីឡាការិនី Zainal Abindin Nuasyira (ខាងឆ្វេង) និងកីឡាការិនី Soon Natahsya

តាំងពីចូលក្រុមកង់ជម្រើសជាតិមក គិ្វញ សម្រេចបានស្នាដៃគួរឱ្យចាប់អារម្មណ៍មិនតិចដូចជា៖ មេដាយមាសឆ្នាំ ២០១១ ក្នុងព្រឹត្តិការណ៍
ស៊ីហ្គេម លើកទី ២៦ មេដាយសំរឹទិ្ធក្នុងការប្រកួតរកជើងឯកប្រណាំងកង់ឆ្លងកាត់ឧបសគ្គប្រចាំតំបន់អាស៊ី ឆ្នាំ ២០១២ មេដាយសំរឹទ្ធិឆ្នាំ ២០១៣ ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី ២៧ ជើងឯកក្នុងព្រឹត្តិការណ៍ប្រណាំងកង់ឆ្លងកាត់ឧបសគ្គទូទាំងប្រទេសឆ្នាំ ២០១៩ និង ២០២០ មេដាយមាសដំបូងសម្រាប់គណៈប្រតិភូកីឡា វៀតណាម ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី ៣០ សម្រាប់វិញ្ញាសាប្រណាំងកង់ភ្នំឆ្លងកាត់
ឧបសគ្គ។ល។

នារីជនជាតិ មឿង ម្នាក់ធ្វើឲ្យល្បីរន្ទឺមជ្ឈដ្ឋានប្រណាំងកង់ វៀតណាម ảnh 3

ឌិញ ធីញឺគ្វិញ រួមជាមួយមិត្តរួមក្រុមក្នុងក្រុមប្រណាំងកង់ឆ្លងកាត់ឧបសគ្គកំពុងពិនិត្យមើលបច្ចេកទេសរបស់កង់ក្រោយពេលហាត់សម

ថ្វីត្បិតតែសម្រេចបានស្នាដៃដ៏ឆ្នើមជាច្រើនក៏ដោយ ក៏ប៉ុន្តែនារីតូចច្រឡឹងដែលមានស្រុកកំណើតនៅ មឿងប៊ី មួយនេះនៅតែបន្តអត់ធ្មត់ព្យាយាមហាត់ពត់ដោយមានការតាំងចិត្តខ្ពស់ សម្រាប់ជម្នះ "កំពូលមាស" ផ្សេងៗ ពាំនាំមោទនភាពមកជូនជាតិមាតុប្រទេស វៀតណាម៕

អត្ថបទនិងរូបថត៖ លឺវ ត្រុងដាត
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ឧសភា ឆ្នាំ ២០២២ ដោយ៖  អៀងថាន់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍