ជំរុញការកសាងជនបទថ្មីយ៉ាងខ្លាំងក្លា ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅថ្មីៗ នេះ ស្រុក ក្វានសឺន បានកៀរគរថវិកាជាង ១៣៩ ពាន់លានដុងដើម្បីវិនិយោគលើការកសាង ធ្វើឲ្យល្អប្រសើរជាងមុននូវប្រព័ន្ធគមនាគមន៍ ជួយឧបត្ថម្ភធ្វើបរិវត្តកម្មរចនាសម្ព័ន្ធ ដំណាំដាំដុះ សត្វចិញ្ចឹម បើកថ្នាក់ហ្វឹកហ្វឺនផ្ទេរនិងណែនាំវិទ្យាសាស្ត្រ - បច្ចេកវិទ្យាជូនកសិករ។
ទោះបីជានៅមានការលំបាកលំបិនមិនតិចក៏ដោយប៉ុន្តែនៅឆ្នាំ ២០២៣ ស្រុក ក្វានសឺន បានជួយឧបត្ថម្ភស្រុក វៀងសី និង សឹមទើ ចំណុះខេត្ត ហួផាន់ (ប្រទេស ឡាវ) ចំនួន ៥០០ លានដុងក្នុងមួយឆ្នាំដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនិងដាក់ដំណើរការគំរូធ្វើស្រែ។
អាស្រ័យដោយកម្មវិធីជួយជ្រោមជ្រែងនិងចែករំលែកគ្នាទៅវិញទៅមក អាជ្ញាធរនិងប្រជាជនទាំងសងខាងព្រំដែនសាមគ្គីគ្នាយ៉ាងខ្លាំង សន្តិសុខតំបន់ព្រំដែនត្រូវបានលំនឹង។
ការងាររក្សា លើកកម្ពស់លក្ខណៈវិនិច្ឆ័យជនបទថ្មីត្រូវបានស្រុក ក្វានសឺន យកចិត្តទុកដាក់អនុវត្តជាប្រចាំ ឆ្លងតាមរយៈនោះជួយបងប្អូនជនជាតិក្នុងស្រុកការពារ គ្រប់គ្រងខ្សែបន្ទាត់ព្រំដែន បង្គោលតម្រុយ ។ល។ យ៉ាងសកម្ម។
បច្ចុប្បន្ន ស្រុក ក្វានសឺន មានឃុំចំនួន ២សម្រេចស្តង់ដារជនបទថ្មី ភូមិចំនួន ៩ សម្រេចស្តង់ដារជនបទថ្មីគំរូនិងភូមិជនបទថ្មីចំនួន ៥៦៕
ផលិតដោយ៖ វៀតហ្វាង
បញ្ចូលទិន្នន័យ៖ យ័ញលើយ