ភូមិ ហ៊ូយម៉ាយ ធ្លាប់ជាភូមិដាច់ដោយឡែកមួយនៅឃុំ កាំមួន ស្រុក ក្វេផុង (ខេត្ត ងេអាន)។ កាលពីប៉ុន្មានឆ្នាំមុននេះ បណ្តុំលំនៅឋាននេះមានប្រជាជនទាំងអស់ចំនួន ៣៧ ក្រុមគ្រួសារ ក្នុងនោះមានជនជាតិ ឃ្មុ ចំនួន ៣៥ ក្រុមគ្រួសារត្រូវបានច្របាច់បញ្ចូលគ្នាជាមួយភូមិ កាំប៉ម ស្ថិត នៅចម្ងាយពីភូមិធំនិងទីកណ្ដាលនៃឃុំប្រហែល ២០ គីឡូម៉ែត្រ ផ្លូវពិបាក ធ្វើដំណើរទៅមកណាស់ ដើម្បីធ្វើដំណើរចូលបានដល់កណ្តាលឃុំត្រូវចំណាយពេលដើរអស់ចំនួន ៣ ម៉ោងនាឡិកា។
ចំណុចសាលាភូមិ ហ៊ូយម៉ាយ ចំណុះសាលាបឋមសិក្សា ២ ឃុំ កាំមួន ស្ថិតនៅចន្លោះកណ្តាលហ៊ុំព័ទ្ធដោយភ្នំ ការធ្វើចរាចរលំបាកលំបិនហើយ មិនទាន់មានសេវាទូរសព្ទ។ នៅកណ្តាលទីធ្លាសាលា ប្អូនៗ ត្រូវបានលោកគ្រូ ណែនាំលេងល្បែង។ បរិយាកាសសប្បាយអ៊ូអរធ្វើឱ្យគ្រូសិស្សហាក់ដូចជាស្ទើរតែលែងមានគម្លាតឡើយ។ ចាប់តាំងពីឆ្នាំ ២០២ មក លោកគ្រូ ឡូ វ៉ាន់អែ ផ្សារភ្ជាប់ជាមួយនឹងចំណុចសាលា ហ៊ូយម៉ាយ ត្រូវបានប្រគល់អោយ ទទួលបន្ទុកថ្នាក់រួមបញ្ចូលទី ១ និងទី ២ ។
ក្រៅពីបង្រៀនសិស្សអាន សរសេរ លោកគ្រូ អែ ក៏ទទួលបន្ទុកមុខវិជ្ជាហាត់ប្រាណនិងណែនាំប្អូនៗ លេងល្បែងទៀតផង។ មានបទពិសោធន៍ជាង ២០ ឆ្នាំក្នុងអាជីព លោកគ្រូ អែ បានឆ្លងកាត់ជាច្រើនឆ្នាំច្បាមភូមិនៅតាមសាលាមួយចំនួននៅឃុំព្រំដែន ទ្រីឡេ ក៏ជាតំបន់លំបាកលំបិនខ្លាំង។ អញ្ជើញមកកាន់ ហ៊ូយម៉ាយ ច្បាមភូមិបន្ត ចំពោះលោកគ្រូ អែ ក៏ជាប្រការមួយដ៏ធម្មតាណាស់។ ប៉ុន្តែសិស្សទាំងអស់នៅ ហ៊ូយម៉ាយ សុទ្ធតែមិនបានឆ្លងកាត់កម្រិតមត្តេយ្យសិក្សាទេបានជានៅពេលចូលរៀនថ្នាក់ទីមួយ គ្រូបង្រៀនត្រូវ ជួយកូនសិស្សឱ្យស្គាល់នឹងតួអក្សរពីដើមមក។
លោកគ្រូ ឡូ វ៉ាន់ថាញ់ កំពុងទទួលបន្ទុកថ្នាក់ទី ៣ និងទី ៥ បានផ្សារភ្ជាប់ជាមួយបណ្តុំលំនៅឋាន ហ៊ូយម៉ាយ តាំងពីឆ្នាំ ២០០៩ រហូតមក។ ចំពោះប្រជាជនស្ទើរតែទាំងអស់នៅ ហ៊ូយម៉ាយ លោកគ្រូ ថាញ់ ក៏ត្រូវបានស្គាល់យ៉ាងជិតស្និទ្ធ។ វ័យអាយុ ៤៧ ឆ្នាំ ធ្វើអាជីពបាន ២៥ ឆ្នាំក៏ជាងពាក់កណ្តាលបុព្វហេតុបង្ហាត់បង្រៀនរបស់លោកគ្រូ ថាញ់ ផ្សារភ្ជាប់នឹង ហ៊ូយម៉ាយ។ ប្រជាជន ហ៊ូយម៉ាយ សមនឹងភាពវត្តមានរបស់លោកគ្រូ ថាញ់ នៅភូមិដូចជាសមាជិកក្នុង សហគមន៍។
លោកគ្រូ ឡូ វ៉ាន់ថាញ់ រៀបរាប់ថា៖ "ទោះបីនៅលំបាកលំបិនច្រើនតែប្រជាជននិងកូនសិស្សនៅទីនេះស្រឡាញ់រាប់អានលោកគ្រូៗ ខ្លាំងណាស់។ នោះក៏ជាមូលហេតុបណ្តាលអោយខ្ញុំផ្សារភ្ជាប់នឹងភូមិសាស្ត្រនេះយូរអង្វែង។ ទោះបីជាមានបំណងចង់ផ្លាស់ចេញទៅភូមិសាស្ត្រងាយស្រួលជាងនេះក៏ដោយតែនៅពេលអវត្តមានខ្ញុំ សិស្សមិនព្រមចូលថ្នាក់រៀន។ ដោយសារមនោសញ្ចេតនានោះ ខ្ញុំនឹងបន្តនៅជាមួយប្អូនៗ ភូមិ ហ៊ូយម៉ាយ។
ក្រៅម៉ោងបង្រៀន ជាធម្មតាលោកគ្រូៗ អញ្ជើញទៅកាន់គ្រួសារទាំងឡាយនៅក្នុងភូមិសួរសុខទុក្ខអាណាព្យាបាលផងជួយសិស្សរម្លឹកមេរៀនចាស់ឡើងវិញផង។ លោក អូក់ វ៉ាន់ស៊ិញ ប្រជាជនក្នុងភូមិបានអោយដឹងថា៖ មានថ្ងៃខ្លះលោកគ្រូៗ ក៏ចែករំលែកអង្ករអោយសិស្ស សាលាមិនគ្រប់បាយហូបទៀតផង។ លោកគ្រូ ថាញ់ កាត់សក់អោយប្អូនៗ ឬដេរប៉ះនៅពេល ខោអាវក្មួយៗ ត្រូវដាច់ដោយផ្ទាល់ដៃជូនប្អូនៗ មិនតិចដងឡើយ។
នៅក្នុងសាលាឆ្ងាយដាច់ស្រយាលមួយនៅកណ្តាលហ៊ុំព័ទ្ធដោយភ្នំ ចង្អូរជ្រោះដូចជា ហ៊ូយម៉ាយ ចាំបាច់ខិតខំប្រឹងប្រែងនិងចិត្តស្រឡាញ់អាជីព រាប់អានកុមាររបស់គ្រូបង្រៀនទាំងឡាយតំបន់ភ្នំ៕
អត្ថបទនិងរូបថត៖ ឌិញត្វៀន
បញ្ចូលទិន្នន័យពីកាសែតបោះពុម្ភខែមិថុនា៖ សឺន ហេង