ស្ថិតនៅចម្ងាយពីដីគោកជាង ១០០ គីឡូម៉ែត្រ ស្រុកកោះ ភូគ្វី (ខេត្ត ប៊ិញធន់) មានសក្ដានុភាពខ្លាំងសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ជាពិសេសក្នុងវិស័យទេសចរណ៍និងនេសាទរុករកជលផល។
ឆ្លៀតប្រើប្រាស់ប្រៀបខ្លាំងនេះ ស្រុកកោះ ភូគ្វី ជំរុញការទាញយកផលសេដ្ឋកិច្ចសមុទ្រយ៉ាងខ្លាំងក្លា រួមចំណែកធ្វើអោយផ្លាស់ប្តូរមុខមាត់ស្រុកកោះ និងលើកកម្ពស់ជីវភាពប្រជាជន។
តាំងពីឆ្នាំ ២០១៦ រហូតមកទល់ពេលនេះ ស្រុកកោះ ភូគ្វី អភិវឌ្ឍវិស័យទេសចរណ៍យ៉ាងខ្លាំងអាស្រ័យដោយមានរមណីយដ្ឋានទេសភាពដ៏ស្រស់ ស្អាត បណ្តាឆ្នេរសមុទ្រទឹកខៀវថ្លាឆ្វង់ ប្រជាជនដ៏សាន្តត្រាណ រួសរាយរាក់ទាក់ រួមជាមួយនឹងកាណូតល្បឿនលឿនចំនួន ៤ គ្រឿងនិងកប៉ាល់ដឹកជញ្ជូនទំនិញប្រតិបត្តិការជាប្រចាំនៅលើខ្សែផ្លូវដឹកជញ្ជូន ផានធៀត - ភូគ្វី។ ឆមាសទីមួយឆ្នាំ ២០២៣ ស្រុកកោះ ភូគ្វី ទទួលភ្ញៀវទេសចរជាង ៩០.០០០ លើកនាក់ បង្កើតការងាធ្វើជូនប្រជាជនជួយគ្រួសារជាច្រើនឈោងឈានឡើងធ្វើមានជាធម្មានុរូប។
បច្ចុប្បន្ន ស្រុកកោះ ភូគ្វី ជាមជ្ឈមណ្ឌលរបរនេសាទត្រីមួយក្នុងចំណោមមជ្ឈមណ្ឌលរបរនេសាទត្រីចំនួន ៤ របស់ខេត្ត ប៊ិញធន់។ ការចេញទៅនេសាទរយៈពេលច្រើនថ្ងៃម្តងៗ របស់នេសាទករទាំងឡាយនៅលើកោះបាននាំមកបរិមាណជលផលប្រហែល ២៩.០០០ តោនក្នុងមួយឆ្នាំ។ ស្រុកកោះ ភូគ្វី ក៏មានកងនាវាសេវាកម្មព័ស្តុភារជលផលធំជាងគេបំផុតនៅខេត្តទៀតផងដោយមានជាង ១០០ គ្រឿង ជំនាញខាងប្រមូលទិញជលផល ផ្គត់ផ្គង់ប្រេងឥន្ធនៈសម្រាប់កងនាវាធ្វើសកម្មភាពនៅលើដែនសមុទ្រខាងក្រៅ៕
អត្ថបទនិងរូបថត៖ ង្វៀន ថាញ់
បញ្ចូលទិន្នន័យដោយ៖ លឺ ធីអៀនថាញ់