ជីវភាពរស់នៅធ្លាប់តែប្រែប្រួលមិនទៀងទាត់ លំបាកលំបិនក៏ប៉ុន្តែមានសញ្ញាមួយគួរឲ្យរីករាយកំពុងមកកាន់ភូមិ រំហ ពេលបងប្អូនជនជាតិចាប់ផ្តើមមានប្រាក់ចំណូលពីទេសចរណ៍សហគមន៍។ល។
ស្ថិតនៅកណ្តាលដែនដីដែលមានព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ ត្រឿងសឺន ដ៏មហាសាល គ្មានសេវាទូរស័ព្ទនិងបណ្តាញភ្លើងអគ្គិសនីជាតិ ធ្វើទេសចរណ៍សហគមន៍នៅភូមិ រំហ ជាការពិបាកដូច "ឡើងលើមេឃ" អ៊ីចឹង។ ទោះបីបានធម្មជាតិប្រទានសម្រស់រហោឋាន ទេសភាពដ៏មហាសាលរួមជាមួយនឹងលក្ខណៈវប្បធម៌ប្រពៃណីដ៏វិសេសវិសាល ក៏ប៉ុន្តែប៉ុន្មានឆ្នាំកន្លងទៅ ជីវភាពប្រជាជននៅទីនេះនៅតែលំបាកលំបិនច្រើនដោយសារចេះតែដាំដុះ ចិញ្ចឹមសត្វខ្នាតតូចរាត់រាយនិងទាញយកភោគផលនៃព្រៃឈើ។
ដើម្បីជួយបងប្អូនជនជាតិទាញយកសក្តានុភាព ឧត្តមភាពមូលដ្ឋាន ក្រុមហ៊ុន Netin Travel សមាគមទេសចរណ៍សហគមន៍ វៀតណាម ជាដើម បានហ្វឹកហ្វឺនចំណេះដឹងអំពីទេសចរណ៍ បណ្តុះបណ្តាលមធ្យោបាយចិញ្ចឹមជីវិតជូនប្រជាជនចំនួន ៣០ នាក់នៅភូមិ រំហ។ រាប់សិបនាក់ដទៃទៀតក៏បានណែនាំកសាងគំរូ homestay កែច្នៃម្ហូបអាហារ ស្ប៉ា ត្រាំជើងនឹងរុក្ខោសថ ។ល។
គ្រួសារអ្នកស្រី ហូ ធីសន និង ហូ ធីមីម គឺជាក្រុមគ្រួសារទាំងពីរដំបូងបង្អស់វិនិយោគ កែលម្អផ្ទះរួតប្រពៃណីទៅជា homestay។ ត្រូវបានចាត់ទុកជា "ចំណុចរបត់" ធំក្នុងការធ្វើទេសចរណ៍នៅភូមិ រំហ homestay ទាំងនេះបានជួយឲ្យភ្ញៀវទេសចរមានកន្លែងសម្រាក លម្ហែកាយ ព្រមទាំងជួយបងប្អូនជនជាតិ ព្រៅ - វ៉ឹនកៀវ មានប្រាក់ចំណូលបន្ថែមទៀតឆ្លងតាមរយៈការលក់ភោគផលស្រុកភូមិ បម្រើការហូបចុក ប្រជុំជីវភាពជូនភ្ញៀវទេសចរ។
មោទនភាពជាអ្នកនាំមុខគេមួយក្នុងចំណោមអ្នកនាំមុខគេធ្វើទេសចរណ៍ អ្នកស្រី ហូ ធីសន រំភើបរីករាយឲ្យដឹងថា៖ ភ្ញៀវទេសចរជាច្រើនទាំងក្នុងប្រទេសនិងអន្តរជាតិបានអញ្ជើញមកទេសចរណ៍នៅភូមិ រំហ និងស្នាក់នៅ Son homestay។ ភ្ញៀវទេសចរអញ្ជើញមកទីនេះបានឆ្លងកាត់បទពិសោធន៍សេវាទាំងឡាយដូចជា៖ រុករកនៅគុហា ចាឡយ ជម្នះការឡើងភ្នំ ឆ្លងល្បាក់ទឹកធ្លាក់ យឿងកឹម ទស្សនាឋបនីយធម្មជាតិមណ្ឌល ដុងចូវ - ខែនឿកត្រុង ទស្សនាធួរដំណើរទេសចរណ៍ Bang - Onsen - កន្លែងមានជ្រោះទឹកក្តៅដោយមានចំណុចរំពុះចំនួន ១០៥ អង្សាសេស្ថិតក្នុងក្រុមខ្ពស់ជាងគេបំផុតនៅលើពិភពលោក។
មិនត្រឹមកែលម្អគុណភាពជីវភាពប្រជាជន សកម្មភាពទេសចរណ៍ថែមទាំងរួមចំណែកជួយបងប្អូនជនជាតិ ព្រៅ - វ៉ឹនកៀវ លើកកម្ពស់ស្មារតីការពារ ទាញយកផលធនធានព្រៃឈើស្ថិរភាព។ បើបានយកចិត្តទុកដាក់ ឧបត្ថម្ភនិងវិនិយោគសមរម្យ នាពេលអនាគតកាលមិនយូរប៉ុន្មានឡើយ ភូមិ រំហ នឹងក្លាយជា "ចំណុចភ្លឺ" អំពីទេសចរណ៍សហគមន៍នៅប៉ែកខាងលិច ក្វាងប៊ិញ និយាយរួម និងឋបនីយធម្មជាតិមណ្ឌល ដុងចូវ - ខែនឿកត្រុង និយាយដោយឡែក៕
អត្ថបទ៖ ម៉ាញ់ថាញ់
រូបថត៖ អានថាញ់ដាត - NETIN TRAVEL
បញ្ចូលទិន្នន័យ៖ លឺ ធីអៀនថាញ់