ស្លាកស្នាម ១២០ ឆ្នាំទេសចរណ៍ សាប៉ា

សាប៉ា ត្រូវបានស្គាល់ថាដោយមានរូបភាពនៃទីរួមខេត្តដ៏បរមបុរាណមួយពោរពេញទៅដោយអ័ព្ទរួមជាមួយនឹងកំណាត់ខ្សែផ្លូវដើរឆ្លងកាត់វាលស្រែថ្នាក់ៗ តាមជម្រាលភ្នំដ៏ស្រស់ស្អាតប្រៀបដូចជារូបគំនូរ
សាប៉ា ត្រូវបានស្គាល់ថាដោយមានរូបភាពនៃទីរួមខេត្តដ៏បរមបុរាណមួយពោរពេញទៅដោយអ័ព្ទរួមជាមួយនឹងកំណាត់ខ្សែផ្លូវដើរឆ្លងកាត់វាលស្រែថ្នាក់ៗ តាមជម្រាលភ្នំដ៏ស្រស់ស្អាតប្រៀបដូចជារូបគំនូរ

ឆ្នាំ ២០២៣ ចំឱកាសរំលឹកអនុស្សាវរីយ៍ខួប ៦៥ ឆ្នាំទិវាលោកអ៊ំ ហូ អញ្ជើញធ្វើទស្សនកិច្ចខេត្ត ឡាវកាយ ផ្នែកទេសចរណ៍ សាប៉ា បានឈានដល់កាលប្រវត្តិសាស្ត្រ ១២០ ឆ្នាំ។

ឆ្លងកាត់អំឡុងពេល ១២០ ឆ្នាំកកើតនិងអភិវឌ្ឍចាប់តាំងពីពេលជនជាតិ បារាំង បោះតម្រុយកាលប្រវត្តិដំបូងគេបង្អស់នៅលើកំពូលភ្នំ Fansipan (ឆ្នាំ ១៩០៣) បន្ទាប់ពីនោះគឺដាក់ស្ថានីយសម្រាកលម្ហែកាយ  មកដល់ពេលនេះ សាប៉ា បានក្លាយទៅជាមណ្ឌលទេសចរណ៍ជាតិនិងកំពុងឆ្ពោះទៅរកទ្រង់ទ្រាយអន្តរជាតិ។

ស្លាកស្នាម ១២០ ឆ្នាំទេសចរណ៍ សាប៉ា ảnh 1ទីរួមខេត្ត សាប៉ា រំលឹកអនុស្សាវរីយ៍ខួប ១២០ ឆ្នាំទេសចរណ៍នៅ "កន្លែងជួបប្រសព្វមេឃដី"

ស្រុក សាប៉ា មានសំណង់ជាច្រើនត្រូវបានចាត់ទុកជានិមិត្តរូបដូចជា៖ វិហារថ្ម សាប៉ា រោងចក្រវារីអគ្គិសនីបុរាណ កាតកាត វត្តកាតូលិកបុរាណ តាភីន វីឡាបែប បារាំង ជាច្រើន។ល។ រួមជាមួយចំណុចទេសចរណ៍ពិសេសដាច់ដោយឡែកចំនួន ១៣ ផ្សារភ្ជាប់ជាមួយនឹងទេសភាពធម្មជាតិដ៏ស្កឹមស្កៃមានទីតាំងស្ថិតនៅក្នុងជ្រលងភ្នំ មឿងហ្វា តំបន់រមណីយដ្ឋានវាលស្រែថ្នាក់ៗ តាមជម្រាលភ្នំ ខ្សែទេសចរណ៍ស្វែងយល់ពីវប្បធម៌ជនជាតិ។ល។

ស្លាកស្នាម ១២០ ឆ្នាំទេសចរណ៍ សាប៉ា ảnh 2សាប៉ា ត្រូវបានស្គាល់ថាដោយមានរូបភាពនៃទីរួមខេត្តដ៏បរមបុរាណមួយពោរពេញ ទៅដោយអ័ព្ទរួមជាមួយនឹងកំណាត់ខ្សែផ្លូវដើរឆ្លងកាត់ វាលស្រែថ្នាក់ៗ តាមជម្រាលភ្នំដ៏ស្រស់ស្អាត ប្រៀបដូចជារូបគំនូរ

ចំណុចទេសចរណ៍ដ៏វិសេសវិសាលនៅទីនេះនៅមានបណ្តុំមណ្ឌលទេសចរណ៍កន្ត្រកខ្សែកាប Fansipan ដោយមានសកម្មភាពលេងកម្សាន្តសប្បាយ គន់មើលទេសភាព ទាញយកផលអេកូឡូស៊ីឧទ្យានជាតិ ហ្វាងលៀន ទៀតផង។ មិនត្រឹមតែទាក់ទាញភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំប៉ុណ្ណោះទេ សាប៉ា ថែមទាំងស្ថិតក្នុងបញ្ជីឈ្មោះគោលដៅនាំមុខគេទាំង ១០ ត្រូវបាននិយមចូលចិត្តក្នុងប្រទេស និងស្ថិតក្នុងចំណោម ២៨ គោលដៅដ៏ទាក់ទាញលើពិភពលោកទៀតផង។

ស្លាកស្នាម ១២០ ឆ្នាំទេសចរណ៍ សាប៉ា ảnh 3ខេត្ត ឡាវកាយ រៀបចំ សប្តាហ៍វប្បធម៌ - ទេសចរណ៍អបអរសាទរ ១២០ ឆ្នាំទេសចរណ៍ សាប៉ា ដោយមាន កម្មវិធីសិល្បៈពិសេស

យោងតាមលោក ទ្រិញ ស៊ន់ត្រឿង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡាវកាយ បានឲ្យដឹងថា ប៉ុន្មានឆ្នាំកន្លងទៅ ដោយមានការយកចិត្តទុកដាក់ពិសេសរបស់រដ្ឋាភិបាល រដ្ឋសភាក្នុងការរៀបចំនិងដាក់ចេញយុទ្ធសាស្ត្រ ចក្ខុវិស័យ ទេសចរណ៍ សាប៉ា កំពុងឈោងឈានឡើងយ៉ាងខ្លាំងក្លាដោយមានល្បឿនកំណើនជាមធ្យមចំនួន ៤៥,១៧% ក្នុងមួយឆ្នាំ។ គ្រោងទុកជាមុនថា ដល់ដំណាច់ឆ្នាំ ២០២៣ សាប៉ា ទទួលភ្ញៀវទេសចរជាង ៣,៥ លានលើកនាក់ ផលចំណូលជាង ១២.០០០ ពាន់លានដុង៕

អត្ថបទ៖ ហឿងធូ  រូបថត៖ ក្វឹកខាញ់
បញ្ចូលទិន្នន័យដោយ៖ លឺ ធីអៀនថាញ់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍