ទីរួមខេត្ត មឿងឡៃ (ខេត្ត ដៀនបៀន) ជាភូមិសាស្ត្ររស់នៅរបស់ សហគមន៍ជនជាតិចំនួន ៩ ក្នុងនោះជនជាតិ ថៃ មានអត្រាច្រើនជាង គេបំផុតដោយមានចំនួនប្រជាជន ៧០%។ រួមជាមួយនឹងបេតិកភណ្ឌវប្បធម៌ ពិធីកិច្ចប្រពៃណីដូចជា៖ ពិធីបុណ្យប្រណាំងទូក ពិធី គីនប៉ាង ថែន ចង្វាក់ស្វែ ថៃ ជាដើម រីឯប្រព័ន្ធផ្ទះខ្ពស់ផុតពីដី ថៃ បុរាណមានដំបូលប្រក់ដោយថ្ម បង្កើតបានជាភាពស្រស់ស្អាតអន្ទងចិត្តភ្ញៀវទេសចរ ។ល។
មឿងឡៃ ជាទីរួមខេត្តតូចមួយមានទីតាំងស្ថិតនៅក្នុងជ្រលងភ្នំ កន្លែង ពាមបីប្រសព្វកាត់គ្នានៃទន្លេ ដា ទន្លេ ណឹមណា និង ជ្រោះ ណឹមឡៃ។
យោងតាមលោក វ៉ាង វ៉ាន់ធឹក នៅភូមិ ណាណាត សង្កាត់ ណាឡៃ ទីរួមខេត្ត មឿងឡៃ ប្រភពកំណើតនៃការប្រើប្រាស់ថ្មប្រក់ដំបូលផ្ទះខ្ពស់ផុតពីដីរបស់ជនជាតិ ថៃ ស នៅ មឿងឡៃ មានតាំងពីរជ្ជកាលស្តេច ថៃ ឌែវ វ៉ាន់ឡុង។ ដើម្បីមានថ្មសម្រាប់ប្រក់ដំបូអោយបណ្តុំនិវេសនដ្ឋានគឺជាគេហដ្ឋានពីរជាន់ កម្រាលធ្វើពីឈើ ជញ្ជាំងសង់ឥដ្ឋក្រហ ស្ថិតនៅលើផ្ទៃដីជាង ១ ហិកតានិងជញ្ជាំងថ្មស្តិសត៍ខ្ពស់ជាង ៣ ម៉ែត្រ កម្រាស់រាប់សិបសង់ទីម៉ែត្រ ឌែវ វ៉ាន់ឡុង បានចាប់កម្លោះៗ មាឌធំសុខភាពមាំមួន យុវជនក្នុងតំបន់ដើរតាមច្រាំងទន្លេ ដា ទន្លេ ណឹមណា ស្វែងរករ៉ែថ្មដើម្បីដាប់យក។
របៀបប្រក់ដំបូលថ្មត្រូវបានរៀបតម្រួតលើគ្នាដូចរាងស្រកាត្រីកើតចេញពី ប្រភពវិធានការប្រជុំជីវភាពផ្សារភ្ជាប់ជាមួយនឹងបរិស្ថានស្ទឹងទន្លេ របស់ជនជាតិ ថៃ ស បុរាណកាលមក។ ថ្មប្រើដើម្បីធ្វើដំបូលផ្ទះខ្ពស់ផុតពីដីមានច្រើនពណ៌សម្បុរ៖ ខ្មៅ ត្នោត លឿង បញ្ចពណ៌ ។ល។ ក្នុងនោះប្រភេទថ្មពណ៌ខ្មៅមានសភាពរឹងជាងគេទាំងអស់។
ប្រភេទថ្មនេះមានទម្រង់រៀបតម្រួតតាមផ្ទាំង តាមស្រទាប់ដូចជាទំព័រសៀវភៅបានជានៅមានឈ្មោះហៅផ្សេងទៀតគឺ "ថ្មក្រដាស"។ ដើម្បីជួយភ្ញៀវទេសចរយល់ច្បាស់ថែមទៀតអំពី "សិល្បៈ" ប្រក់ដំបូលថ្មអោយផ្ទះខ្ពស់ផុតពីដី លោក ស៊ីន វ៉ាន់តាន់ ប្រជាជននៅទីរួមខេត្ត មឿង ឡៃ បានប្រើក្បឿងថ្មរាប់សិបដុំអនុវត្តជាក់ស្តែងនូវអព្ភន្តរញាណ។
ការប្រក់ដំបូលផ្ទះដោយក្បឿងថ្មមើលទៅងាយស្រួលទេ ប៉ុន្តែតាមពិតទៅហ្មត់ចត់ផ្ចិតផ្ចង់ណាស់ហើយត្រូវការគណនាយ៉ាងល្អិតល្អន់របស់ម្ចាស់ផ្ទះនិងជាងទាំងឡាយ។
ដុំក្បឿងថ្មដើម្បីប្រក់ដំបូលត្រូវតែមានរាងការ៉េ ប្រវែងជ្រុងចំនួន ២០ ឬ ៣០ សង់ទីម៉ែត្រ។ កំពូលពីរស៊ីមេទ្រីនឹងគ្នាតាមអង្កត់ខ្វែងដុំក្បឿងថ្មត្រូវតែកាត់មួយផ្នែកផ្ទៃរាងត្រីកោណសមបាតដើម្បីអាចផ្គុំ "ត្របក" លើគ្នា។ កំពូលមួយនៃដុំក្បឿងត្រូវបានចោះប្រហោងតូចដើម្បីពេលប្រក់នឹងស៊កខ្សែដែកចូលហើយចងចូលនឹងធ្នឹម រៀបដាក់ដុំក្បឿងនៅលើដំបូល។
ជនជាតិ ថៃ ស នៅទីរួមខេត្ត មឿងឡៃ បានអោយដឹងថា នៅពេលជម្លៀសប្រជាជនទុកដីអោយផ្ទៃបឹងស្តុកទឹកវារីអគ្គិសនី សឺនឡា នៅពេលចាប់ផ្តើមនូវការសង់ផ្ទះឡើងវិញ ទល់មុខនឹងស្ថាបត្យកម្មលំនៅឋានទំនើបដ៏ច្រើនក្រៃហើយក្បឿងជាច្រើនប្រភេទរាប់មិនអស់ សន្លឹកក្បឿងលេចឡើងនៅលើទីផ្សារ ប្រជាជននៅទីនេះនៅតែជ្រើសរើសគំរូផ្ទះខ្ពស់ផុតពីដីប្រពៃណីប្រក់ក្បឿងថ្មរបស់បុព្វបុរសដើម្បីធ្វើលំនៅឋាន។
សកម្មភាពនេះជួយលើកកម្ពស់ការយល់ដឹងក្នុងការថែរក្សា អភិរក្សលក្ខណៈវប្បធម៌ដ៏ល្អប្រពៃពិសេសដាច់ដោយឡែក មានលក្ខណៈធ្វើអត្តសញ្ញាណកម្មវប្បធម៌គំរូតួយ៉ាងរបស់ជនជាតិ ថៃ ស ទីរួមខេត្ត មឿងឡៃ៕
អត្ថបទ៖ ស៊ន់តៀន
រូបថត៖ ស៊ន់ទឺ - ស៊ន់តៀន
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មេសា ឆ្នាំ ២០២៣ ដោយ៖ យ៉ាញ់លើយ