រំឭកដល់ទេសចរណ៍សហគមន៍នៅ ឡាងប៊ីអាង មិនអាចមិនរំឭកដល់អ្នកស្រី រ៉ឡាន គើលៀង នៅភូមិ ប៊ើ្នរ៍សេ អ្នក "ជម្រុលទឹកចិត្តចំណាប់អារម្មណ៍" ធ្វើទេសចរណ៍សម្រាប់ជនជាតិ ក្ហ។
ផ្តើមពីច្បារដំណាំកាហ្វេរបស់គ្រួសារ អ្នកស្រី រ៉ឡាន គើលៀង បានកែលម្អទៅជាចំណុចឈប់សម្រាកសម្រាប់ភ្ញៀវទេសចរ។ នៅទីនេះ បន្ទាប់ពីឧទ្ទេសនាមជូនភ្ញៀវអំពីផលិតផលកាហ្វេពិសេសប្រចាំមូលដ្ឋាន អ្នកស្រី រ៉ឡាន គើលៀង ក៏បាននាំភ្ញៀវទៅគ្រប់ភូមិនិគមនិយាយរៀបរាប់ប្រាប់ជូនពួកគាត់ អំពីលក្ខណៈវប្បធម៌អ្នកស្រុក ជីវភាពរស់នៅរបស់បងប្អូនជនជាតិ ក្ហ ឬអំពីមុខរបរត្បាញសំពត់សង្កិមរបស់ជនជាតិខ្លួនទៀតផង។
អ្នក ស្រី រ៉ឡាន គើលៀង ចែករំលែកថា៖ "ភ្ញៀវទេសចរបរទេសចូលចិត្តស្វែងយល់ពីវប្បធម៌បានជាខ្ញុំត្រៀមខ្លួនជាស្រេចនាំពួកគាត់ទៅរុករកស្វែងយល់ភូមិនិគមក្នុងគោលបំណងឧទ្ទេសនាមអំពីជនជាតិ ក្ហ។ នោះក៏ជារបៀបធ្វើទេសចរណ៍ដាច់ដោយឡែករបស់ភូមិនិគម"។
យោងតាមសិប្បករ ប៉ាំង ទីងក្រែ ប្រធានក្រុមគងឃ្មោះភូមិ បនយើង ១ ទីរួមស្រុក ឡាកយឿង៖ "នាពេលកន្លងទៅ អភិវឌ្ឍទេសចរណ៍ សហគមន៍បានរួមចំណែកបង្កើតការងារធ្វើ បង្កើនប្រភពចំណូល ជូនជនជាតិ ក្ហ នៅ ឡាងប៊ីអាង"៕
អត្ថបទនិងរូបថត៖ ង្វៀន យុង
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ