ប៉ុន្មានខែចុងឆ្នាំគឺជារដូវប្រាំងនៅ ដាឡាត (ខេត្ត ឡឹមដុង) បានជាធាតុអាកាសសមស្របយ៉ាងខ្លាំងសម្រាប់ការធ្វើដំណើរទេសចរណ៍ សម្រាកលម្ហែកាយ។
ដោយមានសម្រស់ដ៏សែនមនោរម្យ លក្ខណៈមនោសញ្ចេតនាដ៏លន្លង់លន្លោចដោយមានព្រៃស្រល់ដ៏ក្រាស់ក្រៃ ដើមម៉ាក់ខៃជាជួរៗ ដ៏ស្រស់ឆើតឆាយជាមួយនឹងវត្តមាននៃរាប់រយវត្តអារាម ព្រះវិហារ មណ្ឌលសាសនា។ល។ បានបង្កើតទៅជា ដាឡាត ដ៏ដាច់ដោយឡែកមួយ។
អញ្ជើញមកកាន់ ដាឡាត អ្នកមានគោលដៅទសចរណ៍ជាច្រើនត្រូវការរុករកស្វែងយល់។ ពីមណ្ឌលសមាធិ ទុ្រកឡឹម និវេសនដ្ឋាន បាវដាយ ទីលាន ឡឹមវៀន ជ្រលងស្នេហ៍ រហូតដល់ បឹង ស៊ន់ហឿង បឹង ថានធើ ល្បាក់ទឹកធ្លាក់ កាមលី ភ្នំ ឡាងប៊ីអាង ផ្សាររាត្រី ដាឡាត ជាដើម។
នៅទីនេះ អ្នកអាចទិញផលិតផលពិសេសប្រចាំតំបន់ ដាឡាត សម្រាប់ធ្វើជាអំណោយជូនដល់សាច់ញាតិ មិត្តភ័ក្តិ។ អំណោយពេញនិយមមួយចំនួនគឺផលិតផលកែច្នៃពីផ្លែស្ត្របឺរី ទន្លាប់ ផ្ញៀវ ស្វាយ ខ្នុរ អាទីសូចម្រាញ់ តែអាទីសូ ស្រាទំពាំងបាយជូរ កាហ្វេ ម៉ូកា គៅដឹត សម្ភារៈពីសំពត់សង្កិម សម្ភារៈពីសំពត់ឡែន។ល។
អញ្ជើញឆៀងចូលទស្សនា ដាឡាត នាឱកាសនេះ អ្នកក៏បានគន់មើលសម្រស់ផ្កាឈូករ័ត្ន ម៉ិកស៊ិក ដ៏ស្រស់បំព្រង កូនភ្នំមានស្មៅពណ៌ផ្កាឈូកស្រស់ស្អាតប្រៀបដូចក្នុងរឿងព្រេងនិទាន។ល។ អំឡុងពេលនេះក៏ជារដូវស្លឹកម៉េផលក្រហម (Acer rubrum) ប្តូរពណ៌បន្តិចម្តងៗ ចាប់ពីពណ៌បៃតងប្តូរទៅជាពណ៌លឿងទុំ រួចប្រែទៅពណ៌ក្រហមទុំបន្តិចម្តងៗ ពេញផ្ទៃមេឃមួយជ្រុង លេចធ្លោនៅកណ្តាលព្រៃបៃតងត្រជាក់ដ៏ស្រស់ត្រកាល សមសម្រាប់អ្នកអញ្ជើញមកនិងទស្សនាកម្សាន្តណាស់៕
ផលិតដោយ៖ ទូអ្វៀន - ធុយគ្វិញ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ វិច្ឆិកា ឆ្នាំ ២០២២ ដោយ៖ អៀងថាន់