កន្លែងលេងកម្សាន្តជាច្រើននៅទីក្រុង ហូ ជីមិញ ទាក់ភ្ញៀវទេសចរក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា

តំបន់អគារប្រៃសណីយ៍ទីក្រុង ហូ ជីមិញ (ខណ្ឌ ១) ត្រូវបានមនុស្សជាច្រើនស្វែងមកដល់ដើម្បីលេងកម្សាន្ត ទស្សនា។ រូបថត៖ ធូហឿង - ទីភ្នាក់ងារព័ត៌មានវៀតណាម
តំបន់អគារប្រៃសណីយ៍ទីក្រុង ហូ ជីមិញ (ខណ្ឌ ១) ត្រូវបានមនុស្សជាច្រើនស្វែងមកដល់ដើម្បីលេងកម្សាន្ត ទស្សនា។ រូបថត៖ ធូហឿង - ទីភ្នាក់ងារព័ត៌មានវៀតណាម

នាព្រឹកនៃថ្ងៃទី ២ ខែ កញ្ញា ជាថ្ងៃទី ២ ក្នុងឱកាសឈប់សម្រាកបុណ្យឯករាជ្យជាតិអូសបន្លាយ ៤ ថ្ងៃ ប្រជាជនយ៉ាងច្រើនស្វះស្វែងមកកន្លែងលេងកម្សាន្តដូចជាមណ្ឌលទេសចរណ៍ សួយតៀន (ទីក្រុង ធូឌឹក) ឧទ្យានទឹក ដឹមសែន (ខណ្ឌ ១១) សួន ថាវកឹមវៀន (ខណ្ឌ ១) ។ល។

នៅសួន ថាវ កឹមវៀន តាំងពីព្រឹកព្រលឹម ភ្ញៀវទេសចរស្វះស្វែងមកជាបន្តបន្ទាប់ តម្រង់ជួររង់ចាំទិញសំបុត្រចូលទស្សនា។ ទោះបីជាដូច្នោះក៏មិនមានស្ថានភាពជ្រៀតជ្រែក រុញច្រានដូចលើកឈប់សម្រាកទិវាបុណ្យមុនៗ នោះឡើយ។

កន្លែងលេងកម្សាន្តជាច្រើននៅទីក្រុង ហូ ជីមិញ ទាក់ភ្ញៀវទេសចរក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិថ្ងៃទី  ២ ខែ កញ្ញា ảnh 1សួន ថាវកឹមវៀន (ខណ្ឌ ១) តែងតែជាគោលដៅត្រូវបានគ្រួសារជាច្រើនជ្រើសរើសនាំកូនមកទស្សនា លេងកម្សាន្ត។ រូបថត៖ ធូហឿង - ទីភ្នាក់ងារព័ត៌មានវៀតណាម

មានទីតាំងស្ថិតនៅចំកណ្តាលទីក្រុង សួន ថាវ កឹមវៀន សាយហ្កន គឺជាចំណុចទាក់ទាញមួយក្នុងចំណោមចំណុចទាក់ទាញយុវជនយុវនារីនិងអាណាព្យាបាលដ៏ច្រើនដែលអាទិភាពជ្រើសរើសអញ្ជើញមកលេងកម្សាន្តសប្បាយ។

កន្លែងលេងកម្សាន្តជាច្រើននៅទីក្រុង ហូ ជីមិញ ទាក់ភ្ញៀវទេសចរក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិថ្ងៃទី  ២ ខែ កញ្ញា ảnh 2មណ្ឌលទេសចរណ៍ សួយតៀន (ទីក្រុង ធូឌឹក) ក៏ជាទីកន្លែងទាក់ទាញសាច់ញាតិនិងភ្ញៀវទស្សនាជាច្រើនផងដែរ។ រូបថត៖ ផ្សាយដោយទីភ្នាក់ងារព័ត៌មានវៀតណាម

នៅទីនេះក៏មានរៀបចំសកម្មភាពលេងកម្សាន្តសប្បាយដោយឥតគិតថ្លៃជាច្រើនសម្រាប់ភ្ញៀវទស្សនាទៀតដូចជាកម្មវិធីប្រគំតន្ត្រីច្រៀងរាំ សៀក ល្ខោនរាយរង រាំម៉ុងសាយ  ដើរជើងទោមដោយឥតគិតថ្លៃ បង្កើនសកម្មភាព ល្បែងទឹកជាដើមសម្រាប់ឱ្យប្អូនតូចៗ លេងកម្សាន្តសប្បាយដោយស្រេចតែចិត្តក្នុងឱកាសទិវាបុណ្យ។

នាំកូនមកកាន់កន្លែងលេងកម្សាន្ត អ្នកស្រី ត្រឿង ម៉ៃធុយ (រស់នៅខណ្ឌ តឹនប៊ិញ) បានអោយដឹងថា ឱកាសនេះ គ្រួសារមិនចង់ទៅណាឆ្ងាយទេ ព្រោះខ្លាចក្រែងទិដ្ឋភាពឡានកប៉ាល់កកកុញបានជាសម្រេចចិត្តឈប់សម្រាកទិវាបុណ្យឯករាជ្យជាតិថ្ងៃទី  ២ កញ្ញា នៅទីក្រុង ហូ ជីមិញ។

អ្នកស្រីសង្ឃឹមថា ក្នុងឱកាសឈប់សម្រាកទិវានេះនឹងជួយឱ្យស្មារតីកូនៗ សោមនស្សរីករាយឡើងមុនពេលឈានចូលឆ្នាំសិក្សាថ្មី។

កន្លែងលេងកម្សាន្តជាច្រើននៅទីក្រុង ហូ ជីមិញ ទាក់ភ្ញៀវទេសចរក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិថ្ងៃទី  ២ ខែ កញ្ញា ảnh 3តំបន់អគារប្រៃសណីយ៍ទីក្រុង ហូ ជីមិញ (ខណ្ឌ ១) ត្រូវបានមនុស្សជាច្រើនស្វែងមកដល់ដើម្បីលេងកម្សាន្ត ទស្សនា។ រូបថត៖ ធូហឿង - ទីភ្នាក់ងារព័ត៌មានវៀតណាម

យោងតាមតំណាងសួន ថាវ កឹមវៀន ក្នុងថ្ងៃទី ១ ខែ កញ្ញា ចំនួនភ្ញៀវកើនឡើងយ៉ាងខ្លាំងបើធៀបនឹងថ្ងៃធម្មតា។ ទំនងជាចំនួនភ្ញៀវស្វះស្វែងមកទីនេះក្នុងរយៈពេល ២ ថ្ងៃខាងមុខអាចនឹងមានចំនួនច្រើនជាងនេះ។ រីឯចំពោះមណ្ឌលទេសចរណ៍ សួយតៀន ទោះជាមិនទាន់មានឋិតិជាក់ស្តែងក៏ដោយប៉ុន្តែក្នុងប៉ុន្មានថ្ងៃបុណ្យ ចំនួនភ្ញៀវច្រើនតែកើនឡើងខ្ពស់។

គ្រោងទុកថាឱកាសទិវាបុណ្យឯករាជ្យជាតិថ្ងៃទី  ២ កញ្ញា ឆ្នាំនេះ មណ្ឌលទេសចរណ៍នេះទទួលភ្ញៀវចំនួន ៧ ម៉ឺនលើកនាក់។ ក្នុងគោលបំណងធានារាល់តម្រូវការបម្រើភ្ញៀវទស្សនា មណ្ឌលទេសចរណ៍ សួយ តៀន បានបង្កើនកម្មាភិបាលបុគ្គលិកប្រចាំការ ត្រៀមខ្លួនជានិច្ចជួយឧបត្ថម្ភ ណែនាំភ្ញៀវទេសចរលេងកម្សាន្ត ទស្សនា កម្សាន្តសប្បាយ ត្រួតពិនិត្យសកម្មភាពសុវត្ថិភាពអនាម័យភោជនាហារ បង្ការពន្លត់ភ្លើងឆេះ សុវត្ថិភាពអំពីបច្ចេកទេសល្បែងលេងយ៉ាងតឹងរឹង សម្របសម្រួលជាមួយអង្គភាព ស្ថាប័នមានសមត្ថកិច្ចមូលដ្ឋានប្រចាំការធានាសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់នៅពេលភ្ញៀវទេសចរទស្សនាកម្សាន្ត។

កន្លែងលេងកម្សាន្តជាច្រើននៅទីក្រុង ហូ ជីមិញ ទាក់ភ្ញៀវទេសចរក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិថ្ងៃទី  ២ ខែ កញ្ញា ảnh 4វិថីសៀវភៅ ង្វៀន វ៉ាន់ប៊ិញ (ខណ្ឌ ១) ទាក់ទាញប្រជាជនមកទិញនិងអានសៀវភៅក្នុងឱកាសទិវាបុណ្យ។ រូបថត៖ ធូហឿង - ទីភ្នាក់ងារព័ត៌មានវៀតណាម

វិថីសៀវភៅ ង្វៀន វ៉ាន់ប៊ិញ (ខណ្ឌ ១) ក៏ទាក់ទាញភ្ញៀវទេសចររាប់ពាន់លើកនាក់គឺ ជាបណ្តាគ្រួសារវ័យក្មេង យុវជន ក្មេងជំទង់មកទស្សនាថតរូបអនុស្សាវរីយ៍ ទិញនិងអានសៀវភៅ។

ស្តង់ទំនិញជាច្រើនម្ចាស់ការរៀបចំសកម្មភាពសម្រាប់កុមារនិងបណ្ដាអាណាព្យាបាលដូចជាការគូរគំនូរ សូនរូប រៀបចំសកម្មភាពផ្លាស់ប្តូរ ដាក់បង្ហាញសៀវភៅល្អៗ សៀវភៅថ្មី តាំងពិព័រណ៍សៀវភៅ កាសែតជាដើម។

ទន្ទឹមនឹងកន្លែងលេងកម្សាន្តសប្បាយ ប្រជាជនជាច្រើននៅទីក្រុង ហូ ជីមិញ ជ្រើសរើសទៅទស្សនាកេរដំណែលវប្បធម៌ ប្រវត្តិសាស្ត្រល្បីឈ្មោះដូចជាវិមាន ដុក ឡឹប អគារប្រៃសណីយ៍ទីក្រុង ហូ ជីមិញ ទីស្នាក់ការក្រុមប្រឹក្សាប្រជាជននិងគណៈ កម្មាធិការប្រជាជនទីក្រុងជាដើម។

កន្លែងលេងកម្សាន្តជាច្រើននៅទីក្រុង ហូ ជីមិញ ទាក់ភ្ញៀវទេសចរក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិថ្ងៃទី  ២ ខែ កញ្ញា ảnh 5ទីស្នាក់ការក្រុមប្រឹក្សាប្រជាជននិងគណៈកម្មាធិការប្រជាជនទីក្រុងជាទីកន្លែងបើកទ្វារទទួលភ្ញៀវចូលទស្សនាដោយឥតគិតថ្លៃនៅថ្ងៃទី ១ និងទី ២ ខែ កញ្ញា។ រូបថត៖ ធូហឿង - ទីភ្នាក់ងារព័ត៌មានវៀតណាម

យោងតាមមន្ទីរទេសចរណ៍ទីក្រុង ហូ ជីមិញ គិតដល់ដំណាច់ថ្ងៃទី ១ ខែ កញ្ញា មានភ្ញៀវទស្សនាអាគារទីស្នាក់ការក្រុមប្រឹក្សាប្រជាជននិងគណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ ចំនួន ៨០០ លើកនាក់ក្នុងថ្ងៃដំបូងបើកទ្វារដោយឥតគិតថ្លៃ។

ដើម្បីជៀសវាងការរងឥទ្ធិពលដោយសារធាតុអាកាសមេឃភ្លៀងនៅក្នុងថ្ងៃ កម្មវិធីទស្សនាត្រូវបានចាប់ផ្តើមពីខ្លោងទ្វារចូលនៃទីស្នាក់ការមិនបាច់ចាំចូលរួមជាក្រុមនៅមុខឧទ្យានរូបសំណាក អ៊ំ ហូ។

ក្រៅពីនិម្មាបនកម្មនៃអគារ ភ្ញៀវទេសចរនឹងបានគយគន់បរិយាកាសតាំងពិពណ៌រូបថតដោយគាប់ចិត្តអំពីសំណង់ស្ថាបត្យកម្មសិល្បៈ គោលដៅទេសចរណ៍ដ៏វិសេស ៗ នៃទីក្រុង ហូ ជីមិញ ឆ្លងកាត់បទពិសោធន៍នៅកន្លែងបរិយាកាសដាក់តាំងបង្ហាញរបស់របររចនាម៉ូដវត្ថុអនុស្សាវរីយ៍ដែលបានឈ្នះពានរង្វាន់ក្នុងការប្រកួតរចនាវត្ថុអនុស្សាវរីយ៍ទេសចរណ៍ទីក្រុង ហូ ជីមិញ ឆ្នាំ ២០២៣ និងផលិតផលបោះពុម្ពផ្សព្វផ្សាយទេសចរណ៍ទីក្រុង ហូ ជីមិញ ជិត ១០០ ប្រភេទ។

ក្រោយពីឱកាសទិវាបុណ្យឯករាជ្យជាតិថ្ងៃទី  ២ កញ្ញា កម្មវិធីទស្សនាទីស្នាក់ការក្រុមប្រឹក្សាប្រជាជននិងគណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ នឹងបន្តរក្សាការទទួលស្វាគមន៍ប្រជាជននិងភ្ញៀវទេសចរនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យចុងក្រោយនៃ ខែនីមួយៗ ចាប់ផ្តើមពីខែ កញ្ញា រហូតដល់ដំណាច់ឆ្នាំ ២០២៣។

តាមរយៈនោះ ដំណើរទស្សនាមួយលើកៗ នឹងមានចំនួន ២៨ ចន្លោះម៉ោងទទួលស្វាគមន៍ភ្ញៀវ នៅពេលព្រឹកចាប់ផ្តើមពីម៉ោង ៨ នៅពេលរសៀលចាប់ផ្តើមពីម៉ោង ១៤ ចន្លោះម៉ោងនីមួយៗ គម្លាតពីគ្នាចំនួន ១៥ នាទីហើយមានភ្ញៀវទស្សនាយ៉ាងច្រើនបំផុតចំនួន ៤០ នាក់ក្នុងចន្លោះម៉ោងនីមួយៗ។

កន្លែងលេងកម្សាន្តជាច្រើននៅទីក្រុង ហូ ជីមិញ ទាក់ភ្ញៀវទេសចរក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិថ្ងៃទី  ២ ខែ កញ្ញា ảnh 6មណ្ឌលទេសចរណ៍ សួយតៀន (ទីក្រុង ធូឌឹក) ក៏ជាទីកន្លែងទាក់ទាញសាច់ញាតិនិងភ្ញៀវទស្សនាជាច្រើនផងដែរ។ រូបថត៖ ផ្សាយដោយទីភ្នាក់ងារព័ត៌មានវៀតណាម

ក្រៅពីនេះ ទីក្រុង ហូ ជីមិញ ក៏លើកផែនការរៀបចំដាក់ដំណើរការការអធិប្បាយឧទ្ទេសនាមជាភាសាផ្សេងៗ ជាច្រើនដើម្បីបម្រើការទស្សនារបស់ភ្ញៀវទេសចរអន្តរជាតិ៕

អត្ថបទ៖ ធូហឿង - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលដោយ ៖ យ៉ាញ់លើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍