រយៈពេល ២០ ឆ្នាំកន្លងទៅ អោយតែឱកាសនិទាឃរដូវឈានមកដល់ម្ដងៗ ប្រជាជនទីក្រុង ហូ ជីមិញ ក៏តក់ក្រហល់រង់ចាំទទួលដំណឹងអំពីវិថីផ្កា ង្វៀន ហ្វេ។
ព្រមជាមួយពេលវេលា វិថីផ្កា ង្វៀន ហ្វេ បានឆ្លងទៅកាន់ចំណុចណាត់ជួបមួយដ៏ជិតស្និទ្ធដើម្បីក្លាយជា "វប្បធម៌វិថីផ្កា" លក្ខណៈពិសេសដាច់ដោយឡែក នៃក្តីមោទនភាពរបស់ប្រជាជនទីក្រុង ហូ ជីមិញ។
លោក ទ្រឿង ឌឹកហ៊ុង អគ្គនាយករងទទួលបន្ទុកប្រតិបត្តិការ Saigontourist Group បានចែករំលែកថា ឆ្នាំ ២០២២ វៀតណាម និយាយរួមនិងទីក្រុង ហូ ជីមិញ និយាយដោយឡែកបានស្តារឡើងវិញគួរឱ្យចាប់អារម្មណ៍លើគ្រប់វិស័យ។
សមិទ្ធិផលនេះត្រូវបាន Saigontourist Group ចំណាយកម្លាំងរៀបចំបង្ហាញអោយឃើញក្នុងការរចនាសំណង់វប្បធម៌វិថីផ្កា ង្វៀន ហ្វេ បុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ២០២៣ ប្រៀបដូចជាសារយ៉ាងខ្លាំងក្លាមួយសម្រាប់ជំហានអភិវឌ្ឍប្រកបដោយលក្ខណៈទម្លុះទម្លាយនៃទីក្រុង ព្រមទាំងលើកតម្កើងវិថីផ្កាសម្រេចបានកាលប្រវត្តិ ២០ ឆ្នាំ។
វិថីផ្កា ង្វៀន ហ្វេ បុណ្យចូលឆ្នាំថ្មី ឆ្នាំថោះបញ្ចស័ក ២០២៣ បានបូកបញ្ចូលបណ្តាតម្លៃវប្បធម៌ទៅក្នុងការរចនា ផ្លាស់ប្តូរការរៀបចំប្លង់ និងវិចិត្រសិល្បៈបង្កើតទៅជារូបរាង ពាំនាំមកនូវលំហឆ្លងកាត់បទពិសោធន៍គួរឱ្យចង ចាំចំពោះប្រជាជនទីក្រុង ហូ ជីមិញ ក៏ដូចជាភ្ញៀវទេសចរផងដែរ៕
អត្ថបទ៖ ឡេ អៀនថាញ់
រូបថត៖ ឡេ អៀនថាញ់ - មីភឿង - ថាញ់វូ - ក្វាងចូវ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កុម្ភៈ ឆ្នាំ ២០២២ ដោយ៖ ចន្ថា