បណ្តាចំណុចធ្វើដំណើរកម្សាន្តនិទាឃរដូវដ៏ទាក់ទាញនៅខេត្ត ដៀនបៀន

នៅលើដងផ្លូវធ្វើដំណើរកម្សាន្តក្នុងនិទាឃរដូវខេត្ត ដៀនបៀន ភ្ញៀវទេសចរបានស្វែងយល់រាល់លក្ខណៈវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់បណ្តាជនជាតិ
នៅលើដងផ្លូវធ្វើដំណើរកម្សាន្តក្នុងនិទាឃរដូវខេត្ត ដៀនបៀន ភ្ញៀវទេសចរបានស្វែងយល់រាល់លក្ខណៈវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់បណ្តាជនជាតិ

មិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បីរន្ទឺដោយមានជ័យជម្នះ ដៀនបៀនភូ ១៩៥៤ "ល្បីល្បាញពេញទ្វីបទាំងប្រាំ កក្រើកភពផែនដី" រួមជាមួយនឹងកេរដំណែលប្រវត្តិសាស្ត្រដូចជាកូនភ្នំ A1 លេណដ្ឋានក្រោមដី De Castries។ល។

ឱកាសបុណ្យចូលឆ្នាំថ្មី និទាឃរដូវឈានចូលមកដល់ម្តងៗ ខេត្ត ដៀនបៀន ក៏មានភាពទាក់ទាញភ្ញៀវទេសចរដោយសារសម្រស់នៃប្រភេទផ្កាទាំងឡាយនៃភ្នំតូចភ្នំធំទាំងឡាយ រមណីយដា្ឋនដ៏អស្ចារ្យ។ល។

22-xuan tu-dien bien.jpg
ជ្រលងភ្នំ ផៀងបាន ពេលនិទាឃរដូវឈានចូលមកដល់ម្តងៗ

និទាឃរដូវឈានចូលមកដល់គ្រប់ទីឋានភ្នំតូចភ្នំធំ ភូមិនិគមខេត្ត ដៀនបៀន លង់ក្នុងសម្រស់ពណ៌សនៃផ្កាជើងគោ ផ្កាព្រូន សម្រស់ពណ៌ក្រហមនៃផ្កាម៉ាក់ខៃ បង្កើតក្ដីសោមនស្សរីករាយជូនភ្ញៀវទេសចរ។

នៅតាមដងផ្លូវ ភ្ញៀវទេសចរថែមទាំងបានស្រាវជ្រាវរាវរកវាលស្រែ មឿងថាញ់ - ជង្រុកស្រូវធំបំផុតតំបន់ តីបាក់ (ភូមិភាគ ពាយ័ព្យ) ព្រៃតែ សានត្វៀត មានអាយុកាលយូរឆ្នាំ ស៊ីនចាយ រូងភ្នំ ខចួឡា ពេរ៉ាំងគី ផ្សារណាត់ តាស៊ីនថាង ឬក៏ទីរួមខេត្ត មឿងឡាយ ដោយមានទិដ្ឋភាពស្ទឹងទន្លេពោរពេញទៅដោយភាពទាក់ទាញ។

24-xoe Thai Dien Bien-xuan tu.jpg
អញ្ជើញមកកាន់ខេត្ត ដៀនបៀន ក៏មានន័យថាមកភ្ជាប់ខ្លួនជាមួយនឹងចង្វាក់រាំ ចង្វាក់របាំស្វែ ច្រៀងថែនដេញចាប៉ីទិញនិងពិធីកិច្ចប្រពៃណីដ៏វិសេសវិសាលជាច្រើន

ជាកន្លែងមានជនជាតិជាបងប្អូនចំនួន ១៩ រស់នៅជាមួយគ្នា អញ្ជើញមកកាន់ខេត្ត ដៀនបៀន ក៏មានន័យថាមកភ្ជាប់ខ្លួនជាមួយនឹងចង្វាក់រាំ ចង្វាក់របាំស្វែ ច្រៀងថែន ដេញចាប៉ីទិញនិងពិធីកិច្ចប្រពៃណីដ៏វិសេសវិសាលជាច្រើន។

23-duong len don Tay Trang ngap sac hoa ban-xuan tu.jpg
និទាឃរដូវឈានចូលមកដល់ ផ្លូវឡើងទៅកាន់ប៉ុស្តិ៍ការពារព្រំដែន តីត្រាង លិចលង់ក្នុងសម្រស់ផ្កាជើងគោ

នេះជាបុរេលក្ខណៈវិនិច្ឆ័យដើម្បីមូលដ្ឋានរៀបចំជោគជ័យឆ្នាំទេសចរណ៍ជាតិ - ដៀនបៀន ២០២៤ ដោយមានក្តីរំពឹងថាភ្ញៀវទេសចរនឹងបានស្រាវជ្រាវរាវរកដ៏មានប្រយោជន៍និងអត្ថន័យនៅលើដែនដីតំបន់ចុងប៉ូចនាប៉ែកខាងលិចនៃមាតុភូមិ៕

អត្ថបទនិងរូបថត៖ ស៊ន់ទឺ
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍