ពិធីសែនកំពង់ទឹករបស់ជនជាតិ អេដេ

ពិធីកិច្ចបណ្តេញជនអាក្រក់ ការពារប្រភពទឹក
ពិធីកិច្ចបណ្តេញជនអាក្រក់ ការពារប្រភពទឹក

នាពេលកន្លងទៅថ្មីៗ នេះ បងប្អូនជនជាតិ អេដេ នៅភូមិ ឌុង ឃុំ និញតី ទីរួមខេត្ត និញហ្វា (ខេត្ត ខាញ់ហ្វា) បានប្រារព្ធពិធីសែនកំពង់ទឹកតាមទំនៀមទម្លាប់បុរាណ។

ពិធីសែនកំពង់ទឹកគឺជាទម្រង់រូបភាពប្រជុំជីវភាពវប្បធម៌សហគមន៍ ជានិមិត្តរូបដ៏ពិសិដ្ឋសម្រាប់ការដឹងគុណនិងការគោរពចំពោះធម្មជាតិ បរិស្ថានរស់នៅរបស់ភូមិនិគម។

3-le cung ben nuoc-e de-khanh hoa-dang tuan.jpg
ពិធីកិច្ចសែនបួងសួងសុំសុខភាពល្អអោយម្ចាស់កំពង់ទឹកនិងជនជាតិ អេដេ ក្នុងភូមិនៅអាគារប្រជុំជីវភាពសហគមន៍ បួនឌុង

នេះក៏ជាឱកាសដើម្បីជនជាតិ អេដេ រំលឹកនិងដឹងគុណដល់បុព្វការីជន បួងសួងសុំសេចក្តីសុខសាន្តអោយសហគមន៍។

1-le cung ben nuoc-e de-khanh hoa-dang tuan.jpg
យុវនារី អេដេ យកទឹកដាក់ចូលទៅក្នុងផ្លែឃ្លោកស្ងួតដើម្បីដាក់ក្នុងកាផាពុនមកភូមិ

នាពេលកន្លងទៅ ផ្នែកវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត ខាញ់ហ្វា បានយកចិត្តទុកដាក់ឧបត្ថម្ភប្រជាជនភូមិ ឌុង រៀបចំពិធីសែនកំពង់ទឹកផ្សារភ្ជាប់ជាមួយនឹងទេសចរណ៍ សហគមន៍ ជានិច្ច រួមចំណែកអភិរក្សពិធីកិច្ចមួយមានអត្ថន័យយ៉ាងសកម្មក្នុងជីវភាពខាងព្រលឹងវិញ្ញាណរបស់ជនជាតិ អេដេ៕

ផលិតដោយ៖ ដាំងទន់
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍