តាំងពីព្រឹកព្រលឹមមនុស្សរាប់ពាន់នាក់ស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីដោយមានស្ពកគ្រឿងសំណែនយ៉ាងប្រណីតមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការទៅសែនផ្នូរ។ ប្រការដ៏ល្អឯកគឺផ្នូររបស់ជនជាតិ ចាម មិនសាងសង់រឹងមាំទេ គ្រាន់តែពូនដោយខ្សាច់ស្មើផ្ទៃដីហើយត្រូវបានកំណត់សម្គាល់ដោយថ្មមូលមួយដុំ។
នៅទីនេះ គ្រួសារ វង្សត្រកូលរៀបគ្រឿងសំណែន អង្គុយជារង្វង់វែងជុំវិញផ្នូរទៅតាមវង្សត្រកូលរៀងៗ ខ្លួន។ គ្រូចារ្យជាសាមីពិធីសែន រលាស់ទឹកលើផ្នូរ ដោយមានអត្ថន័យថាលាងសម្អាតជម្រះមន្ទិលសៅហ្មង ធ្វើឱ្យអ្នកស្លាប់កាន់តែបានត្រជាក់ត្រជុំ ស្អាតបាត បរិសុទ្ធថែមទៀត បន្ទាប់ពីនោះសូត្រធម៌ សែនព្រេនដង្ហែបុព្វការីជនមកផ្ទះសេពសោយក្នុងពិធីបុណ្យ។
គ្រឿងសំណែនក្នុងពិធីសែនផ្នូរសាមញ្ញគួរសម រួមមានស្លាម្លូ ថ្នាំ ទឹកផឹកនិងនំចំណីស្ករគ្រាប់ជាដើម។ ពិធីសែនផ្នូរគឺជាផ្នែកដ៏សំខាន់បំផុតនៃបុណ្យរ៉ាមឺវ៉ាន។ ដើម្បីរៀបចំអោយពិធីនេះ មុននោះប៉ុន្មានថ្ងៃ ពូជពង្សវង្សត្រកូលបានមកធ្វើស្មៅ ពូនខ្សាច់អោយផ្នូរទាំងឡាយ។
នេះជាទំនៀមទម្លាប់ ជំនឿប្រជាប្រិយរបស់ជនជាតិ ចាម បានី បង្ហាញពីការដឹងគុណបុព្វការីជន វង្សត្រកូលក៏ដូចជាមនោគតិរបស់មនុស្សគ្រប់រូបក្នុងសហគមន៍៕
អត្ថបទនិងរូបថត៖ ង្វៀនថាញ់
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ