ឆ្លងតាមរយៈបាតដៃដ៏ប៉ិនប្រសប់ទាំងគូររបស់ស្ត្រីជនជាតិ ចាម គ្រឿងផ្សំទាំងឡាយ មានស្រាប់នៅមូលដ្ឋានបានក្លាយជាមុខអាហារដ៏ទាក់ទាញគួរអោយទាក់ភ្នែក ក្នុងនោះមានការគួបផ្សំរវាងបន្លែគ្រប់ប្រភេទជាមួយគ្នា បន្លែបៃតងដោយមានគ្រឿងទេស បន្លែផ្លែឈើជាមួយបង្គា ត្រី សាច់។ល។ មុខអាហារមិនតិចទេក្នុងពិធីបុណ្យទានរបស់ជនជាតិ ចាម មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដោយមានរសជាតិដ៏ល្អឯកដូចជា៖ នំខ្ញី បាយដំណើប បង្អែម ត្រីខ ត្រីអាំង។ល។ មុខអាហារទាំងនេះនាំមកនូវអារម្មណ៍ថាឆ្ងាញ់មាត់ពេលញ៉ាំ ឆ្ងាញ់គាប់ភ្នែកពេលមើល ឆ្ងាញ់ក្លិនគាប់ច្រមុះពេលហិតក្លិន ឆ្ងាញ់គាប់ត្រចៀកពេលស្តាប់។
នាពេលកន្លងទៅ ភោជនាហារ ចាម ត្រូវបានផ្តោតសំខាន់ផ្សព្វផ្សាយជាខ្លាំងប្រៀបដូចជាផលិតផលទេសចរណ៍ដ៏ល្អឯកមួយរបស់ខេត្ត ប៊ិញធន់។ ជាក់ស្តែងដូចនៅពិធីបុណ្យ កាតេ គណៈកម្មការបានរៀបចំតំបន់ដាច់ដោយឡែកមួយទុកឧទ្ទេសនាមវប្បធម៌ ប្រពៃណីរបស់ជនជាតិ ចាម ក្នុងនោះមានភោជនាហារផងដែរ។ អាស្រ័យហេតុដូច្នោះ វប្បធម៌ភោជនាហារ ចាម ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ រួមចំណែកទាក់ទាញភ្ញៀវទេសចរអញ្ជើញចូលរួមពិធីបុណ្យរបស់ជនជាតិ ចាម កាន់តែច្រើនឡើងៗ៕
អត្ថបទនិងរូបថត៖ ង្វៀន ថាញ់
បញ្ចូលទិន្នន័យ៖ សឺន ហេង