ទាក់ទាញការចូលរួមរបស់សិប្បករសិល្បការិនី តារាសម្ដែង... ជាង ១ ពាន់នាក់មក ពីខេត្តភូមិភាគកណ្តាលចំនួន ១១ ទិវាមហោស្រពវប្បធម៌បណ្តាជនជាតិភូមិភាគកណ្តាលលើកទី ៤ ប្រព្រឹត្តិឡើងពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៣ នៅទី ក្រុង គ្វីញើន (ខេត្ត ប៊ិញឌិញ) បានបន្សល់ទុកនូវចំណាប់អារម្មណ៍ជាច្រើនចំពោះប្រជាជននិងភ្ញៀវទេសចរជិតឆ្ងាយ ។ល។
![ចំណុចលេចធ្លោនៃពិធីបើកទិវាមហោស្រពគឺកម្មវិធីសិល្បៈក្រោមប្រធានបទ៖ "ភូមិភាគកណ្តាលចែងចាំងពន្លឺផ្លេកៗ ចម្រុះពណ៌មកជួបប្រសព្វគ្នា" ទិវាមហោស្រពលើកតម្កើងវប្បធម៌ប្រពៃណីបណ្តាជនជាតិភូមិភាគកណ្តាល ảnh 1](https://mediakm.dantocmiennui.vn/images/4905e1ccbc4fec9bd699cb08330fcb046428c2e6508b4cc8df14a92c10e8d95ac70cdbd524a5f81188cfa64fc187181ce71bd4b8f4df0c751480d8a136e83337ca63753ba04e664b19ea0d0d424e6d0ff01215ff4261afe44425810629e24d805d6b962403a1aed50ce9b297cb74b0c7/1ngay_hoi_van_hoa_cac_dan_toc_mien_trungbinh_dinhbao_thanh.jpg)
អញ្ជើញថ្លែងសុន្ទរកថាបើកទិវាមហោស្រព រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ លោក ង្វៀន វ៉ាន់ហ៊ុង បានឲ្យដឹងថា៖ ក្នុងលំហូរប្រវត្តិសាស្ត្ររបស់ប្រជាជាតិ ដែនដីនៃភូមិភាគកណ្តាលត្រូវបានចាត់ទុកថាជាកន្លែងមកជួបប្រសព្វគ្នា ផ្ទេរបន្តនិងគួបផ្សំភាពប្រណីតនៃតម្លៃវប្បធម៌ជាច្រើន។
![ក្រុម ភូអៀន ឧទ្ទេសនាម ផ្សព្វផ្សាយវប្បធម៌ប្រពៃណីឆ្លងតាមរយៈវត្ថុតឹកតាងរូបភាព សម្លៀកបំពាក់ ឧបករណ៍ភ្លេង ។ល។ ទិវាមហោស្រពលើកតម្កើងវប្បធម៌ប្រពៃណីបណ្តាជនជាតិភូមិភាគកណ្តាល ảnh 2](https://mediakm.dantocmiennui.vn/images/4905e1ccbc4fec9bd699cb08330fcb046428c2e6508b4cc8df14a92c10e8d95aa7f1e68d84ece559f59135aa9e00d9c747ce6dfeb2783bbcefa1c6dedf3cefde0c9025053bcfc56e29754443535fb50c6a167984d6aaed6b2caff0f478c928f597da61bf2b4397e6b9eeb0a40bb20fef/6_ngay_hoi_van_hoa_cac_dan_toc_mien_trungbinh_dinhbao_thanh.jpg)
ឆ្លងកាត់ដំណើរការពលកម្ម ផលិតកម្មនិងការប្រជុំជីវភាពប្រចាំថ្ងៃ សហគមន៍ បណ្តាជនជាតិភូមិភាគកណ្តាលដូចជា៖ ព្រៅ - វ៉ឹនកៀវ កឺទូ បាណា យ៉ារ៉ាយ សេដាំង ម៉្នុង ចាម ។ល។ បានរួមចំណែកបង្កើតជាផ្ទាំងគំនូរវប្បធម៌ចម្រុះពណ៌ ដោយមានអាយុកាលជាង ២.០០០ ឆ្នាំ ជាតួយ៉ាងគឺខឿនវប្បធម៌ សាហ្វ៊ិញ និងខឿនអរិយធម៌ ចម្ប៉ា។
![ទស្សនីយភាពប្រគុំឧបករណ៍ភ្លេងជនជាតិរបស់បងប្អូនជនជាតិ ចាម ហឺរ៉យ នៅស្រុក វ៉ឹនកាញ់ (ខេត្ត ប៊ិញឌិញ) ទិវាមហោស្រពលើកតម្កើងវប្បធម៌ប្រពៃណីបណ្តាជនជាតិភូមិភាគកណ្តាល ảnh 3](https://mediakm.dantocmiennui.vn/images/4905e1ccbc4fec9bd699cb08330fcb046428c2e6508b4cc8df14a92c10e8d95a19578508eedf85fd4007ed6f973168ce47ce6dfeb2783bbcefa1c6dedf3cefde0c9025053bcfc56e29754443535fb50c6a167984d6aaed6b2caff0f478c928f597da61bf2b4397e6b9eeb0a40bb20fef/3_ngay_hoi_van_hoa_cac_dan_toc_mien_trungbinh_dinhbao_thanh.jpg)
កន្លែងនេះក៏មានបេតិកភណ្ឌជាច្រើនត្រូវបានទទួលស្គាល់ដូចជា៖ បណ្តុំកេរដំណែល អតីតរាជធានី ហ្វេ ទីក្រុងបុរាណ ហូយអាន សិវក្ខេត្ត មីសឺន ឧទ្យានជាតិ ផុងញ៉ា - កែបាង កំពែងរាជវង្ស ហូ ចម្រៀងតូយ៌តន្ត្រីព្រះបរមរាជវាំង ហ្វេ សិល្បៈចម្រៀង បាយចយ ។ល។
![ការបង្ហាញពិធីមង្គលការឡើងវិញនៃជនជាតិ វែ (ក្រុមមួយនៃជនជាតិ ហ្សែ ទ្រៀង) ខេត្ត ក្វាងណាម ទិវាមហោស្រពលើកតម្កើងវប្បធម៌ប្រពៃណីបណ្តាជនជាតិភូមិភាគកណ្តាល ảnh 4](https://mediakm.dantocmiennui.vn/images/4905e1ccbc4fec9bd699cb08330fcb046428c2e6508b4cc8df14a92c10e8d95ac0dc22eaa2c5d0e3b2285818e9ac5bd447ce6dfeb2783bbcefa1c6dedf3cefde0c9025053bcfc56e29754443535fb50c6a167984d6aaed6b2caff0f478c928f597da61bf2b4397e6b9eeb0a40bb20fef/8_ngay_hoi_van_hoa_cac_dan_toc_mien_trungbinh_dinhbao_thanh.jpg)
ដោយមានប្រធានបទ "អភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌បណ្តាជនជាតិភូមិ ភាគកណ្តាល - សមភាព សាមគ្គីភាព សមាហរណកម្មនិងការអភិវឌ្ឍ" ទិវាមហោស្រពគឺជាឱកាសលើកតម្កើងនិងផ្សព្វផ្សាយតម្លៃវប្បធម៌ដ៏ល្អឯក វិសេសវិសាលរបស់បងប្អូនបណ្តាជនជាតិ ភូមិភាគកណ្តាលដល់ប្រជាជន ភ្ញៀវទេសចរបរទេស រួមចំណែកពង្រីកតម្លៃវប្បធម៌ប្រពៃណី ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍ បង្កើតចលនាការសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅតាមមូលដ្ឋាន។
ទិវាមហោស្រពមានសកម្មភាពសំខាន់ៗ ជាច្រើនដូចជា៖ ពិធីសមោសរសិល្បៈមហា ជន បង្ហាញម៉ូដសម្លៀកបំពាក់ជនជាតិប្រពៃណី សម្តែង ឧទ្ទេសនាមពីឆាកឈុតពិធីបុណ្យដោយដកស្រង់ ពិធីកិច្ចប្រជុំជីវភាពវប្បធម៌ប្រពៃណីជនជាតិនៅតាមមូលដ្ឋាន ដាក់តាំងបង្ហាញ កែចៃ្ន ឧទ្ទេសនាមភោជនាហារ សកម្មភាពកីឡានិងល្បែងប្រជាប្រិយ ។ល។ ត្រូវបានរៀបចំយ៉ាងហ្មត់ចត់ ខ្លឹមសារសមស្របនិងមានលក្ខណៈសិល្បៈខ្ពស់ ទិវាមហោស្រពទាក់ទាញការយកចិត្តទុកដាក់របស់ប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។
![ការឧទ្ទេសនាមឧបករណ៍ភ្លេងជនជាតិជូនភ្ញៀវទស្សនាស្តង់ដាក់តាំងបង្ហាញវប្បធម៌ប្រពៃណីនៅក្នុងទិវាមហោស្រព ទិវាមហោស្រពលើកតម្កើងវប្បធម៌ប្រពៃណីបណ្តាជនជាតិភូមិភាគកណ្តាល ảnh 5](https://mediakm.dantocmiennui.vn/images/4905e1ccbc4fec9bd699cb08330fcb046428c2e6508b4cc8df14a92c10e8d95a0fddb68e67ef71a719ca5313873c2905265f6e6096eb3b287ea786a49272b187fd3714578a206aacb1593d58424119fdfb53887f27b8c8a96421b2f7df2fc9720714817eb6501b44b089fa7632e4cc14/12_ngay_hoi_van_hoa_cac_dan_toc_mien_trungbinh_dinhbao_thanh.jpg)
អ្នកស្រី ហ៊ិ្វញ ធីឌាប ភ្ញៀវទេសចរមកពីខេត្ត ក្វាងង៉ាយ ចែករំលែកថា៖ "ទិវាមហោ ស្រពដ៏អធិកអធម ប្រមូលផ្តុំមនុស្សយ៉ាងច្រើន។ ខ្ញុំភ្ញាក់ផ្អើលពេលបានអញ្ជើញមកពិសាអាហារពិសេសៗ ប្រចាំតំបន់របស់បណ្តាជនជាតិភូមិភាគកណ្តាល។ ត្រូវតែនិយាយថា វាពិតជាល្អប្លែក គួរអោយទាក់ភ្នែកហើយឆ្ងាញ់ខ្លាំងណាស់"។
លេខាគណៈកម្មាធិការបក្សខេត្ត ប៊ិញឌិញ លោក ហូ ក្វឹកយុង បានឲ្យដឹងថា ទិវាមហោស្រព បង្ហាញការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋចំពោះការអភិរក្ស ពង្រីកតម្លៃវប្បធម៌របស់បងប្អូនបណ្តាជនជាតិភូមិភាគកណ្តាលក្នុងនិន្នាការសមាហរណកម្មនិងអភិវឌ្ឍនៃប្រទេសជាតិ។
![ការបង្ហាញឡើងវិញនូវពិធីបុណ្យ ចាមូន របស់ជនជាតិ ថៃខ្មៅ (ខេត្ត ថាញ់ហ្វា) ទិវាមហោស្រពលើកតម្កើងវប្បធម៌ប្រពៃណីបណ្តាជនជាតិភូមិភាគកណ្តាល ảnh 6](https://mediakm.dantocmiennui.vn/images/4905e1ccbc4fec9bd699cb08330fcb046428c2e6508b4cc8df14a92c10e8d95ae11d73d066d290b7c39d66235931cdf2e71bd4b8f4df0c751480d8a136e83337ca63753ba04e664b19ea0d0d424e6d0ff01215ff4261afe44425810629e24d805d6b962403a1aed50ce9b297cb74b0c7/9ngay_hoi_van_hoa_cac_dan_toc_mien_trungbinh_dinhbao_thanh.jpg)
នេះក៏ជាឱកាសដើម្បីខេត្ត ប៊ិញឌិញ ផ្សព្វផ្សាយ ឧទ្ទេសនាមផលិតផលវប្បធម៌ទេសចរណ៍របស់ស្រុកកំណើតនិងអ្នក ប៊ិញឌិញ ជាមួយមិត្តភ័ក្តិ ភ្ញៀវទេសចរក្នុងស្រុកនិងបរទេស ផ្សារភ្ជាប់ការងារថែរក្សា អភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ជាមួយអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព៕
អត្ថបទនិងរូបថត៖ បាវថាញ់
បញ្ចូលទិន្នន័យដោយ៖ លឺ ធីអៀនថាញ់