នាថ្ងៃនិទាឃរដូវស្វែងយល់ទម្លាប់លាបល័ក្តធ្មេញខ្មៅរបស់ជនជាតិ ឡាវ

ដើម ម៉ាយទឺវ ត្រូវបានហាលស្ងួតយកជ័រឈើដើម្បីលាបល័ក្តធ្មេញ
ដើម ម៉ាយទឺវ ត្រូវបានហាលស្ងួតយកជ័រឈើដើម្បីលាបល័ក្តធ្មេញ

ចំពោះស្ត្រី ឡាវ នៅតំបន់ តីបាក់ (ភូមិភាគពាយ័ព្យ) លាបល័ក្តធ្មេញខ្មៅ មិនត្រឹមតែធ្វើលម្អប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យពាំនាំមកនូវលាភសំណាងល្អគ្រប់ប្រការ។ លោកស្រី ឡ ធីចាន់ នៅឃុំ បាន ប ស្រុក តាមដឿង (ខេត្ត ឡាយចូវ) បានឲ្យដឹងថា លោកស្រីលាបល័ក្តធ្មេញតាំងពីអាយុ ១៣ ឆ្នាំមកម៉្លេះ រហូតមកទល់ពេលនេះបានជាង ៦០ ឆ្នាំមកហើយនៅតែលាបល័ក្តនៅឡើយ។

ដើម្បីលាបល័ក្តធ្មេញខ្មៅ ស្ត្រី ឡាវ ឡើងទៅព្រៃកាប់ដើម "ម៉ាយទឺវ ហើយយកមកហាលឲ្យស្ងួត។ ពេលលាបល័ក្តជនជាតិ ឡាវ ដុតដើម ម៉ាយទឺវ ដើម្បីយកស្រទាប់ជ័រខ្មៅ បន្ទាប់ពីនោះប្រើដៃបៀកស្រទាប់ជ័រនោះលាបលើធ្មេញ។ ពេលលាបល័ក្តម្តងៗ ជាធម្មតាចំណាយពេលប្រហែល ១ ម៉ោង។ ស្នាមញញឹមបង្អួតធ្មេញខ្មៅនោះគឺហាក់ដូចស្រស់ស្រាយជាងក្នុងក្រសែភ្នែកជនជាតិ ឡាវ។ ហេតុដូច្នេះហើយ ការលាបល័ក្តធ្មេញខ្មៅបានក្លាយជាសម្រស់ដ៏ស្រស់ស្អាត និមិត្តរូបអោយសន្តានចិត្តអត់ធ្មត់របស់ស្ត្រី ឡាវ។

nhuon rang 2.jpg
ស្ត្រី ឡាវ ប្រើដៃបៀកជ័រដើម "ម៉ាយទឺវ"ផាត់លើធ្មេញដើម្បីលាបល័ក្ត

ប៉ុន្មានឆ្នាំកន្លងទៅ ជីវភាពរស់នៅរបស់បងប្អូនជនជាតិត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ដើរទន្ទឹមនឹងនោះគឺជាបញ្ហាប្រឈមទាំងឡាយក្នុងការអភិរក្សវប្បធម៌ប្រពៃណី។ ទទួលបានការយកចិត្តទុកដាក់របស់អាជ្ញាធរនិងសហគមន៍ ទម្លាប់លាបល័ក្តធ្មេញខ្មៅរបស់ស្ត្រី ឡាវ រហូតមកទល់ពេលនេះនៅតែត្រូវបានបន្តរក្សានិងលើកតម្កើង។ 

5-phu nu Lao-Viet Nguyen.jpg
ស្ត្រី ឡាវ លាបល័ក្តធ្មេញខ្មៅជាធម្មតាចំណាយពេលប្រហែល ១ ម៉ោង

អ្នកធ្វើការខាង វប្បធម៌ ស្រលាញ់វប្បធម៌ប្រពៃណីបំណងចង់ឲ្យទម្លាប់លាបល័ក្តធ្មេញខ្មៅបន្តជាផ្នែកមួយដ៏សំខាន់ក្នុងចំណោមបេតិកភណ្ឌវប្បធម៌ដ៏ល្អឯករបស់ជនជាតិ ឡាវ៕

អត្ថបទនិងរូបថត៖ វៀតង្វៀន
បញ្ចូលទិន្នន័យ៖ សឺនហេង

អ្នកប្រហែលជាចាប់អារម្មណ៍