ថ្ងៃចូលឆ្នាំថ្មីភ្លក់រសជាតិមុខអាហារនំបាញ់ជឹងរបស់ជនជាតិ យ៉ាវ

អំឡុងពេលរង់ចាំនំបាញ់ជឹងត្រូវបានស្ងោរឆ្អិនក៏ជាពេលវេលាដែលជនជាតិ យ៉ាវ និយាយសើច សំណេះសំណាលជាមួយគ្នាយ៉ាងសប្បាយរីករាយ
អំឡុងពេលរង់ចាំនំបាញ់ជឹងត្រូវបានស្ងោរឆ្អិនក៏ជាពេលវេលាដែលជនជាតិ យ៉ាវ និយាយសើច សំណេះសំណាលជាមួយគ្នាយ៉ាងសប្បាយរីករាយ

អំឡុងថ្ងៃជិតដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជាតិ ធ្វើដំណើរឡើងទៅកាន់ ភូមិ ស៊ឹង ឃុំ កាវសឺន ស្រុក ដាបាក់ (ខេត្ត ហា្វប៊ិញ) បានវេចនំបាញ់ជឹងជាមួយជនជាតិ យ៉ាវ នឹងជាការឆ្លងកាត់បទពិសោធន៍មួយគួរជាទីពេញចិត្ត។

2-nguoi Dao goi banh cung-thanh tung-hoa binh.jpg
នំបាញ់ជឹងរបស់ជនជាតិ យ៉ាវ នៅភូមិ ស៊ឹង ប្រើប្រាស់ប្រភេទវត្ថុធាតុដើមប្រពៃណីដោយមានពីរប្រភេទស្នូលប្រៃនិងផ្អែម

អំឡុងថ្ងៃជិតដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជាតិ ធ្វើដំណើរឡើងទៅកាន់ ភូមិ ស៊ឹង ឃុំ កាវសឺន ស្រុក ដាបាក់ (ខេត្ត ហា្វប៊ិញ) បានវេចនំបាញ់ជឹងជាមួយជនជាតិ យ៉ាវ នឹងជាការឆ្លងកាត់បទពិសោធន៍មួយគួរជាទីពេញចិត្ត។ ដោយជនជាតិ យ៉ាវ នៅភូមិ ស៊ឹង នំបាញ់ជឹងមិនត្រឹមតែជាមុខអាហារប្រពៃណីប៉ុណ្ណោះទេថែមទាំងជាគ្រឿងសំណែនសែនជូនបុព្វការីជនទៀតផង។

ដោយឡែកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី គ្រួសារទាំងឡាយក៏នាំគ្នាត្រៀមរៀបចំវត្ថុធាតុដើម ប្រមូលផ្តុំគ្នាវេចនំបាញ់ជឹងនិងធ្វើម្ហូបអាហារក្នុងប៉ុន្មានថ្ងៃចូលឆ្នាំថ្មី បង្កើតជាបរិយាកាសអ៊ូអរ កក់ក្តៅ ជាទីបំផុតក្នុងអាកាសធាតុនិទាឃរដូវ។ នំបាញ់ជឹងរបស់ជនជាតិ យ៉ាវ នៅភូមិ ស៊ឹង ប្រើប្រាស់ប្រភេទគ្រឿងផ្សំដូចជាស្លឹកសាគូ អង្ករដំណើប សណ្តែកខៀវ សាច់ជ្រូក។ល។ ដោយមានពីរប្រភេទស្នូលប្រៃនិងផ្អែម។

ជាពិសេស គ្រឿងផ្សំវេចនំសុទ្ធតែត្រូវបានប្រជាជនក្នុងភូមិចិញ្ចឹមដាំដុះឬក៏យកមកពីធម្មជាតិនៅលើដែនដីពួកគាត់កំពុងរស់នៅ។ តាមទំនៀមទម្លាប់ទាំងបុរសទាំងស្ត្រីជនជាតិ យ៉ាវ នៅភូមិ ស៊ឹង សុទ្ធតែចូលរួមវេចនំបាញ់ជឹង។

6-nguoi Dao goi banh cung-thanh tung-hoa binh.jpg
នំបាញ់ជឹងនៅហុយផ្សែងទ្រលោមនាំមកអារម្មណ៍កក់ក្តៅក្នុងអំឡុងថ្ងៃចូលឆ្នាំថ្មី

សំឡេងសើចនិយាយ ក្រសែភ្នែកមើលគ្នាទៅវិញទៅមកក្នុងអំឡុងពេលវេចនំបាញ់ជឹងបង្កើតបានជារូបភាពស្និទ្ធស្នាលពោរពេញទៅដោយមនោសញ្ចេតនានិទាឃរដូវ សាមគ្គីភាពសហគមន៍របស់ប្រជាជន យ៉ាវ នៅទីនេះ៕

អត្ថបទនិងរូបថត៖ ថាញ់ទុង
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍