ពិធីបុណ្យ ងិញអុង ថាំងតាម ជាពិធីបុណ្យប្រពៃណីតួយ៉ាង បង្កប់ផ្ទុកនូវតម្លៃប្រវត្តិសាស្ត្រនិងវប្បធម៌ជាច្រើននៃដែនដី បារៀ - វុងតាវ។ សព្វថ្ងៃនេះ ពិធីបុណ្យនេះបានក្លាយទៅជាផលិតផលទេសចរណ៍ពិសេសដាច់ដោយឡែក ធ្វើឱ្យភ្ញៀវទេសចរមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍អំពីទីក្រុងទេសចរណ៍ វុងតាវ។
រាល់ឆ្នាំ ពិធីបុណ្យ ងិញអុង ថាំងតាម ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃ ទី ១៨ ខែទី ៨ ចន្ទគតិ។ ឆ្នាំនេះ ពិធីបុណ្យនេះកាន់តែឱឡារិកខ្លាំងថែមទៀត ត្រូវបានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ដាក់បញ្ចូលក្នុងបញ្ជីរាយនាមបេតិកភណ្ឌវប្បធម៌អរូបី។
តាំងពីព្រឹកព្រលឹមថ្ងៃទី ១៦ ខែទី ៨ ចន្ទគតិ ថ្នាក់ដឹកនាំទីក្រុង វុងតាវ ជាមួយនឹងព្រឹទ្ធាចារ្យឡើងខាងលើទូកតុបតែងផ្កាភ្ញី ទង់ ផ្លាកព្រលឹងនៅទីសក្ការៈបូជា ថាំងតាម ធ្វើដំណើរពីសមុទ្រ បៃត្រឿក ចេញទៅ បៃសៅ អុជធូបបួងសួងសុំឱ្យនេសាទករបានសុខសាន្តពេលចេញទៅសមុទ្រនេសាទបានត្រីបង្គាបង្កងច្រើន។ ក្បួនដង្ហែបន្ទាប់ពីនោះដង្ហែ អុង មកទីសក្ការៈបូជាធ្វើពិធីសែន។
ពិធីបុណ្យ ងិញអុង ថាំងតាម ក្លាយទៅជាផលិតផលទេសចរណ៍ពិសេសដាច់ដោយឡែក ធ្វើឱ្យភ្ញៀវទេសចរមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍អំពីទីក្រុងទេសចរណ៍ វុងតាវ
ជាពិសេស ក្បួនដង្ហែ អុង ទាក់ទាញប្រជាជននិង ភ្ញៀវទេសចររាប់ពាន់នាក់មកចូលរួមតាមផែនទីបង្ហាញផ្លូវចាប់ផ្តើមពីឧទ្យាន បៃត្រឿក - ត្រឹន ហ៊ឹងដាវ - ហ្វាង ហ្វាថាម ហើយត្រឡប់មកទីសក្ការៈបូជា ថាំងតាម វិញ។
ផ្នែកលេងកម្សាន្តប្រព្រឹត្តឡើងល្បែងប្រជាប្រិយប្រពៃណីរួមជាមួយនឹងសកម្មភាពវប្បធម៌ កីឡា... ជួយឱ្យប្រជាជននិងភ្ញៀវទេសចរបានសម្របខ្លួនក្នុងក្តីសប្បាយនៃពិធីបុណ្យជាមួយគ្នា៕
អត្ថបទនិងរូបថត៖ ឌាន់ ម៉ាញ់យឿង
បញ្ចូលទិន្នន័យដោយ៖ លឺ ធីអៀនថាញ់