ចំពោះជនជាតិ តារៀង ឃ្លាំងស្រូវតែងតែជារូបភាពនៃភាពត្រជាក់ត្រជុំ បរិបូរ។ ដើម្បីត្រៀមរៀបចំឲ្យពិធីកិច្ចសែនអាទិទេព ក្រៅពីការដំឡើងដើមនេវ ជួសជុលឃ្លាំងឡើងវិញ ជនជាតិ តារៀង ដាក់គ្រឿងសំណែនទាំងអស់នៅលើគ្រែឫស្សីកៀកក្បែរដើមនេវ នៅកណ្តាលគឺឪទឹនស្រាអេក ទាំងសងខាង ដាក់កាផាស្រូវពីរនិងភោគផលផ្សេងៗ ដោយបានធម្មជាតិប្រទានអោយ។ ក្នុងឈុតសម្លៀកបំពាក់សំពត់សង្កិម ព្រឹទ្ធាចារ្យភូមិអញ្ជើញមកនៅមុខដើម នេវបួងសួងសុំព្រះអាទិទេព៖ "អញ្ជើញពួកអាទិទេពចុះមកសោយបាយថ្មី សោយមំសំ សេពសុរា ទ្រទ្រង់បណ្តាក្រុមគ្រួសារ អ្នកភូមិរដូវកាលថ្មីប្រកបរបររកស៊ីធូរធារមានបាន អំណោយផលល្អ សត្វព្រៃមិនបំផ្លិចបំផ្លាញ អ្នកភូមិ មានសុខភាពមាំមួន មិននៅមានជំងឺតម្កាត់"។
បួងសួងបន់ស្រន់បណ្តើរ ព្រឹទ្ធាចារ្យភូមិតាមមើលមាន់ឈ្មោលដាក់លើកាផាស្រូវដ៏ពិសិដ្ឋបណ្តើរ។ ប្រសិនបើមាន់ឈ្មោលស៊ីគ្រាប់ស្រូវ ឬក៏រងាវលាន់ឮរំពងនៅចំក្នុងពិធីសែន មានន័យថាជាសញ្ញាអោយដឹងថា រដូវកាលឆ្នាំក្រោយលូតលាស់ល្អ អំណោយផលទ្វេដង។ បន្ទាប់ពីនោះ ព្រឹទ្ធាចារ្យភូមិឱបមាន់ឡើងទៅកាយស្រូវ នៅក្នុងកាផាស្រូវទាំងពីរមុនពេលធ្វើឃាតមាន់កាត់ឈាមដៃ ក្តាប់គ្រាប់ស្រូវក្នុងដៃពេញមួយក្តាប់ហើយបោះទៅលើមេឃ បួងសួងសុំអោយអ្នកភូមិជួបតែសេចក្តីល្អប្រសើរគ្រប់ប្រការ។
ព្រឹទ្ធាចារ្យ ញីអេរ៍ មានប្រសាសន៍ចែករំលែកថា៖ "ទើល បារីអាង គឺជាពិធីបុណ្យប្រពៃណីមួយក្នុង ចំណោមពិធីបុណ្យប្រពៃណីផ្សារភ្ជាប់ជាមួយនឹងទម្លាប់ទទួលដង្ហែទេពារក្ស ទទួលព្រលឹងស្រូវពីចម្ការមកលេងបុណ្យចូលឆ្នាំថ្មីជាមួយគ្រួសារ។ នេះក៏ជាឱកាសដើម្បីជនជាតិ តារៀង ទទួល ស្វាគមន៍ឆ្នាំថ្មី ចែករំលែកបទពិសោធន៍ប្រកបរបររកស៊ីជាមួយគ្នា បួងសួងសុំអោយ រដូវកាលបន្ទាប់នឹងប្រមូលផលស្រូវបានច្រើនជាងទៀត"។
លោក ត្រឹន ង៉ុកហ៊ុង ប្រធានការិយាល័យវប្បធម៌ - ព័ត៌មានស្រុក ណាមយ៉ាង បានឲ្យ ដឹងថា៖ "ទើលបារីអាង មានអត្ថន័យថ្លៃថ្នូរ លើកស្ទួយគ្រាប់ស្រូវ គ្រាប់គុជរបស់ព្រះអាទិទេព។ នេះជាលក្ខណៈពិសេសដាច់ដោយឡែកក្នុង ពិធីអំណរបាយថ្មីរបស់សហគមន៍ តារៀង។ ក្រៅពីគោលបំណងអភិរក្ស ថែរក្សាបណ្តាតម្លៃវប្បធម៌ដ៏ល្អឯករបស់សហគមន៍ យើងខ្ញុំឆ្ពោះទៅរកការកសាងផលិតផលទេសចរណ៍តាមលំនាំដើម លក្ខណៈពិសេស ដាច់ដោយឡែកក្នុងគោលបំណងជំរុញអភិវឌ្ឍន៍ទេសចរណ៍សហគមន៍នាពេលអនាគត"៕
អត្ថបទនិងរូបថត៖ ខាញ់ង្វៀន
បញ្ចូលទិន្នន័យដោយ៖ សឺនហេង