ដំណើររុករកភូមិទេសចរណ៍សហគមន៍ម្នាស់ កូវឌុក

ភ្ញៀវទេសចរបានឃើញមាមីងបងប្អូនប្រមូលផលម្នាស់ដោយផ្ទាល់ភ្នែក
ភ្ញៀវទេសចរបានឃើញមាមីងបងប្អូនប្រមូលផលម្នាស់ដោយផ្ទាល់ភ្នែក

ទាញយកផលតំបន់ម្នាស់ឯកវប្បកម្មលើផ្ទៃដីប្រហែល ២.៨០០ ហិកតានៅតាមឃុំ ហ្វាតៀន និង តឹនតៀន ទីក្រុង វីថាញ់ (ខេត្ត ហូវយ៉ាង) បានកសាងភូមិទេសចរណ៍សហគមន៍ម្នាស់ កូវឌុក ទៅជាគោលដៅថ្មីប្លែកៗ ជូនភ្ញៀវទេសចរចង់ធ្វើដំណើររុករកធម្មជាតិ មកកាន់វាលស្រែ។

ដំណើររុករកភូមិទេសចរណ៍សហគមន៍ម្នាស់ កូវឌុក ảnh 1អញ្ជើញមកកាន់ភូមិទេសចរណ៍សហគមន៍ម្នាស់ កូវឌុក ភ្ញៀវទេសចរ បានអុំទូកជ្រែកវែកបត់បែនចូលក្នុងបណ្តាចម្ការម្នាស់បៃតងត្រជាក់ ចំណាប់អារម្មណ៍លក្ខណៈសាមញ្ញនិងដ៏សែនមនោរម្យ

អញ្ជើញមកកាន់ភូមិទេសចរណ៍សហគមន៍ម្នាស់ កូវឌុក ភ្ញៀវទេសចរមិនត្រឹមតែបានភ្លក្សរសជាតិផ្លែម្នាស់ផ្អែមហើយស្រស់រួមជាមួយនឹងមុខអាហារទាំងឡាយត្រូវបានកែចៃ្នពីម្នាស់ប៉ុណ្ណោះទេ ថែមទាំងមានឱកាសទស្សនា ឆ្លងកាត់បទពិសោធន៍ដំណើរការថែទាំ ប្រមូលផលម្នាស់ ចាប់ត្រីក្នុងរង្វះទឹករងម្នាស់ជាមួយមាមីងបងប្អូនទៀតផង។

ដំណើររុករកភូមិទេសចរណ៍សហគមន៍ម្នាស់ កូវឌុក ảnh 2ប្រជាជនស្រុកទេសម្នាស់បីដូចសិល្បករសិល្បការិនីបោះចាប់យ៉ាងស្ទាត់ជំនាញសហការយ៉ាងស៊ីគ្នា

ដើម្បីបង្កលក្ខណៈងាយស្រួលជូនភ្ញៀវទេសចរ ទីក្រុង វីថាញ់ កំពុងជួសជុលខ្សែផ្លូវចូលទៅកាន់តំបន់ម្នាស់ កូវឌុក ព្រមទាំងកសាងគំរូដាំម្នាស់គួបផ្សំនឹងវារីវប្បកម្មផ្សារភ្ជាប់ជាមួយនឹងទេសចរណ៍ កសិកម្ម។

ដំណើររុករកភូមិទេសចរណ៍សហគមន៍ម្នាស់ កូវឌុក ảnh 3ភ្ញៀវទេសចរបានឃើញមាមីងបងប្អូនប្រមូលផលម្នាស់ដោយផ្ទាល់ភ្នែក

ជាពិសេស ឆ្លងតាមរយៈមហោស្រព អាវ បាបា ទើបតែត្រូវបានរៀបចំឡើងនៅទី ក្រុង វីថាញ់ ក្នុងនោះមានការដាក់តាំងបង្ហាញការប្រមូលផ្តុំនូវអាវ បាបា ផលិត ពីសរសៃម្នាស់ កូវឌុក ទីក្រុង វីថាញ់ រំពឹងថាក្នុងអនាគតកាលមិនយូរប៉ុន្មានទៀតឡើយ តំបន់ម្នាស់ កូវឌុក នឹងក្លាយជាគោលដៅមួយក្នុងចំណោមគោលដៅពិសេសដាច់ដោយឡែក ទាក់ទាញ ពាំនាំមកជូនភ្ញៀវទេសចរឆ្លងកាត់បទពិសោធន៍គួរឲ្យចាប់អារម្មណ៍ជាច្រើន៕

អត្ថបទនិងរូបថត៖ ហុងយ៉ឹន
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍