ការរាំស្គរឆៃយ៉ាំគឺជាចង្វាក់រាំប្រពៃណីដ៏ល្អឯករបស់ជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) ជាធម្មតាត្រូវបានសម្តែងក្នុងឱកាសទិវាបុណ្យទាន បុណ្យចូលឆ្នាំថ្មី ពិធីបុណ្យសែនដូនតា ពិធីបុណ្យអកអំបុក។ល។
ការរាំស្គរឆៃយ៉ាំកកើតឡើងក្នុងដំណើរការពលកម្មត្រូវបានថែរក្សានិងផ្ទេរបន្តអស់ជាច្រើនជំនាន់។ ស្គរឆៃយ៉ាំត្រូវបានធ្វើពីដើមស្លាចាស់ដាប់លុងប្រហោងកណ្តាល ផ្នែកក្បាលស្គរកំប៉ោងចេញធំត្រូវបានពាសដោយស្បែកក្របី កន្ទុយស្គរតូចជាងតំណភា្ជប់ជាមួយជើងស្គរធ្វើពីលោហធាតុ។
ពេលសម្តែង ទស្សនីយភាពរាំរបាំឆៃយ៉ាំនីមួយៗ ជាធម្មតាមានពី ៤ ដល់ ៦ ស្គរឆៃ យ៉ាំ គង ២ ឆាបនិងវាយក្រាប់។ ដើម្បីអាចរាំរបាំឆៃយ៉ាំ អ្នករាំត្រូវពាក់ស្គរខាងមុខទ្រូង ទះស្គរផងចាក់ក្បាច់ដោយ ដៃនិងជើងផង។
អ្វីដែលពិបាកបំផុតរបស់អ្នករាំស្គរសំខាន់គឺការទះស្គរនិងរាំគួបផ្សំត្រូវតែប៉ិនប្រសប់យ៉ាងស៊ីចង្វាក់និងត្រឹមត្រូវរហូតដល់ចំណុចតូចៗ បំផុត។
ការរាំស្គរ ឆៃយ៉ាំអាចរាំទោល រាំជាគូ រាំបីនាក់ឬរាំទាំងអស់គ្នា។ មកទល់ពេលនេះ ការរាំស្គរឆៃយ៉ាំត្រូវបានភ្ញៀវទេសចរក្នុងស្រុកនិងបរទេសជាច្រើនស្គាល់។
ពោរពេញទៅដោយ អត្តសញ្ញាណវប្បធម៌ដ៏ល្អឯករបស់ជនជាតិ ខ្មែរ ណាមបូ រាំស្គរឆៃយ៉ាំត្រូវបានក្រសួង វប្បធម៌ កីឡានិងទេសចរណ៍ទទួលស្គាល់ជាបេតិកភណ្ឌ វប្បធម៌អរូបីជាតិស្ថិតក្នុងទម្រង់សិល្បៈសម្តែងប្រជាប្រិយ៕
អត្ថបទ៖ ធូហឿង
រូបថត៖ អានហៀវ
បញ្ចូលទិន្នន័យដោយ៖ យ៉ាញ់លើយ