បងប្អូនជនជាតិ ​ខ្មែរ ប្រារព្ធពិធី​កិច្ចដង្ហែរមហាសង្ក្រាន្តនិងព្រះសិរកបិលមហាព្រហ្មប្រទក្សិណជុំវិញព្រះវិហារទទួលឆ្នាំថ្មី នៅវត្ត​សិរីសុខុម​សង្គម​មានជ័យ​ស្រឡូង​​ ឃុំ ដាយតឹម ស្រុក មីស្វៀន (ខេត្ត សុកត្រាំង)
បងប្អូនជនជាតិ ​ខ្មែរ ប្រារព្ធពិធី​កិច្ចដង្ហែរមហាសង្ក្រាន្តនិងព្រះសិរកបិលមហាព្រហ្មប្រទក្សិណជុំវិញព្រះវិហារទទួលឆ្នាំថ្មី នៅវត្ត​សិរីសុខុម​សង្គម​មានជ័យ​ស្រឡូង​​ ឃុំ ដាយតឹម ស្រុក មីស្វៀន (ខេត្ត សុកត្រាំង)

ទំនៀមទម្លាប់ថ្ងៃបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិ ខ្មែរ

ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី ១៣ ដល់ ថ្ងៃទី ១៥ ខែមេសា (ឆ្នាំនេះថ្ងៃវិរៈវ័នបតកើនឡើងមួយថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ ថ្ងៃទី១៦ ខែមេសា) បុណ្យចូលឆ្នាំថ្មីគឺជាពិធីបុណ្យធំមួយមានអត្ថន័យយ៉ាងសំខាន់សម្រាប់ជនជាតិ ខ្មែរ ណាមបូ។

នៅ​ថ្ងៃ​ទី​ ១ នៃ​ឱកាសបុណ្យ​ចូលឆ្នាំ បងប្អូនជនរួមជាតិ​ស្លៀក​សម្លៀក​បំពាក់​យ៉ាង​ស្រស់​ស្អាត នាំយក​ធូបទៀន គ្រឿងទេយ្យទាន​ ចង្ហាន់ នំចំណី ផ្លែឈើ ទៅប្រគេនព្រះសង្ឃ។ ក្រោម​ការ​ណែនាំ​របស់​លោកគ្រូអាចារ្យ ពុទ្ធសាសនិកនាំ​គ្នា​តម្រង់ជា​ជួរ​ហើយ​ដើរ​ប្រទក្សិណព្រះវិហារ​ ៣ ​​ជុំដើម្បី​អបអរទទួលទេវតា​ឆ្នាំ​ថ្មី។

នៅថ្ងៃទីពីរ (វិរៈវ័នបត) ក្រុមគ្រួសារនីមួយៗ នឹងធ្វើពិធីវេរចង្ហាន់ប្រគេនព្រះសង្ឃ។ ការតបមកវិញ ព្រះសង្ឃចម្រើនព្រះបរិតនិងប្រសិទ្ធិពរអោយរកស៊ីមានបាន ទ្រព្យធន់ហូរហៀរ។ ពេលល្ងាច បងប្អូនជនរួមជាតិ​មក​ជួបជុំ​គ្នា​នៅ​វត្ត​ដើម្បីពូន​ភ្នំ​ខ្សាច់​ ដោយមានបំណងប្រាថ្នាភ្លៀងខ្យល់អំណោយផល រដូវកាលផ្តល់ផលទ្វេដង។

1.jpg
បងប្អូនជនជាតិ ​ខ្មែរ ប្រារព្ធពិធី​កិច្ចដង្ហែរមហាសង្ក្រាន្តនិងព្រះសិរកបិលមហាព្រហ្មប្រទក្សិណជុំវិញព្រះវិហារទទួលឆ្នាំថ្មី នៅវត្ត​សិរីសុខុម​សង្គម​មានជ័យ​ស្រឡូង​​ ឃុំ ដាយតឹម ស្រុក មីស្វៀន (ខេត្ត សុកត្រាំង)
3.jpg
ប៉ុន្មាន​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី ជន​ជាតិ ​ខ្មែរ ​តែង​តែ​ស្លៀក​សម្លៀក​បំពាក់​ស្អាត​បំផុត​ដើម្បីអញ្ជើញទៅវត្ត​អារាមធ្វើ​បុណ្យទាន
4.jpg
ទិដ្ឋភាពរួមនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរ នៅវត្តសិរីសុខុម​សង្គម​មានជ័យ​ស្រឡូង​​ ឃុំ ដាយតឹម ស្រុក មីស្វៀន (ខេត្ត សុកត្រាំង)
5.jpg
ការពូនភ្នំខ្សាច់ - ជាពិធីកិច្ចដ៏សំខាន់ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរ ណាមបូ ក្នុងគោលបំណងសុំសេចក្តីសុខ រំដោះគ្រោះ បង្សុកូលឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកដែលបានចែកឋាន...
6.jpg
ប្រគេនគ្រឿងទេយ្យទាន​ ចង្ហាន់ នំបង្អែម ផ្លែឈើ...
7.jpg
...ការតបមកវិញ ព្រះសង្ឃចម្រើនព្រះបរិតនិងប្រសិទ្ធិពរអោយរកស៊ីមានបាន ទ្រព្យធន់ហូរហៀរ
9.jpg
មាមីងបងប្អូន ខ្មែរ​ ចូលរួមពិធីស្រង់ទឹកព្រះពុទ្ធបដិមា ដើម្បីសម្តែងការដឹងគុណូបការៈព្រះសមា្មសម្ពុទ្ធ លាងជម្រះនូវអព្វមង្គលក្នុងឆ្នាំចាស់និងសុំពរជ័យសិរីបង្គលក្នុងឆ្នាំថ្មី
10.jpg
ពិធីស្រង់ទឹកព្រះពុទ្ធបដិមា​ដោយ​សុគុន្ធវារីដើម្បី​សម្តែង​នូវ​ការ​រំលឹកគុណូបការៈ​ចំពោះព្រះសមា្មសម្ពុទ្ធ​ក្នុង​ក្របខ័ណ្ឌ​នៃ​បុណ្យចូលឆ្នាំថ្មី

ថ្ងៃទីបី (វារៈឡើងស័ក) ក៏ជាថ្ងៃបញ្ចប់បុណ្យចូលឆ្នាំ បន្ទាប់ពីវេរប្រគេនចង្ហាន់ដល់ព្រះសង្ឃ ហើយបងប្អូនជនរួមជាតិប្រារព្ធធ្វើពិធីស្រង់ទឹកព្រះពុទ្ធបដិមា គោលបំណងសម្តែងការដឹងគុណូបការៈព្រះសមា្មសម្ពុទ្ធ លាងជម្រះនូវអព្វមង្គលក្នុងឆ្នាំចាស់និងសុំពរជ័យសិរីមង្គលក្នុងឆ្នាំថ្មី

បុណ្យចូលឆ្នាំថ្មីក៏ជាថ្ងៃដំបូងនៃឆ្នាំថ្មី រដូវកាលថ្មី ក៏ជាថ្ងៃសប្បាយរីករាយរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ ផងដែរ។ ដោយមានទំនៀមទម្លាប់ដ៏ល្អឯកជាច្រើន បុណ្យចូលឆ្នាំថ្មីបានក្លាយទៅជាបេតិកភណ្ឌវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ ខ្មែរ ទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាច្រើន៕

អត្ថបទនិងរូបថត៖ ឡេ អៀនថាញ់
ប្រែសម្រួលដោយ៖ សឺនហេង

កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ

អ្នកប្រហែលជាចាប់អារម្មណ៍